ព័ត៌មាន
សមត្ថកិច្ចឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងរឿងដើរប្រមូលស្នាមមេដៃពលរដ្ឋ
សមត្ថកិច្ចបានឃុំខ្លួនមន្ត្រីគណបក្សប្រឆាំងនៅក្នុងខេត្តកំពតដែលបាននាំខ្លួនមកសាកសួរបន្ទាប់ពីបដិសេធការកោះហៅតាមទូរស័ព្ទឲ្យចូលខ្លួនបំភ្លឺទាក់ទងទៅនឹងការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើញត្តិថ្វាយព្រះមហាក្សត្រប្រទានព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអ្នកនយោបាយកំពុងជាប់ឃុំ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1OMrrEB
រុស្ស៊ីចាប់អារម្មណ៍បើកការហោះហើរត្រង់មកតំបន់ឆ្នេរ
រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ការហោះហើរត្រង់ទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាដែលសម្បូរដោយទេសចរ និងវិនិយោគិនរុស្ស៊ី។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/1XPTgTR
តម្លៃកៅស៊ូធ្លាក់ចុះម្តងទៀត
អ្នកផលិតកៅស៊ូនិយាយថា តម្លៃកៅស៊ូក្នុងតំបន់បានធ្លាក់ចុះម្តងជាថ្មីម្តងទៀត ដែលបន្ទោសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងតម្រូវការតិចតួចសម្រាប់ផលិតផលកៅស៊ូ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25271/rubber-prices-fall-again/
រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា
រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/
រុស្ស៊ី ពិចារណានាំចូលប្រេងឆៅមកចម្រាញ់នៅប្រទេសក្នុងតំបន់អាស៊ាន
ប្រទេសរុស្ស៊ីកំពុងស្វែងរកការពង្រីកការនាំចេញប្រេងឆៅរបស់ខ្លួនទៅប្រទេសអាស៊ានដែលរួមទាំងកម្ពុជាផងដែរទោះបីកម្ពុជាស្ថិតនៅឆ្ងាយក្នុងការមានសមត្ថភាពចម្រាញ់ប្រេងក៏ដោយ។ ...
Kali Kotoski
http://bit.ly/22n5io1
អាជីវករផ្សារកណ្តាលព្រួយបារម្ភពីកិច្ចពិភាក្សាជុំវិញគម្រោងអភិវឌ្ឍ
គម្រោងក្នុងការសាងសង់ផ្សារកណ្តាលឡើងវិញបាននាំមកនូវសេចក្តីព្រួយបារម្ភពីសំណាក់អាជីវករក្នុងផ្សារ ដែលពួកគេបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីកង្វល់ក្នុងការក្លាយខ្លួនជាជនរងគ្រោះចុងក្រោយក្នុងកំណើនយ៉ាងខ្លាំងនៃការអភិវឌ្ឍទីក្រុងភ្នំពេញ។ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/phsar-kandal-vendors-concerned-over-development-talks-112934/
ប្រាំនាក់ត្រូវបានឃុំខ្លួន, រថយន្តដឹកឈើពីរគ្រឿងត្រូវបានរឹបអូស
រថយន្តដឹកឈើខុសច្បាប់ធុនធ្ងន់ពីរត្រូវបានរឹបអូសបាន និងមនុស្ស ៥នាក់ទៀតត្រូវបានចាប់ខ្លួនពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាលពីយប់ថ្ងៃអាទិត្យនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នេះបើយោងតាមមន្ត្រីយោធាដែលបានធ្វើការចាប់ខ្លួនរថយន្តទាំងនោះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25281/five-detained--two-trucks-of-timber-seized/
ក្រុមកម្មករស្នើរសុំជំនួយបន្ទាប់ពីរោងចក្រត្រូវបានបិទ
