សេចក្តីប្រកាសព័ត៌មាន៖ ការផ្តល់ជំនួយមនុស្សធម៌ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ

នៅ​ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្តល់ជំនួយមនុស្សធម៌ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្ដល់ជំនួយមនុស្សធម៌ចំនួន ៥០០.០០០ ដុល្លារអាម៉េរិក តាមរយៈអង្គការយូនីសេហ្វ (UNICEF) ដែលកំពុងប្រតិបត្តិការក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នាពេលថ្មីៗនេះ ដែលបង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf