ព័ត៌មាន
ការចាកចេញពី Brexit នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានោះទេ
ឯកអគ្គរាជទូតអង់គ្លេសកាលពីម្សិលមិញ បានបញ្ជាក់ជាថ្មីម្តងទៀតដល់រដ្ឋាភិបាលកម្ពុជាថា លទ្ធផលនៃការចាក់ចេញពីសហភាពអឺរ៉ុបនាពេលថ្មីៗនេះ និងការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីដោយបក្សកាន់អំណាច នឹងមិនមានផលប៉ះពាល់ជាអវិជ្ជមានមកលើទំនាក់ទំនង ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/28856/brexit-won---t-affect-ties--says-uk-ambassador/
ធនាគារជាតិ ត្រៀមទទួលការវាយតម្លៃលើការប្រឆាំងការសម្អាតប្រាក់
ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំត្រៀមទទួលការវាយតម្លៃអញ្ញមញ្ញ (រៀបចំជាមុន) លើកទី២លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មពីក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) ដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំនេះ។ កិច្ចប្រជុំនេះរៀបចំឡើងដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា សហការជាមួយក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងពិភាក្សាអំពីដំណើរនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅប្រទេសកម្ពុជា។ កិច្ចប្រជុំត្រៀមវាយតម្លៃអញ្ញមញ្ញនឹងពិភាក្សាពីការពង្រឹងក្របខ័ណ្ឌគតិយុត្តិ និងយន្តការអនុវត្តច្បាប់ទៅលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងផ្តល់រាល់ព័ត៌មានដល់ APG ដើម្បីឲ្យការវាយតម្លៃទទួលបានជោគជ័យនៅចុងឆ្នាំនេះ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានឲ្យដឹងថា កម្ពុជា បានទទួលការវាយតម្លៃពី APG ម្តងរួចមកហើយកាលពីឆ្នាំ២០០៧ ដែលពេលនោះកម្ពុជា ទទួលបានលទ្ធផលមិនល្អ ដោយសារតែកម្ពុជា ខ្វះខាតនូវប្រព័ន្ធច្បាប់ បទប្បញ្ញត្តិ និងយន្តការនៃការអនុវត្តច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោកទេសាភិបាលបញ្ជាក់ថា រដ្ឋាភិបាល នឹងបន្តសហការជាមួយស្ថាប័នអន្តរជាតិជាលក្ខណៈទ្វេភាគីក្តី ពហុភាគីក្តីក្នុងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ...
សុខ ចាន់
http://bit.ly/2blgsGX
ក្រសួងដែនដីសុំឲ្យអាមេរិកជួយក្រុមការងារដោះស្រាយវិវាទដីធ្លី
រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកពិនិត្យលទ្ធភាពផ្តល់ជំនួយហិរញ្ញប្បទានជាថវិកាលើកទឹកចិត្តដល់ក្រុមការងារដោះស្រាយវិវាទដីធ្លីដែលកំពុងបំពេញការងារដោះស្រាយវិវាទដីធ្លីខណៈដែលក្រសួងប្រកាសថាបញ្ហាជម្លោះដីធ្លីនៅសល់ ៨០០ ករណីទៀតនៅទូទាំងប្រទេស។ កាលពីល្ងាចថ្ងៃចន្ទលោក ជា សុផារ៉ា បានអនុញ្ញាតឲ្យលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ...
សែន ដាវីត
http://bit.ly/2bM1YPO
មេធាវីនិយាយថា តុលាការអាមេរិកគ្រោងបើកសវនាការជំនុំជម្រះសំណុំរឿងប្រឆាំងលោក ហ៊ុន ម៉ាណែត
នៅសប្ដាហ៍ក្រោយនេះ តុលាការអាមេរិក នឹងបើកសវនាការលើកដំបូងទាក់ទិនបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិប្ដឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការឃុំខ្លួនមិនត្រឹមត្រូវ នេះបើយោងតាមមេធាវីមដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33825
ក្រសួងពិចារណាសំណើរបស់រដ្ឋាភិបាលតួកគី ដែលសុំឲ្យបិទសាលាហ្សាម៉ាន់
ក្រសួងការបរទេសបានបញ្ជាក់កាលពីម្សិលមិញថា ខ្លួនកំពុងតែពិនិត្យឡើងវិញលើសំណើការទូតរបស់រដ្ឋាភិបាលតួកគីដែលស្នើសុំឲ្យបិទសាលាហ្សាម៉ាន់ ក្នុងរាជធានីភ្នំពេញ ដោយសារសាលានេះជាប់សង្ស័យ ថាមានទំនាក់ទំនងជាមួយអង្គការមួយដែលត្រូវបានបន្ទោសចំពោះរដ្ឋប្រហារមិនបានសម្រេចកាលពីខែមុននៅក្នុងប្រទេសនេះ។ ...
ឃី សុវុឌ្ឍី និង Ben Paviour
http://www.cambodiadailykhmer.com/33798
រដ្ឋាភិបាល គ្រោងបង្កើនពន្ធបារី និងស្រាបៀរ ដើម្បីបង្កើនចំណូលទ្រទ្រង់ការងារបរិស្ថាន
រដ្ឋាភិបាលកម្ពុជា កំពុងពិចារណាបង្កើនពន្ធលើតម្លៃផលិតផលបារី និងស្រាបៀរដើម្បីបង្កើនចំណូលថវិកាសម្រាប់យកទៅគាំទ្រការងារការពារបរិស្ថាន។ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅក្នុងវេទិកាការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព កាលពីម្សិលមិញ បានថ្លែងថា ថវិកាដែលទទួលបានពីការបង្កើនពន្ធលើផលិតផលបារី និងស្រាបៀរ បន្ថែមនេះ នឹងអាចត្រូវប្រើសម្រាប់ការងារបរិស្ថាន ដោយមិនយកទៅប្រើប្រាស់ក្នុងសម្រាប់ថវិកាសម្រាប់បើកប្រាក់ខែដល់មន្ត្រីរាជការឡើយ។ ...
ជា វណ្ណៈ
http://bit.ly/2bBQiBK
របាយការណ៍ហិរញ្ញវត្ថុ PPSEZ បង្ហាញពីការធ្លាក់ចុះ
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាចុងក្រោយគេគិតមកដល់ពេលនេះទើបតែបានចេញផ្សាយរបាយការណ៍សវនកម្មឆ្នាំ ២០១៥ និងហិរញ្ញវត្ថុពាក់កណ្ដាលឆ្នាំ ២០១៦ ពីម្សិលមិញដែលបង្ហាញពីការធ្លាក់ចុះទាំងប្រាក់ចំណេញ និងចំណូល។ ...
Kali Kotoski
http://bit.ly/2bwBIrP
លោក ហ៊ុន សែន ទទួលស្គាល់កំហុសរបស់លោកក្នុងការគ្រប់គ្រងធនធានធម្មជាតិដែលត្រូវបានបំផ្លាញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាជាង ៤ ម៉ោងជាលើកដំបូងកាលពីថ្ងៃម្សិលមិញនៅវិមានសន្តិភាពដើម្បីស្តាប់ «ពាក្យពិត» ពីសកម្មជនបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធទៅនឹងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអង្គទូត និងសិល្បករដែលស្រឡាញ់បរិស្ថានផងដែរ។ ...
ផាក់ ស៊ាងលី and Jack Davies
http://bit.ly/2bBMO20
៨ខែដើមឆ្នាំរោងចក្រកាត់ដេរ៧០បិទទ្វារដោយសារស្ថានភាពនយោបាយ
រោងចក្រកាត់ដេរប្រមាណ៧០ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានបិទសង្វាក់ផលិតកម្មក្នុង ៨ខែឆ្នាំនេះ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយក្នុងស្រុក ភាពតានតឹងនៃការប្រកួតប្រជែងពីបណ្តាប្រទេសជិតខាង និងបាតុកម្មខុសច្បាស់មួយចំនួន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ...
សុខ ចាន់
http://bit.ly/2bL3O4v
រដ្ឋមន្ត្រីថាការប្រឡងប្រសើរ ខណៈនៅមានការយកប៊្រុយយ៉ុងចូល
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងថាការប្រឡងថ្នាក់ទី ១២ មានភាពប្រសើរឡើងជារៀងរាល់ឆ្នាំចាប់តាំងពីកំណែទម្រង់ឆ្នាំ ២០១៤ ខណៈកាលពីម្សិលមិញប៊្រុយយ៉ុង និងឧបករណ៍អេឡិចត្រូនិកដែលសិស្សយកចូលក្នុងមណ្ឌលប្រឡងនៅតែត្រូវចាប់បាន។ ...