និយោជិកនានានៃរោងចក្រ Victco Handbags Cambodia Industrial ដែលជាអ្នកផ្គត់ផ្គង់ផលិតផលឱ្យ Adidas មុនពេលដែលរោងចក្រនេះបានផ្អាកប្រតិបតិ្តរបស់ខ្លួនភ្លាមៗកាលពីដើមឆ្នាំនេះ និងកម្មករប្រហែល ១,០០០នាក់ទៀតបានដើរក្បួនពីស្រុកសំរោងទងទៅកាន់សាលាខេត្តកំពង់ស្ពឺកាលពីព្រឹកម្សិលមិញ ដើម្បីដាក់ញត្តិ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25286/workers-ask-for-help-after-factory-closed/
ការជំរុញឱ្យមានការលើកកម្ពស់ផលិតផលក្នុងស្រុក
ម្ចាស់ផ្សារទំនើបនានានឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំមួយជាមួយនឹងក្រសួងពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់ក្រុមហ៊ុនខ្នាតតូច និងមធ្យមថា ផលិតផលក្នុងស្រុកនានាមិនត្រូវបានដាក់តាំង ឬឱ្យដាក់លក់នៅក្នុងផ្សារទំនើបទាំងនោះទេ លោករដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងពីធីសម្ភោធយុទ្ធនាដើម្បីផ្សព្វផ្សាយទំនិញក្នុងស្រុកកាលពីម្សិលមិញ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/25274/push-to-promote-local-products/
កិច្ចចរចាបញ្ហាក្រុមហ៊ុនកាពីតូលមិនមានលទ្ធផល
កិច្ចចរចាកាលពីម្សិលមិញរវាងអតីតបុគ្គលិកក្រុមហ៊ុនរថយន្តកាពីតូលនិងម្ចាស់ក្រុមហ៊ុន ដែលមានអន្តរាគមពីអាជ្ញាធរខណ្ឌ៧មករា មិនបាននាំឱ្យមានលទ្ធផលអ្វីមួយនោះឡើយ បើទោះបីជាភាគីទាំងសងខាងបានព្រមព្រៀងគ្នាបន្តកិច្ចចរចានេះក៏ដោយ។ ...
បុិច សុធារី
http://www.phnompenhpost.com/national/round-capitol-bus-negotiations-fruitless
រដ្ឋាភិបាលត្រៀមខ្លួនទៅជួបជនភៀសខ្លួននៅកោះណូរុ
ក្រសួងមហាផ្ទៃបានរៀបចំគម្រោងបណ្តោះអាសន្នមួយដើម្បីបញ្ជូនគណៈប្រតិភូខ្មែរចំនួនបីរូបទៅកាន់កោះណូរុដែឡស្ថិតនៅភាគខាងត្បូងនៃសមុទ្រប៉ាស៊ីហ្វិចនៅខែក្រោយក្នុងជំនួបជាមួយជនភៀសខ្លួនចំនួនពីររូបទៀតដែលបានស្មគ្រ័ចិត្តធ្វើការផ្លាស់ទីមកកាន់ប្រទេសកម្ពុជា។ ...
Zsombor Peter និងអូនភាព
https://www.cambodiadaily.com/news/government-readies-new-nauru-visit-to-meet-refugees-112947/
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំនៅខែតុលា
វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិព័រណ៏ពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៧នៅប្រទេសកម្ពុជា ក្នុងសប្តាហ៍ទី២នៃខែតុលាឆ្នាំនេះ នេះបើយោងតាមសេចក្តីប្រកាសនៅទីក្រុងហូជីមិញរបស់នាយកដ្ឋានសេដ្ឋកិច្ចនៃក្រសួងការពារជាតិវៀតណាមកាលពីសប្តាហ៍មុន។ ...
ក្រុមការងារភ្នំពេញបុស្តិ៍
http://www.phnompenhpost.com/business/vietnam-host-annual-trade-fair-october
ប្រធានមូលនិធិកូហ្វីអាណាន់ចូលរួមពិភាក្សាពីកំណែទម្រង់ការបោះឆ្នោត
កាលពីថ្ងៃចន្ទ លោក Alan Doss នាយកប្រតិបត្តិមូលនិធិកូហ្វីអាណាន់បានជួបជាមួយមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិព្រមទាំងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ដែលជាកិច្ចចាប់ផ្តើមដំបូងក្នុងជំនួយរបសស្ថាប័ននេះទៅកាន់ការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ...
ឃី សុវឌ្ឍី និងគុច ណារិន
https://www.cambodiadaily.com/news/kofi-annan-foundation-head-visits-to-talk-election-reform-112949/
សន្តិសុខខណ្ឌដង្កោធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន
កាលពីពេលព្រឹកម្សិលមិញ សន្តិសុខខណ្ឌដង្កោចចំនួន៥០នាក់បានដោះឯកសណ្ឋានរបស់ពួកគេនៅពីមុនសាលាសង្កាត់ក្នុងកូដកម្មទាមទារប្រាក់បៀរវត្តរ៍និងលក្ខខណ្ឌការងារល្អប្រសើរជាងមុន។ ...
Niem Chheng
http://www.phnompenhpost.com/national/dangkor-security-guards-strike-better-conditions
ក្រសួងយុត្តិធម៌នឹងចូលរួមជាគណៈកម្មាធិកាដើម្បីដោះស្រាយបញ្ហាកូដកម្ម
មន្ត្រីនៃក្រសួងយុតិ្តធម៌នឹងចូលរួមជាសមាជិកគណៈកម្មាធិកាដើម្បីដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្ម ជាមួយក្រសួងការងារ អាជ្ញាធរមូលដ្ឋាន ប៉ូលីស និងអភិបាលខេត្ត បន្ទាប់ពីមេដឹកនាំសហជីពម្នាក់បានស្នើរសុំឱ្យដាក់បញ្ចូលខ្លួនជាសមាជិក។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25283/justice-ministry-to-join-committee-to-settle-strikes/
ក្រុមហ៊ុន H&M៖ បញ្ហាសិទ្ធិកម្មករជាបញ្ហាទូទៅក្នុងវិស័យឧស្សាហកម្ម
កាលពីម្សិលមិញ រោងចក្រវាយនភ័ណ្ឌដ៏ធំសម្បើមរបស់ប្រទេសស្វីសម៉ាក H&M បានធ្វើការឆ្លើយតបទៅកាន់របាយការណ៍ថ្មីមួយដែលចោទប្រកាន់ក្រុមហ៊ុននេះពីការរំលោភបំពាន់ទៅលើសិទ្ធិកម្មករនៅក្នុងរោងចក្ររបស់ម៉ាកយីហោរនេះនៅក្នុងប្រទេសកម្ពុជា ដោយអះអាងថាបញ្ហានេះជាបញ្ហានេះកើតមានឡើងជាទូទៅក្នុងវិស័យនេះ ហើយវាមានផលលំបាកសម្រាប់ក្រុមហ៊ុនទាំងអស់ក្នុងការដោះស្រាយបញ្ហានេះ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/labour-rights-issues-industry-wide-hm
នគរបាលបានបញ្ឈប់ការជួបជុំគ្នារបស់កសិករក្នុងខេត្តព្រៃវែង
នគរបាលដែលបានបញ្ឈប់ការជួបជុំគ្នារបស់កសិករចំនួន៣០នាក់ក្នុងគេហដ្ឋានឯកជនមួយនៅខេត្តព្រៃវែងកាលពីម្សិលមិញបានអះអាងថា អ្នករៀបចំកម្មវិធីប្រមូលផ្តុំនេះមិនបានជូនដំណឹងទៅកាន់អភិបាលស្រុកជាលាយលក្សអក្សរជាមុននោះឡើយ។ ...
