ព័ត៌មាន
ការអនុញ្ញាតឱ្យរថយន្តធ្វើដំណើរដោយសេរី
កម្ពុជា ដែលជាប្រទេសមួយក្នុងចំនោមបណ្តាប្រទេស៦ ក្នុងអនុតំបន់នៃមហាទន្លេមេគង្គ (GMS) បានព្រមព្រៀងក្នុងការអនុញ្ញាតឱ្យរថយន្តពាណិជ្ជកម្ម និងរថយន្តក្រុងទេសចរណ៍អាចធ្វើដំណើរដោយដសេរីពីប្រទេសមួយទៅប្រទេសមួយទៀតចាប់ពិថ្ងៃទី ១ ខែធ្នូ ដោយយោងតាមចរចារពីចម្ងាយ, នេះបើឱ្យដឹងពីសេចក្តីរាយការណ៍មួយរបស់កាសែត បាងកកប៉ុស្តិ៍។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/27359/free-vehicle-movement/
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតគណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការពារអ្នកបោះឆ្នោត
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបង្កើតគណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការពារការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។ ការបង្កើតគណៈបញ្ជាការនេះដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធានាឲ្យដំណើរការប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការភ័យខ្លាច គម្រាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/29RfCQc
ករណីជម្ងឺកញ្ជ្រិលនាំឱ្យមានក្តីព្រួយបារម្ភ
ករណីជម្ងឺកញ្ជ្រិលចំនួនពីរដែលត្រូវបានស៊ើបអង្កេតដោយរដ្ឋាភិបាលក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះត្រូវបានរកឃើញថាជាករណីវិជ្ជមាន ដែលនេះធ្វើឱ្យជម្ងឺកញ្ជ្រិលប្រចាំឆ្នាំកើនឡើងដល់៥ករណី និងបានបង្កើតសេចក្តីព្រួយបារម្ភសម្រាប់មន្ត្រីក្រសួងសុខាភិបាលអំពីការផ្ទុះឡើងនៃប្រភេទជម្ងឺនេះ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសថាប្រទេសកម្ពុជាបានចៀសផុតពីជម្ងឺកញ្ជ្រិលកាលពីឆ្នាំមុន។ ...
Yesenia Amaro
http://www.phnompenhpost.com/national/measles-confirmation-prompts-fears-action
អាល្លឺម៉ុងត្រូវបានជម្រុញក្នុងការជួយគាំទ្រដល់វិស័យកសិកម្ម
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន កាលពីម្សិលមិញ បានអំពាវនាវដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា និងដើម្បីជម្រុញពាណិជ្ជកម្មទ្វេរភាគី និងវិស័យទេសចរណ៍រវាងកម្ពុជា និងអាល្លឺម៉ង។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27362/germany-urged-to-support-agriculture/
កិច្ចសន្យារវាងក្រុមហ៊ុនស៊ីនទ្រីនិងរដ្ឋាភិបាលត្រូវបានពន្យាពេល
បន្ទាប់ពីមានការរិះគន់ពីសាធារណៈជននិងគម្រាមពីរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំក្នុងការលុបកិច្ចសន្យា ក្រុមហ៊ុនប្រមូលសម្រាប់តែមួយគត់ប្រចាំនៅទីក្រុងភ្នំពេញ ហាក់ដូចជាបានចាប់ផ្តើមដោះស្រាយបញ្ហានេះហើយ។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/cintri-rewarded-contract-extensions
នាយករដ្ឋមន្ត្រីជប៉ុនAbe៖ ការសម្រេចជុំវិញបញ្ហាសមុទ្រចិនខាងត្បូងជាសេចក្តីសម្រេចចុងក្រោយ
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានរិះគន់យ៉ាងខ្លាំងលើគោលជំហររបស់កម្ពុជាជុំវិញបញ្ហាសមុទ្រចិនខាងត្បូងកាលពីចុងសប្តាហ៍នេះ ដោយលើកឡើងពីការគោរពចំពោះសេចក្តីសម្រេចរបស់តុលាការអន្តរជាតិជុំវិញការទាមទារទឹកដីរបស់ចិនក្នុងដែនសមុទ្រនេះ។ ...