ឃុត សុភចរិយា
http://bit.ly/2beC4aB
តម្រូវការគ្រឿងម៉ាស៊ីនក្នុងឧស្សាហកម្មកាត់ដេរកើន
ខណៈឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងបង្វែរទៅរកផលិតកម្មតម្លៃបន្ថែមការវិនិយោគលើគ្រឿងម៉ាស៊ីនទំនើបនៅក្នុងឧស្សាហកម្មនេះកំពុងកើនឡើងខណៈវាក៏ជាផ្នែកមួយនៃការកាត់បន្ថយថ្លៃឈ្នួលពលកម្មផងដែរ។ នេះបើយោងតាមការអះអាងពីអ្នកជំនាញក្នុងឧស្សាហកម្មនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/2bLLIiF
កូដកម្មនៅរោងចក្រស្រាបៀរអង្គរធ្វើឲ្យប៉ះពាល់ខ្លាំងដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននេះ
អ្នកតវ៉ាបានលើកឡើងថា កូដកម្មរបស់កម្មករមានសភាពរឹតខ្លាំងឡើងកាលពីម្សិលមិញ នៅរោងចក្រផលិតស្រាបៀរអង្គររបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុននេះបានទទួលស្គាល់ថា ការឈប់ធ្វើការបង្កឲ្យមានការអាក់ខានជាខ្លាំង។ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រូ៊រនេះបានលើកឡើងថា “ការតវ៉ានេះមានផលប៉ះពាល់ខ្លាំងលើសង្វាក់ ផលិតផលរបស់ក្រុមហ៊ុន”។តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីទំហំខូចខាតចំពោះប្រតិបត្តិការរបស់រោងចក្រឡើយ។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/33804
ក្រុមមួយទាមទារឲ្យពលរដ្ឋខ្មែរ នៅបរទេសមានសិទ្ធិបោះឆ្នោត
ក្រុមមួយដែលធ្វើយុទ្ធនាការដើម្បីឲ្យមានអភិបាលកិច្ចល្អប្រសើរកាលពីម្សិលមិញបានទាមទារសមាជិកសភារបស់ប្រទេសកម្ពុជាជំរុញរដ្ឋាភិបាលឲ្យអនុញ្ញាតឲ្យប្រជាជនកម្ពុជាដែលរស់នៅបរទេសអាចបោះឆ្នោតបានហើយក៏អំពាវនាវឲ្យមានការអនុវត្តតឹងរ៉ឹងជាងមុនផងដែរចំពោះច្បាប់ទេសន្តរប្រវេសន៍នៅក្នុងប្រទេសនេះ។ ...
ម៉ិច ដារ៉ា
http://bit.ly/2bICRgx
ការសិក្សាថ្មីរកឃើញអ្នកផ្ទុកមេរោគអេដស៍ ចូលរួមនៅក្នុងកម្មវិធីគិតគូរពីសេដ្ឋកិច្ច
សាខាស្រាវជ្រាវរបស់អង្គការខាណាបានអះអាងនៅក្នុងការសិក្សាថ្មីមួយស្តីពីការត្រួតពិនិត្យកម្មវិធីរបរចិញ្ចឹមជីវិតនៃអ្នកផ្ទុកមេរោគអេដស៍ដោយបានរកឃើញថាពួកគាត់ដែលចូលរួមកម្មវិធីបានផ្ដោតការយកចិត្ដទុកដាក់លើផ្នែកសេដ្ឋកិច្ចច្រើនជាងតម្រូវការផ្នែកវេជ្ជសាស្រ្តហើយវាអាចជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាដែលបានប៉ាន់ប្រមាណថាមានចំនួន ៧៤ ០០០ នាក់កំពុងរស់នៅជាមួយនឹងមេរោគអេដស៍ប៉ុន្តែអង្គការនេះបារម្ភពីការចុះថយជំនួយខណៈដែលកម្ពុជាក្លាយជាប្រទេសមានចំណូលទាបមធ្យម។ ...
Cristina Maza
http://bit.ly/2bUecJn
ប្រេងធ្លាក់ថ្លៃ ខណៈក្រុមហ៊ុនដឹកជញ្ជូនកាន់តែប្រឈមការប្រកួតប្រជែង
តម្លៃប្រេងសាំងនៅកម្ពុជាធ្លាក់ចុះជាង ២០ ភាគរយចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខណៈតម្លៃប្រេងអន្តរជាតិរហូតមកដល់ពេលនេះធ្លាក់ចុះជាង ៥០ ភាគរយ។ ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដឹកជញ្ជូនបានអះអាងថាការធ្លាក់ចុះតម្លៃប្រេងនេះមិនជះឥទ្ធិពលខ្លាំងមកលើប្រតិបត្តិការរបស់ខ្លួនឡើយខណៈការប្រកួតប្រជែងកាន់តែច្រើន។ នេះបើតាមអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះ។ ផ្អែកលើសន្ទស្សន៍តម្លៃប្រេងគិតត្រឹមថ្ងៃទី ១៩ ខែសីហាដោយក្រសួងពាណិជ្ជកម្មតម្លៃប្រេងធម្មតាបានធ្លាក់ចុះ ២០,៤១ ភាគរយពី ៣៩៨០ រៀលក្នុងមួយលីត្រកាលពីខែមករា ២០១៦ មកនៅ ៣១៥០ រៀល។ ...
ចេង សុខហ័ង
http://bit.ly/2bs9xgu
ចៅក្រមអាមេរិកាំងបញ្ជាឱ្យក្រុមមេធាវីចូលបំភ្លឺករណីបង្ខំពលករខ្មែរធ្វើការនៅថៃ
ចៅក្រមនៅរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាឱ្យមេធាវីដើមបណ្តឹងនិងមេធាវីចុងចម្លើយនៅក្នុងសំណុំរឿងប្តឹងដោយអតីតជនរងគ្រោះខ្មែរដែលធ្លាប់ធ្វើការនៅរោងចក្រផលិតគ្រឿងសមុទ្រថៃចូលជួបមុខគ្នាដើម្បីសម្រេចកំណត់ពេលដោះស្រាយសំណុំរឿងនេះនិងត្រូវបើកសវនាការកាត់ទោសឬយ៉ាងណា។ ...
គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិប្រកាន់ជំហរផ្ទុយគ្នាស្រឡះទាក់ទិនអន្តោប្រវេសន៍
ដោយប្រកាសថា មានជនអន្តោប្រវេសន៍ជាង១៦០.០០០នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ ក្រសួងមហាផ្ទៃបានគូសបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួននឹងផ្ដល់ឱកាសដល់ជនអន្តោប្រវេសន៍ភាគច្រើនក្នុងចំណោមក្រុមនេះឱ្យរស់នៅក្នុងប្រទេសនេះ ខណៈគណបក្សប្រឆាំងជំរុញឱ្យបណ្ដេញពួកគេចេញទាំងអស់។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/33782
អង្គការ ១២ ជំរុញឲ្យមានដំណោះស្រាយការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្ស
មានអង្គការក្រៅរដ្ឋាភិបាលចំនួន ១២ បានចេញលិខិតចំហមួយទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដោយបានជំរុញឲ្យស្វែងរកដំណោះស្រាយដ៏ខ្លាំងក្លាមួយទៅលើអ្វីដែលទាក់ទងនឹងការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ...
Jack Davies
http://bit.ly/2bb1VMf
ក្តីសង្ឃឹមទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករលាយបាត់
ក្តីសង្ឃឹមទទួលបានមេដាយមាសអូឡាំពិក ជាលើកដំបូងពុំធ្លាប់មានរបស់កម្ពុជា បានរលាយបាត់កាលពីយប់ថ្ងៃសៅរ៍ នៅពេលកីឡាការិនីតេក្វាន់ដូ ស៊ន សៀវមីុ បរាជ័យក្រោមថ្វីដៃកីឡាការិនីហូឡង់ រ៉េស្មី អូហ្គីង (Reshmie Oogink)។ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/33773
IPAC នឹងបញ្ជ្រាបពីការយល់ដឹងកម្មសិទ្ធិបញ្ញា
ខណៈប្រទេសកម្ពុជានៅមានភាពកម្សោយក្នុងការការពារកម្មសិទ្ធិបញ្ញាហើយផលិតផលថតចម្លងជាច្រើនត្រូវបានលក់នៅក្នុងទីផ្សារសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) ដែលទើបនឹងបង្កើតថ្មីកំពុងស្វែងរកការសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបង្កើនភាពយល់ដឹងអំពីការរក្សាសិទ្ធិក្នុងចំណោមសាធារណៈ និងសហគ្រិន។ ...
ចេង សុខហ័ង
http://bit.ly/2bzhzEW
ក្រុមអ្នកបរិស្ថានត្រូវបានផ្តល់ឳកាសឱ្យចូលចូលរួមក្នុងវេទិកាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជាមួយនឹងក្តីសង្ឃឹមដែលលាយឡំជាមួយនឹងក្តីមន្ទិល ក្រុមអ្នកបរិស្ថានមកពីជុំវិញប្រទេសកម្ពុជានឹងមានឱកាសមួយដែលមិនធ្លាប់មានពីមុនមក ដោយចូលរួមជាទស្សនិកជនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃនេះ។ សកម្មជនសង្គមស៊ីវិលប្រមាណ ៥០០ នាក់ ត្រូវបានអញ្ជើញចូលរួមនៅក្នុងវេទិការជាតិលើកទីមួយនៅរាជធានីភ្នំពេញ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញជាអធិបតីនៅក្នុងវេទិការនេះ។ សកម្មជនទាំងអស់នោះ នឹងមានឱកាសដើម្បីផ្តល់សេចក្តីថ្លែងការណ៍នៅមុខលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលកំពូលផ្សេងទៀត។ ...
គង់ មេត្តា និង Cristina Maza
http://www.phnompenhpost.com/national/environmental-groups-given-chance-address-pm-hun-sen-forum
ថៃដោះលែងពលករកម្ពុជាចំនួន ២៨ នាក់នៅក្នុងចំណោម ៣៤ នាក់
មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានឲ្យដឹងថាមានពលករចំណាកស្រុកកម្ពុជាចំនួន ២៨ នាក់ក្នុងចំណោម ៣៤ នាក់ដែលត្រូវបានឃុំខ្លួននៅថៃចាប់តាំងពីដើមខែកក្កដាមកនោះត្រូវបានដោះលែងពីថ្ងៃពុធ និងថ្ងៃសុក្រកន្លងទៅប៉ុន្តែបួននាក់ទៀតកំពុងជាប់ឃុំឃាំងនៅឡើយ។ លោក Cheam Lamatin អ្នកប្រឹក្សាយោបល់ដែលទទួលបន្ទុកកម្មករចំណាកស្រុកនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកបានឱ្យដឹងថាពលករចំណាកស្រុកទាំងនោះរួមមានស្ត្រីចំនួន ២០ នាក់ និងបុរសចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដាហើយត្រូវបាននាំយកទៅដាក់នៅមណ្ឌលឃុំឃាំងមួយនៅក្នុងខេត្តជលបុរី។ ពួកគេត្រូវបានចាប់ឃុំខ្លួនក្រោយពីទិដ្ឋាការទេសចរណ៍របស់ពួកគេបានផុតកំណត់ និងបន្តស្នាក់នៅធ្វើការដោយមិនមានទិដ្ឋាការ និងប័ណ្ណការងារ។ ...
សែន ដាវីត
http://bit.ly/2baM6be
អាជ្ញាធរអប្សរាឲ្យអ្នកលេង Pokémon Go មានការប្រុងប្រយ័ត្ន
អាជ្ញាធរជាតិអប្សរាបានអំពាវនាវឲ្យទាំងភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ដែលលេងល្បែងកំពុងពេញនិយមឈ្មោះPokémonGoឲ្យមានការប្រុងប្រយ័ត្នក្នុងការលេងល្បែងនេះនៅក្នុងតំបន់អង្គរដោយគោរពនូវស្លាកសញ្ញានានានៅក្នុងប្រាសាទផងដែរ។ ដោយបារម្ភពីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតមានឡើងចំពោះអ្នកលេងល្បែង Pokémon Go នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃសុក្រ បានចេញសេចក្តីជូនដំណឹងមួយទៅដល់ភ្ញៀវទេសចរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នពេលដែលលេងល្បែងនេះក្នុងបរិវេណអង្គរ និងមិនអនុញ្ញាតឲ្យចូលក្នុងតំបន់ហាមឃាត់ទេ។ ...
មុំ គន្ធា
http://bit.ly/2buHNqN
កម្ពុជា និងឥណ្ឌា គ្រោងបើកពិព័រណ៍ពាណិជ្ជកម្មបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី
កម្ពុជានិងឥណ្ឌាគ្រោងរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅពាក់កណ្តាលខែកញ្ញា ខាងមុខ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដែលទំហំការដោះដូរពាណិជ្ជកម្មទាំងពីរប្រទេសនៅទាបនៅឡើយ។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា ដែលគ្រោងធ្វើនៅភ្នំពេញ នឹងក្លាយជាជំនួបដ៏ធំដែលមានការចូលរួមពីបណ្តាធុរកិច្ចជន និងអ្នកវិនិយោគ ភាគច្រើនជាសមាជិកនៃសភាពាណិជ្ជកម្មរបស់កម្ពុជា និងឥណ្ឌា និងដើម្បីផ្តល់ឱកាសដល់បណ្តាពាណិជ្ជករនៃប្រទេសទាំងពីរ ក្នុងការដោះដូរពាណិជ្ជកម្មទៅវិញទៅមក។ នេះបើយោងតាមព័ត៌មាននៅលើគេហទំព័រក្រសួងពាណិជ្ជកម្ម។ ...
ជា វណ្ណៈ
http://bit.ly/2bFGzHU