Niem Chheng
http://www.phnompenhpost.com/national/police-put-end-gathering-farmers-prey-veng
ជើងហោះហើរភ្ជាប់សៀមរាបទៅ Danang ត្រូវបានសិក្សា
កម្ពុជាអង្គរអ៊ែរ កំពុងតែសិក្សាពីជើងហោះហើរទេសចរណ៍ដែលភ្ជាប់ខេត្តសៀមរាប ប្រទេសកម្ពុជា និង Danang ដែលជាទីក្រុងមាត់សមុទ្រដ៏មានប្រជាប្រិយភាពនៃប្រទេសវៀតណាម។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25225/siem-reap-to-danang-air-link-studied/
បងប្អូនខ្មែរអិុស្លាមនាំគ្នាតវ៉ាប្រឆាំងគម្រោងធ្វើផ្លូវកាត់ព្រះវិហារ
បងប្អូនខ្មែរអិុស្លាមប្រហែល២០០នាក់នាំគ្នាចេញមកប្រមូលផ្តុំនៅព្រះវិហារ អាល់ សាកាល់ ក្បែរតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីតវ៉ាប្រឆាំងផ្លូវដ៏ចម្រូងចម្រាសដែលរដ្ឋាភិបាលមានគម្រោងធ្វើកាត់ដីរបស់ព្រះវិហារនេះ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/31658
សេវាអាហាររហ័ស និងភោជនីយដ្ឋានម៉ាកល្បីៗមានកំណើន១២ភាគរយ
ការចំណាយរបស់ប្រជាជនកម្ពុជាទៅលើអាហាររហ័សទាន់ចិត្តភេសជ្ជៈនិងនៅតាមភោជនីយដ្ឋានល្បីៗបានកើនឡើងប្រមាណ១២ភាគរយប្រមាណ១៤០លានដុល្លារអាមេរិកកាលពីឆ្នាំមុនហើយបន្តរក្សាកំណើនដដែលនៅក្នុងឆ្នាំនេះ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/25224/all-aboard-the-gravy-train/
ធនាគារពិភពលោកត្រលប់មកផ្តល់ជំនួយវិញ ក្រោយដកខ្លួនអស់ ៥ ឆ្នាំ
ធនាគារពិភពលោកបានអនុម័តផ្តល់ថវិកាចំនួន ១៣០ លានដុល្លារអាមេរិកក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាបង្ហាញពីការចូលរួមដោយផ្ទាល់ឡើងវិញជាលើកដំបូងរបស់ធនាគារនេះក្នុងប្រទេសកម្ពុជា បន្ទាប់ពីធនាគារនេះបានដកខ្លួនកាលពីឆ្នាំ ២០១១ ក្រោយពីមានការបណ្តេញចេញដោយបង្ខំដ៏ធំបំផុតមួយដោយរដ្ឋាភិបាលដែលបានធ្វើឲ្យប្រជាពលរដ្ឋជាង ៣០០០ គ្រួសារបាត់បង់លំនៅឋាន។ ...
Kali Kotoski
http://bit.ly/1U6SETU
រដ្ឋមន្ត្រីនិយាយថាសារាយសមុទ្រគឺកើតឡើងដោយធម្មជាតិ
លោករដ្ឋមន្ត្រីនៃក្រសួងបរិស្ថានកាលពីថ្ងៃសុក្រនេះ បានប្រកាសពីលទ្ធផលនៃការសិក្សារចុងក្រោយរបស់ខ្លួននៃការកើតឡើងនូវសារាយសមុទ្រដែលបង្ខំមិនឱ្យមានអ្នកចុះលេងទឹកនៅក្នុងខេត្តកែបកាលពីដើមខែមេសានោះថាមិនមានសារធាតុគីមីណាមួយត្រូវបានរកឃើញថាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្ស ឬសត្វនោះទេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25239/algae-bloom-was-natural--says-ministry/
គជប ស្នើឲ្យមានកិច្ចប្រជុំនឹង NGO ដើម្បីបំបាត់មន្ទិល
ស្ថាប័នរៀបចំការបោះឆ្នោតដែលកំពុងជួបបញ្ហាបានស្នើឲ្យមានកិច្ចប្រជុំជាប្រចាំជាមួយនឹងគណបក្សនយោបាយអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលក្នុងគោលបំណងលុបបំបាត់ការសង្ស័យពីភាពលម្អៀងទៅរកគណបក្សកាន់អំណាច។ ...
ប៊ុន សេងគង់
http://bit.ly/1OI80wJ
ក្រសួងមិនទាន់ឆ្លើយនឹងសំណើសុំបន្តសាងសង់របស់អគារ Gold Tower 42
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ពុំទាន់បានឆ្លើយតបទៅនឹងការស្នើសុំបន្តការសាងសង់របស់ក្រុមហ៊ុនអគារGoldTower42នោះទេបើទោះជាក្រុមហ៊ុននេះបានស្នើសុំបន្តការសាងសង់ជាច្រើនដងក៏ដោយ ដោយសារក្រុមហ៊ុននេះមិនបានឆ្លើយតបតាមការទាមទាររបស់ក្រសួង។ នេះបើយោងតាមលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី កាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណេត
http://goo.gl/yuuh0z