រដ្ឋាភិបាល

សេចក្តីថ្លែងការណ៍៖ កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ

នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្តីពី ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖​ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅកម្ពុជា

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី​ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅកម្ពុជា។ ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ឯកឧត្តម វ័នស្តុន ភីធឺរ នឹងបញ្ចាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងដើម្បី ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​មីន​ស្តី​ពី​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​ថៃ​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ផ្ទុះ​មីន​នៅ​តំបន់​ព្រំដែន​

​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​នា​ពេល​ថ្មីៗ​នេះ​ ពាក់ព័ន្ធ ...

អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ភាគីទាំងពីរបានសម្តែងនូវសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងហុងគ្រីនឹងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៦។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ឆ្លើយ​តប​ទៅ​នឹង​​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​​អំពី​គម្រោង​សាង​សង់​ផ្លូវ​ឆ្លង​កាត់​សមុទ្រ​ក្នុង​ប្រទេស​វៀត​ណាម​

​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ (MFAIC)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយ​តប​នឹង​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​ អំពី​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ថ្មីៗ​ ដែល​ថា​ វៀតណាម​កំពុង​តែ​អនុវត្ត​នូវ​គម្រោង​សាងសង់​ផ្លូវ​កាត់​សមុទ្រ​ ភ្ជាប់​ពី ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធាន នៃ កិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅប្រទេសឡាវ និងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ។ដំណើរទស្សនកិច្ចផ្លូវការនេះ បញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង រវាងប្រទេសទាំងពីរដែលបង្ហាញពីការប្តេជ្ញាចិត្តរួមនៃប្រជាជាតិទាំងពីរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងដោយឡែក

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងដោយឡែកសម្រាប់ គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទជំហានទី២ និងជំហានទី៣។ កិច្ចព្រមព្រៀងនេះមានទឹកប្រាក់សរុបចំនួន ៤៧,៥ លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលវេទិកាជាតិ ស្តីពី ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលវេទិកាជាតិ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រីដើម្បីទាំងអស់គ្នា»។ វេទិកានេះមានអ្នកចូលរួមចំនួន ២,៤៥០ នាក់ (ចូលរួមផ្ទាល់ចំនួន៤២៨នាក់ និងតាមប្រព័ន្ធអនឡាញចំនួន២,០២២នាក់)។ ...

ក្រសួងកិច្ចការនារី

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ” នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទិវានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ថែរក្សាបរិស្ថាន និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើបរិស្ថាន។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីជូនព័ត៌មាន៖ ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច?

នៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល។ ដើម្បីស្វែងយល់អំពីដើមចមនៃបញ្ហាកំហុសទិន្នន័យ នីតិវិធីក្នុងការកែតម្រូវទិន្នន័យ និងដំណោះស្រាយចំពោះមុខ ក៏ដូចជាសម្រាប់ថ្ងៃអនាគត សូមបងប្អូនប្រជាពលរដ្ឋឈ្វេងយល់ នូវសេចក្តីជូនព័ត៌មាននេះ។ ...

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចចរចា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​-​អា​ល្លឺ​ម៉​ង់​ ឆ្នាំ​២០២៥

​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ចចរចា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​-​អា​ល្លឺ​ម៉​ង់​ ឆ្នាំ​២០២៥​។​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ដោយ​មាន ...

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​៖​ “​ការ​រំលោភ​ផ្លូវភេទ​ គឺជា​បទឧក្រិដ្ឋ​ និង​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​គ្មាន​ការ​លើកលែង​”

​នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (គ.ស.ម.ក)​​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​អំពើ​ជា​បន្តបន្ទាប់​របស់​យោធា​ថៃ​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​មាន​លក្ខណៈ​ព្រៃផ្សៃ​ ឃោរឃៅ​ និង​អមនុស្សធម៌​ព្រមទាំង​ផ្ទុយ​ទាំងស្រុង​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​ និង​ច្បាប់​មនុស្សធម៌ ...

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ។ ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគធនធានរ៉ែបន្ថែមចំនួនពីរជាមួយក្រុមហ៊ុន Renaissance ដែលជាគម្រោងមួយដែលជាសក្ខីភាពនៃវឌ្ឍនភាពរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ ...

ក្រសួងរ៉ែនិងថាមពល

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍៖ ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ...