Ben Paviour and Michael Dickison
https://www.cambodiadaily.com/news/south-china-sea-verdict-final-japans-abe-tells-hun-sen-115604/
ឯកអគ្គរាជទូតតួរគី៖ សាលាអន្តរជាតិ Zaman មានទំនាក់ទំនងនឹងពួកភារវករ
កាលពីថ្ងៃចន្ទ ឯកអគ្គរាជទូតតួរគីប្រចាំនៅកម្ពុជាបានចោទប្រកាន់ថា សាលាអន្តរជាតិដ៏ល្បីមួយនៅទីក្រុងភ្នំពេញត្រូវបានគ្រប់គ្រងដោយអង្គការភារវកម្មដែលស្ថិតនៅពីក្រោយរដ្ឋប្រហារនៅក្នុងប្រទេសតួរគីកាលពីសប្តាហ៍មុន ដែលការអះអាងនេះនាំឱ្យមានការគម្រាមលើសកម្មភាពផ្លូវច្បាប់ទៅលើសាលានេះ។ ...
Michael Dickison
https://www.cambodiadaily.com/news/phnom-penh-school-has-terrorist-ties-diplomat-says-115595/
អ្នកដំណើរតាមព្រលានយន្តហោះកម្ពុជាកើនតិចតួច
ចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជាសរុបនៅឆមាសទី ១ ឆ្នាំ ២០១៦ នេះមានជាង ៣,៤ លាននាក់ដែលជាកំណើនតិចតួចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុនកម្ពុជាអ៊ែរផត។ ...
ហ៊ គឹមសាយ
http://bit.ly/2ackvrN
ទីផ្សារលើវិស័យធានារ៉ាប់រងនៅកម្ពុជា មានសក្ដានុពលធំធេងសម្រាប់លូតលាស់
ទីផ្សារលើវិស័យធានារ៉ាប់រងនៅកម្ពុជានៅតែមានសក្ដានុពលធំធេងសម្រាប់លូតលាស់បើទោះបីជាវានៅតូចនៅឡើយបើធៀបនឹងបណ្តាប្រទេសជិតខាងដូចជាប្រទេសថៃវៀតណាមប៉ុន្តែវិស័យនេះមានឱកាសធំសម្រាប់បន្តការលូតលាស់បើសិនជាការអភិវឌ្ឍជំនាញលើវិស័យនេះត្រូវបានយកចិត្តទុកដាក់ខ្លាំងដើម្បីបង្កើនផលិតភាពកាន់តែច្រើន។ ...
សុខ ចាន់
http://bit.ly/29SoXIO
IMF សន្និដ្ឋានពីដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃម្សិលមិញក្នុងការសន្និដ្ឋានស្តីពីការពិគ្រោះយោបល់ប្រចាំឆ្នាំលើអត្ថបទទី ៤ ថាសេដ្ឋកិច្ចរបស់កម្ពុជាបន្តដំណើរយ៉ាងខ្លាំងប៉ុន្តែកំណើនឥណទានរហ័សត្រូវតែទប់ដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ច និងអស្ថិរភាពហិរញ្ញវត្ថុហើយត្រូវធានាឲ្យប្រាកដពីការ «ធ្លាក់ចុះសន្សឹមៗ» មកវិញនៃឥណទាននេះ។ ...
Cam McGrath
http://bit.ly/2ackbJr
សាវនការករណីបរិហារកេរ្តិ៍របស់លោក នី ចរិយាត្រូវបានពន្យាពេល
តុលាការបានពន្យាពេលនៃការបើកសាវនការករណីបរិហារកេរ្តិ៍របស់មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយាកាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ត្រីតុលាការពីររូបដែលចោទប្រកាន់លោកក្នុងករណីនេះ មិនបានបង្ហាញខ្លួនចំពោះមុខតុលាការនៅទីក្រុងភ្នំពេញ។ ...
វិនិយោគលើសេវាអ៊ីនធឺណិតនៅតែទាក់ទាញ
ឧស្សាហកម្មទូរគមនាគមន៍អ៊ីនធឺណិតនៅកម្ពុជានៅតែមានភាពទាក់ទាញខ្លាំងសម្រាប់ក្រុមវិនិយោគិនខណៈប្រជាជនកាន់តែច្រើនអាចមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត។ នេះបើតាមមន្ត្រីទូរគមនាគមន៍កម្ពុជា។ ...
