ព័ត៌មាន
សង្គមស៊ីវិលស្នើឲ្យមានការផ្តល់ឯកសារផ្លូវច្បាប់ដល់អ្នកស្រឡាញ់ភេទដូចគ្នា
ក្នុងទិវាអន្តរជាតិប្រឆាំងការរើសអើងទៅលើអ្នកស្រឡាញ់ភេទដូចគ្នាខួបទី ១១ ឆ្នាំនេះអង្គការសង្គមស៊ីវិលក្រុមហ៊ុនអាជីវកម្ម និងអ្នកស្រឡាញ់ភេទដូចគ្នាបានស្នើដល់រាជរដ្ឋាភិបាលដាក់បញ្ចូលអត្តសញ្ញាណយេនឌ័ររបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងឯកសារច្បាប់ដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នាដើម្បីឲ្យមានសមភាពពេញលេញសម្រាប់ពួកគេ។ ...
ប៉ិច សុធារី
http://bit.ly/1TmWZGA
កាកបាទក្រហមធ្វើវិភាគទានទៅកាន់មន្ទីរពេទ្យគន្ធរបុប្ផា
កាលពីថ្ងៃចន្ទ កាកបាទក្រហមកម្ពុជា(CRC)បានធ្វើវិភាគទានជាទឹកប្រាក់ចំនួន១លានដុល្លារទៅកាន់មន្ទីរពេទ្យគន្ធរបុប្ផា។ ...
Yesenia Amaro
http://www.phnompenhpost.com/national/red-cross-makes-donation-childrens-hospital
គ្រួសារជាប់ជម្លោះនៅខេត្តកោះកុងបានយល់ព្រមជាមួយនឹងសំណើររបស់ក្រុមហ៊ុនUDG
ក្រសួងបរិស្ថានបានឱ្យដឹងថា ប្រមាណមួយរយគ្រួសារបន្ថែមទៀតបានទទួលសំណើរសងជម្ងឺចិត្តពីក្រុមហ៊ុនUnion Development Group (UDG) ចំពោះការធ្វើបំលាស់ទីសម្រាប់គម្រោងអភិវឌ្ឍខ្នាតធំមួួយរបស់ក្រុមហ៊ុនេះដែលនឹងត្រូវសាងសង់ឡើងនៅតាមបណ្តោយឈូងសមុទ្រក្នុងខេត្តកោះកុង ។ ...
Khuon Narim
https://www.cambodiadaily.com/news/koh-kong-families-reach-agreement-with-udg-112713/
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញដំណើរទៅកាន់ទីក្រុងមូស្គូនៅមុនកិច្ចប្រជុំកំពូលអាស៊ាន
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្ដើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃទៅកាន់ទីក្រុងមូស្គូ ទីដែលលោករំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានផងដែរ។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/31548/
ជំរឿនសម្រាប់ជនបរទេសនៅមិនទាន់បញ្ចប់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក សរ ខេងបានអំពាវនាវដល់មន្ត្រីអន្តោប្រវេសន៍ឱ្យបញ្ចប់ការរាប់ចំនួននិងការប្រមូលព័ត៌មានអំពីតួរលេខជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាត្រឹមខែកក្កដាជាកំហិត។ ...
Ven Rathavong
http://www.khmertimeskh.com/news/25072/census-of-foreigners-not-finished/
រដ្ឋាភិបាលបន្ថែមតំបន់ការពារក្នុងព្រៃឡង់ដោយរួមបញ្ចូលខេត្តព្រះវិហារ
រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តសារជាថ្មីទៅលើសេចក្តីសម្រេចមុនដែលកាត់បន្ថយព្រំដែនសំណើរនៃតំបន់ការពារសម្រាប់ព្រៃឡង់ ដែលជាព្រៃស្តុកធំជាងគេដែលនៅសេសសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ...