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ឆ្នាំ២០២៥

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ វេទិកានេះនឹងប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ ឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាពិសេសសហគមន៍ទេសចរណ៍ទូទាំងប្រទេស។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​ស្តី​ពី​កិច្ច​ការពារ​ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​

​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​កិច្ច​ការពារ​ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​។​ ក្រសួង​បាន​បញ្ជាក់​ថា​ រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គិត​ចាប់ពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ ...

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើ​ក​​ទី​៤​ ឆ្នាំ​២០២៥​ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុ​ស្ស​​

​នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​ ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៤​ ឆ្នាំ​២០២៥​ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល ...

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នឹង​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤៦​ នៅ​ទីក្រុង​គី​ហ្គា​លី​ សាធារណរដ្ឋរ​វ៉ា​ន់​ដា​

​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​ប្រកាស​ថា​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នឹង​ចូលរួម​ស​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ ចូលរួម​ក្នុង​ការ​ស៊ើបអង្កេត​លើ​ករណី​ជន​ស៊ី​វិល​រង​គ្រោះ​របស់​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ (ASEAN​ Observer​ Team)​ និង​អ្នកជំនាញ​បរទេស​ បាន​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ដែល​បង្ក​ឡើង​ដោយ​កងទ័ព​ថៃ​កាលពី​ថ្ងៃ​ទី​១២ ...

ក្រសួងមហាផ្ទៃ​

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ​ អ៊ា​ត​ សុភា​ ជម្រាប​ជូន​អង្គទូត​អំពី​កា​រវិ​វត្ត​ចុង​ក្រោយ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​

​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ (MFAIC)​ បាន​ចេញផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ សង្ខេប​ថា​ លោក​ជំទាវ​ អ៊ា​ត​ សុភា​ រដ្ឋលេខាធិការ​ប្រចាំការ​ បាន​ជម្រាប​ជូន​អង្គទូត​អំពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​ ។​ នៅ​ក្នុង​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការចូលរួមសន្និសីទប្រធានសភានៃអន្តរសភា

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅរដ្ឋធានីអ៉ីស្លាមម៉ាបាដ សាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន កាលពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្ពុជាបានចែករំលែក មេរៀន និងបទពិសោធន៍ជាច្រើនក្នុងការកសាងសន្តិភាព និងការផ្សះផ្សាជាតិជូនទៅកាន់ពិភពលោកតាមរយៈ ការអនុម័តធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី។ ...

រដ្ឋសភាកម្ពុជា

ទាញយក៖ pdf

សេចក្តី​បញ្ជាក់​ព័ត៌មាន​៖​ កម្ពុជា​ច្រាន​ចោលការ​ផ្សព្វផ្សាយ​បណ្តាញ​ព័ត៌មាន​ថៃ​ ព្រមទាំង​បញ្ជាក់​ពី​ការ​ស្លាប់​របស់​ជន​ស៊ី​វិល​ដោយ​ការ​បាញ់​របស់​កងកម្លាំង​ប្រដាប់​​អាវុធ​ថៃ​នៅ​ភូមិ​ព្រៃ​ចាន់​

​នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ដែល​ច្រានចោល​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ ដែល​បាន​អះអាង​ថា​ គ្មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ នៅ​ក្នុងភូមិ​ព្រៃ​ចាន់​ ខេត្តបន្ទាយមានជ័យ​នោះ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​៖​ ធនាគារជាតិ​នៃ​កម្ពុជា​ព្រមាន​អំពី​សកម្មភាព​បោកប្រាស់​ និង​ការ​ប្រើប្រាស់​ឈ្មោះ​ និង​រូបភាព​របស់​ធនាគារ​

​នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ​ ដើម្បី​ក្រើនរំឭក​ដល់​សាធារណជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​បោកប្រាស់​ដែល​កំពុង​កើនឡើង​។​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ ជនល្មើស​កំពុង​ប្រើប្រាស់​ឈ្មោះ​ និមិត្តសញ្ញា​ និង​រូបភាព​ថ្នាក់ដឹកនាំ​របស់ ...

​ ធនាគារជាតិ​នៃ​កម្ពុជា​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​នៃ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្កោលទោស​អំពើ​ឈ្លានពាន​ និង​ការ​រំលោភ​អធិបតេយ្យភាព​កម្ពុជា​ ដោយ​ប្រទេស​ថៃ​

​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្តែង​នូវ​ការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​បំផុត​ចំពោះ​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ថៃ​លើ​ជន​ស៊ី​វិល​កម្ពុជា​ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់​ ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ដែល​បាន ...

​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CRTWF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!