ចេង សុខហ័ង
http://bit.ly/29RmahK
អ្នកភូមិប្រមូលផ្តុំគ្នាបន្ទាប់ពីបញ្ហាជម្លោះ
អ្នកភូមិ ១០នាក់មកពីខេត្តកណ្តាល ស្រុកកំពូល បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកម្សិលមិញ ដើម្បីស្នើរសុំការអន្តរាគមន៍ពីមន្ត្រីក្រសួងដែនដីក្នុងបញ្ហាជម្លោះដីដែលនៅតែបន្ត។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27369/residents-assemble-after-land-dispute/
ប្រទេសកម្ពុជាគួរតែប្រយ័ត្នប្រយែងពីការផ្តល់ជំនួយរបស់ចិន
ខុសពីប្រទេសដែលផ្តល់ជំនួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅបូព៌ា ជំនួយរបស់ចិន គឺជំនួយដែលត្រូវបានផ្តោតសំខាន់ផ្តល់ទៅឱ្យរដ្ឋាភិបាលកម្ពុជា ហើយជាធម្មតាជំនួយរបស់ចិនមិនទាមទារឱ្យមានជារបាយការណ៍លទ្ធផលពីការអភិវឌ្ឍនោះទេ។ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលមានមតិលើកឡើងថា ជំនួយរបស់ចិនមិនមានតម្លាភាព ហើយវាក៏មិនមានប្រតិបត្តិការស្តង់ដានៃនីតិវិធីផងដែរបើយោងតាមការចំនាយរបស់ជំនួយនោះ។ ...
East Asia Forum
http://aecnewstoday.com/2016/when-it-comes-to-chinese-aid-cambodia-should-be-cautious/
នាយករដ្ឋមន្ត្រីផ្តាំផ្ញើរដល់និស្សិត ១១៥នាក់ដែលកំពុងសិក្សានៅប្រទេសតួគី
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកថា លោកមានការព្រួយបារម្ភអំពីសុវត្ថិភាពនិស្សិតកម្ពុជាទាំង ១១៥ នាក់ដែលកំពុងសិក្សានៅមហាវិទ្យាល័យផ្សេងៗគ្នានៅក្នុងប្រទេសតួគី ដែលត្រូវបានធ្វើរដ្ឋប្រហាររដ្ឋាភិបាលកាលពីថ្ងៃសុក្រ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/27331/pm--115-students-in-turkey/
ទិញសេវាធានារ៉ាប់រងកម្ចីខា្នតតូច កំពុងកើនឡើង
អ្នកទទួលកម្ចីខ្នាតតូចនៅកម្ពុជាកាន់តែច្រើនឡើងបាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងលើកម្ចីនៅពេលពួកគេខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីការពារភាពងាយរងគ្រោះណាមួយក្នុងអំឡុងពេលនៃការសងត្រឡប់មកវិញ។ នេះបើតាមអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/29NUnnq
សហភាពអឺរ៉ុបឱ្យកម្ពុជាស្វែងរកទីផ្សារអង្ករផ្សេងទៀត
ឧស្សាហកម្មស្រូវអង្កររបស់កម្ពុជាត្រូវបានផ្តល់ដំបូន្មានដោយសភាពអឺរ៉ុប ក្នុងការស្វែងរកទីផ្សារផ្សេងទៀត នឹងមិនគួរផ្តោតតែលើការនាំចេញមកអឺរ៉ុបតែមួយនោះទេ ដោយសារប្រទេសកម្ពុជាបានផ្លាស់ពីប្រទេសដែលមានចំណូលទាបក្នុងចំនោមបណ្តាប្រទេសដែលមានស្ថាភាពអភិវឌ្ឍតិចតួចមកប្រទេសដែលមានជីវភាពរស់នៅលើបន្ទាត់ នៃភាពក្រីក្ររបស់ពិភពលោក ហើយនេះក៏ដើម្បីកាត់បន្ថយកូតានាំចេញមិនគិតពន្ធទៅកាន់អឺរ៉ុបផងដែរ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/27318/eu--seek-other-rice-markets/
កម្ពុជា សម្រេចដាក់ឈ្មោះឲ្យអង្ករ ពីរប្រភេទជាអង្ករស្តង់ដាររបស់ជាតិ
ក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា បានសម្រេចគាំទ្រស្តង់ដារជាតិនៃអង្ករផ្ការំដួល និងផ្កាសែនស ជាឈ្មោះស្តង់ដារអង្ករជាតិកម្ពុជា ក្នុងគោលបំណងជំរុញការនាំចេញ តាមរយៈភ្ជាប់ទៅនឹងការកំណត់អត្តសញ្ញាណជាតិ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2a1nZuB
រដ្ឋាភិបាលត្រូវការពេលវេលាបន្ថែមសម្រាប់ការដោះមីន
មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលគ្រោងនឹងស្នើរសុំការពន្យាពេលម្តងទៀតទៅលើកាលបរិច្ឆេទផុតកំណត់-ដែលត្រូវបានដាក់ចេញដំបូងបង្អស់ក្នុងឆ្នាំ២០០៩ និងបានពន្យាពេលម្តងទៅដល់ឆ្នាំ២០១៩ឥ ដើម្បីបំពេញនូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាប្រឆាំងគ្រាប់មីន។ ...