អូនភាព និង Zsombor Peter
https://www.cambodiadaily.com/news/govt-expands-sanctuary-in-prey-lang-adds-preah-vihear-112723/
ក្រុមហ៊ុនរ៉ែពីររបស់អូស្រ្តាលីសម្រេចបានកិច្ចព្រមព្រៀង
ក្រុមហ៊ុនរុករករ៉ែ Renaissance Minerals និង Emerald Resources បានបញ្ចប់កិច្ចព្រមពៀងវិនិយោគរួមរបស់ខ្លួនហើយបានចាប់ផ្ដើមការខួងរុករករ៉ែនៅជិតអណ្ដូងរ៉ែមាសអូរខ្វាវ នៅខេត្តមណ្ឌលគិរី។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/australian-firms-jv-exploratory-drilling
មន្ត្រីមកពីបណ្តាខេត្តសិក្សាអំពីវគ្គបណ្តុំបណ្តាលបន្សាបគ្រឿងញៀនតាមសហគម
មន្ត្រីប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កាលពីម្សិលមិញ មន្ត្រីមកពីបណ្តាខេត្តនានានៅទូទាំងប្រទេសបានមកជួបជុំគ្នានៅខេត្តបន្ទាយមានជ័យដើម្បីសិក្សាអំពីវគ្គបណ្តុំបណ្តាលស្តីអំពីសេវាកម្មបន្សាបគ្រឿងញៀនតាមសហគមនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/meeting-touts-new-approach-rehab
កាលបរិច្ឆេទសម្រាប់ការចុះបញ្ជីយានយន្តចង្កូតស្តាំត្រូវបានពន្យាពេល
បន្ទាប់ពីកាលបរិច្ឆេទចាស់ត្រូវបានផុតកំណត់ ម្ចាស់យានយន្តចង្កូតស្តាំនឹងត្រូវបានទុករយៈពេលរហូតដល់ថ្ងៃទី១២ខែមិថុនាដើម្បីចុះបញ្ជីយានយន្តរបស់ពួកគេក្រោមក្រសួងសាធារណៈការនិងដឹកជញ្ជូនឬត្រូវប្រឈមនឹងការប្រព្រឹត្តខុសច្បាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួួយដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
Pav Suy
http://www.khmertimeskh.com/news/25023/deadline-for-right-hand-drives-delayed/
កងរាជអាវុធហត្ថជាតិនឹងជ្រើសរើសសិស្សចំនួន៣០០នាក់
កងរាជអាវុធហត្ថជាតិបានធ្វើសេចក្តីប្រកាសជ្រើសរើសសិស្សចំនួន៣០០នាក់ក្នុងវគ្គហ្វឹកហ្វឺនថ្មីសម្រាប់នាទាហ៊ានរង ដោយពាក្យសម្រាប់វិញ្ញាសារប្រឡងចូលមានដាក់លក់ចាប់ពីថ្ងៃទី១៦ខែឧសភាដល់ថ្ងៃទី២ខែមិថុនានៅគ្រប់ទីស្នាក់ការកងរាជអាវុធហត្ថទាំង២៥នៅទូទាំងប្រទេស។ ...
May Titthara
http://www.khmertimeskh.com/news/24977/gendarmerie--to-get-300--new-trainees/
អង្គការ WHO កំពុងពិចារណាការធ្វើតេស្តព្យាបាលជម្ងឺTBថ្មីសម្រាប់ប្រទេសកម្ពុជា
ការធ្វើរោគវិនិច្ឆ័យថ្មីមួយដែលកាន់តែលឿននិងចំណាយប្រាក់កាន់តែតិចចំពោះបញ្ហាជម្ងឺរ៉េស៊ីស្តង់ច្រើនប្រភេទក្នុងប្រទេសកម្ពុជានឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពេលឆាប់ៗនេះ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/who-eyes-new-tb-test-regime-kingdom
ភាពរាំងស្ងួតប៉ះពាល់បរិមាណផលត្រីទឹកសាបកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ទិសដៅបង្កើនបរិមាណផលត្រីទឹកសាបនៅឆ្នាំនេះខណៈផលិតកម្មត្រីកាលពីឆ្នាំ ២០១៥ បង្ហាញពីការធ្លាក់ចុះធៀបនឹងឆ្នាំ ២០១៤។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/1TdB4n2
ម្ចាស់ហាងលក់ឈើប្រណិតត្រូវបានពិន័យពីបទទុកឈើខុសច្បាប់
កាលពីម្សិលមិញ ម្ចាស់ហាងលក់ឈើប្រណិតមួយក្នុងរាជធានីភ្នំពេញត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៦៤.១៨៩លានរៀល (ប្រមាណ ១៦, ០៤៧ដុល្លារ)ចំពោះការដឹកជញ្ជូន ជួញដូរនិងស្តុកទុកឈើប្រណិតដោយគ្មានការអនុញ្ញាតិ្តពីរដ្ឋបាលព្រៃឈើ។ ...
Buth Reaksmey Kongkea
http://www.khmertimeskh.com/news/25019/shop-slapped-with-fine-to-lose-timber-stock/
ហានិភ័យនៅក្នុងឧស្សាហកម្មនាំចេញអង្កររបស់កម្ពុជានៅតែបន្ត
ការនាំចេញអង្ករសរុបនៅរយៈពេល ៤ ខែដំបូងឆ្នាំនេះកើនឡើងតិចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បានពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករខណៈអ្នករកស៊ីនៅក្នុងវិស័យនេះអះអាងថាសញ្ញាគ្រោះថ្នាក់នៅក្នុងឧស្សាហកម្មអង្ករនៅតែបន្ត។ ...
ចេង សុខហ័ង
http://bit.ly/22eCbn0
គ្រប់ឆ្នេរនៅខេត្តព្រះសីហនុនឹងត្រូវបើកជាសាធារណៈ
ក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរនៃប្រទេសកម្ពុជាបានឱ្យដឹងថា គ្រប់ឆ្នេរនៅខេត្តព្រះសីហនុនឹងត្រូវបើកជាសាធារណៈ នេះរាប់បញ្ចូលទាំងឆ្នេរបច្ចុប្បន្ននៅពីមុខរមណីយដ្ឋានឆ្នេរសុខាដែលបច្ចុប្បន្នអនុញ្ញាត្តិឱ្យប្រើប្រាស់សម្រាប់តែភ្ញៀវផងដែរ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/sihanoukville-beaches-get-public-access-112666/
មានផ្ទុះករណីផ្តាសាយបក្សីលើសត្វមាន់នៅខេត្តកំពត
មន្ត្រីសុខាភិបាល និងកសិកម្មខេត្តកំពតបានដុតសម្លាប់សត្វមាន់ និងទាចំនួន ៣៥០ ក្បាលក្រោយរកឃើញករណីផ្ទុះផ្តាសាយបក្សី (H5N1) លើសត្វមាន់ជាលើកដំបូងនៅដើមឆ្នាំ ២០១៦ នេះនៅភូមិកោះឫស្សី ឃុំត្រពាំងបី ស្រុកឈូកប៉ុន្តែករណីនេះត្រូវបានទប់ស្កាត់ទាន់ពេលពុំមានការឆ្លងទៅលើពលរដ្ឋទេ។ ...
ប៉ិច សុធារី
http://bit.ly/1Xho2o6
មន្ត្រីត្រូវបានបញ្ជាឱ្យធ្វើការស៊ើបអង្កេតពីបញ្ហាផ្តល់ប្រាក់រង្វាន់ដល់នគរបាលចរាចរ
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេងបានធ្វើលើកឡើងថា មន្ត្រីចរាចរនៅមិនទាន់ទទួលបានប្រាក់រង្វាន់ដែលពួកគេគួរទទួលបានពីការផាកពិន័យនោះទេ លោកក៏បានព្រមានមន្ត្រីថ្នាក់ជាន់ខ្ពស់ជាច្រើនរូបអំពីការទម្លាក់តំណែងប្រសិនបើពួកគេមិនដោះស្រាយបញ្ហាទាំងនេះឱ្យទាន់ពេលវេលា។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/officials-told-to-pay-traffic-police-their-share-112668/
ក្រុមហ៊ុនរ៉ែរបស់អូស្ត្រាលីប្រកាសពីការឡើងផ្សារហ៊ុនជាថ្មីម្តងទៀត
ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសអូស្ត្រាលី Emerald Resources NL ដែលមានចំណាប់អារម្មណ៍ក្នុងប្រទេសកម្ពុជានឹងចុះបញ្ជីជាថ្មីលើផ្សារមូលបត្រអូស្ត្រាលី (ASX) នៅថ្ងៃនេះបន្ទាប់ពីការអនុលោមរបស់ក្រុមហ៊ុននេះតាមជំពូកទី ១ និងទី ២ នៃការគ្រប់គ្រងការចុះបញ្ជីរបស់ផ្សារហ៊ុន និងបទប្បញ្ញត្តិ ១១,១,៣។ នេះបើយោងតាមក្រុមហ៊ុនបានឲ្យដឹងនៅក្នុងឯកសារមួយកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/1OztocX
ជើងហោះហើរផ្ទាល់ទៅកាន់ប្រទេសជប៉ុននឹងបើកនៅខែកញ្ញា
ផែនការត្រូវបានសម្រេចនៅសប្តាហ៍មុន សម្រាប់ជើងហោះហើរផ្ទាល់រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលត្រូវបានកំណត់បើកដំណើរការនៅខែកញ្ញា នេះបើយោងតាមលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានជួបជាមួយ ឯកអគ្គរាជទូតជប៉ុន KUMAMARU Yuji នៅថ្ងៃព្រហស្បតិ៍។ ...
