គណៈកម្មការ ទី១០ រដ្ឋសភា​ឲ្យ សាលា​រាជធានី​ភ្នំពេញ​បំភ្លឺ​រឿង​ដំណោះ​ស្រាយ​ពលរដ្ឋ​បុរីកីឡា

គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា​ដែល​ទើប​តែ​បង្កើត​នៅ​អាណត្តិ ទី៥ បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​បំភ្លឺ​ទាក់​ទិន​ទៅ​នឹង​បញ្ហា​ដោះ​ស្រាយ​សំណង​ជូន​ប្រជា​ពលរដ្ឋ​តំបន់​បុរីកីឡា​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន ផាន អ៊ីម៉ិច តាម​រយៈ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​សន្យា​ថា នឹង​សាងសង់​អគារ​ចំនួន ១០។ លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​លិខិត​មួយ​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​សប្តាហ៍​មុន​ដើម្បី​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​ដោះ​ស្រាយ​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បុរីកីឡា។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xrIcOl