Yesenia Amaro
http://www.phnompenhpost.com/national/govt-wants-extra-time-clear-mines
លោក សម រង្សុី ស្នើអឺរ៉ុប បិទទីផ្សារនាំចេញសំលៀកបំពាក់ពីកម្ពុជា ដើម្បីដាក់សម្ពាធរដ្ឋាភិបាល
លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ បានស្នើឲ្យសហភាពអឺរ៉ុប បិទទីផ្សារនាំចូលផលិតផលសំលៀកបំពាក់ពីប្រទេសកម្ពុជា ដើម្បីជាការដាក់សម្ពាធទៅលើរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សកាន់អំណាច ឲ្យពិនិត្យដោះស្រាយបញ្ហាក្នុងប្រទេស ខណៈដែលតំណាងរាស្ត្របក្សប្រឆាំង គ្រោងវិលចូលប្រជុំសភាវិញ ដើម្បីប្រឆាំងនឹងសំណើដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ដែលពួកគេថា ផ្ទុយពីរដ្ឋធម្មនុញ្ញ។ ...
តាំង វីដា
http://bit.ly/29NkiWq
ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បញ្ចប់បេសកម្មមាត្រាIVនៅកម្ពុជាសម្រាប់ឆ្នាំ២០១៦
បេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ពីរដ្ឋវ៉ាស៊ីនតោន ដែលដឹកនាំដោយ Sonali Jain-Chandra បានធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាពីថ្ងៃទី ០៦ ដល់ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីធ្វើកិច្ចពិភាក្សាប្រចាំឆ្នាំជាមួយក្រុមការងារជុំវិញមាត្រាទីIV។ ...
IMF Communications Department
http://www.imf.org/en/News/Articles/2016/07/18/13/34/PR16343-Cambodia-IMF-Staff-Completes-2016-Article-IV-Mission
មន្ត្រីក្រសួងយុត្តិធម៌កោតសរសើរប្រេសិតអង្គការសហប្រជាជាតិ
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានកោតសរសើរប្រសិតរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត បន្ទាប់ពីមានសារព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថាលោកស្រីបានបាត់បង់នូវទំនុកចិត្តជាច្រើនពីសំណាក់សហគមសិទ្ធិមនុស្ស។ ...
សំណង់ក្នុងខេត្តមណ្ឌលគិរីបានគម្រាមកំហែងដល់តំបន់សក្ការៈរបស់ជនជាតិដើមភាគតិច
អ្នកភូមិក្នុងខេត្តមណ្ឌលគិរីកំពុងធ្វើបាតុកម្មប្រឆាំងនឹងការសាងសង់មជ្ឈមណ្ឌលផ្តល់វគ្គបណ្តុះបណ្តាលមួយរបស់ក្រសួងរ៉ែនិងថាមពលនៅលើទឹកដីមួយកន្លែងដែលពួកគេអះអាងថាជាទីកន្លែងសក្ការៈបូជានិងមានគុណតម្លៃវប្បធម៌សម្រាប់ប្រជាជននៅទូទាំងខេត្តមណ្ឌលគិរីទាំងមូល។ ...
ផាក់ សាងលី និង Ananth Baliga
http://www.phnompenhpost.com/national/sacred-site-threatened-construction-mondulkiri
ធនាគារជាតិបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ Fast ជាផ្លូវការ
សាធារណជនទូទៅអាចចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រហ័សដែលឆ្លងពីធនាគារមួយទៅធនាគារមួយទៀតបានហើយគិតចាប់ពីថ្ងៃចន្ទនេះតទៅបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានប្រកាសដាក់ឲ្យដំណើរការសេវាទូទាត់រហ័សជាផ្លូវការកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុនដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ១៣។ ...
ហ៊ គឹមសាយ
http://bit.ly/2a0SRws