Kang Sothear
https://www.cambodiadaily.com/business/first-direct-flight-with-japan-set-for-september-112616/
ក្រុមហ៊ុន Seatel សម្ពោធដាក់លក់ស្មាតហ្វូនជប៉ុនក្នុងទីផ្សារកម្ពុជា
ក្រុមហ៊ុនផ្គត់ផ្គង់បណ្ដាញទូរស័ព្ទSeatelនិងក្រុមហ៊ុនផលិតស្មាតហ្វូន FREETEL ប្រទេសជប៉ុន កាលពីថ្ងៃសុក្រ បានសហការគ្នាដាក់សម្ពោធម៉ូដែលស្មាតហ្វូន Priori 3 ដែលជាផលិតផលម៉ូដែលថ្មី នៅក្នុងទីផ្សារកម្ពុជា បន្ទាប់ពីមើលឃើញទីផ្សារស្មាតហ្វូននៅកម្ពុជាមានវិវត្តន៍កើនឡើងគួរឲ្យកត់សម្គាល់។ ...
ជា វណ្ណៈ
http://bit.ly/1Xw2eWd
ក្រុមហ៊ុនសេវាហិរញ្ញវត្ថុបង់រំលស់ GL ទទួលបានកំណើននៅកម្ពុជា
ក្រុមហ៊ុនហិរញ្ញវត្ថុសេវាបង់រំលស់ THAI financing firm Group Lease Plc (GL) បានបង្ហាញការកើនឡើងប្រាក់ចំណេញខ្ពស់បំផុតរហូតដល់ ២២២,១៧ លានបាត (៦,៣ លានដុល្លារអាមេរិក) បានពីប្រតិបត្តិការរបស់ខ្លួននៅត្រីមាសទី ១ ឆ្នាំនេះដែលកើនឡើង ១០១,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
ក្រុមការងារភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/24WrgQw
ក្រសួងឧស្សាហកម្មនិងសិប្បកម្មគ្រោងនឹងដំឡើងជញ្ជីងយុត្តិធម៌
ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានគ្រោងនឹងដំឡើង«ជញ្ជីងយុត្តិធម៌”នៅគ្រប់ទីផ្សារទាំងអស់នៅទូទាំងប្រទេស ដើម្បីធានាថាអតិថិជនមិនត្រូវបានថាអ្នកទិញនឹងមិនត្រូវទិញទំនិញថ្លៃជាងតម្លៃទីផ្សារឬតាមតែអ្នកលក់របស់ខ្លួនបានថា នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងលោក អ៊ុំ ស៊ីថា ។ ...
Pav Suy
http://www.khmertimeskh.com/news/24981/accurate-scales-to-be-placed-at-markets/
កម្មកររោងចក្រទូទាំងប្រទេសនឹងបានរបបថែទាំសុខភាព ប.ស.ស. នៅឆ្នាំ២០១៨
កម្មករនិយោជិតនៅតាមបណ្តារោងចក្រទូទាំងប្រទេសនឹងទទួលបានរបបថែទាំសុខភាពរបស់បេឡាជាតិរបបសន្តិសុខសង្គមប.ស.ស.នៅឆ្នាំ២០១៨ដែលពួកគេចំណាយតែប្រមាណពី៦០០០ទៅ៧០០០រៀលប៉ុណ្ណោះ ក្នុងមួយខែសម្រាប់ទទួលបានសេវាថែទាំសុខភាពនេះ។ ...
មំុ គន្ឋា
http://bit.ly/1TkQfYp
រោងចក្រកែច្នៃស្បែកជ្រូករបស់ ម៉ុង ឫទ្ធី នឹងចាប់ផ្តើមនៅចុងឆ្នាំ
ក្រុមហ៊ុនកសិឧស្សាហកម្ម ម៉ុង ឫទ្ធី គ្រុប នឹងបញ្ចប់ការសាងសង់រោងចក្រកែច្នៃស្បែកជ្រូកដំបូងរបស់កម្ពុជាហើយរំពឹងថានឹងការផលិតនឹងចាប់ផ្ដើមត្រឹមចុងឆ្នាំនេះ។ នេះបើយោងតាមប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនថ្លែងពីម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/22eDsKK