ព័ត៌មាន​

លោក​ ហ៊ុន សែន​ ណែនាំ​ឲ្យ​កងទ័ព​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បានធ្វើ​ការ​ណែនាំ​ដល់​កងទ័ព​ឲ្យ​ចូលរួម​ជាមួយ​កម្លាំង​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ហើយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ​ឬ​ការពារ​ឈ្មួញ​ឈើ​នោះ​ទេ។ លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​អបអរសាទរ​ខួប ២០ ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក ...

វ៉ន ដារ៉ា
https://bit.ly/2HyDzRA

លោក ​ស៊ី ជីន​ភីង៖ កម្ពុជា​នឹង​ទទួល​ជោគជ័យ​កាន់​តែ​ខ្លាំង​ក្នុង​រយៈពេល ៦០ ឆ្នាំ​ខាង​មុខ

ជាមួយនឹង​ការ​ផ្តល់ជំនួយ ៦០០ លាន​ដុល្លារ​អាមេរិក លោក​ប្រធានា​ធិបតី​ចិន ស៊ី ជីន​ភីង ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ពី​ម្សិលមិញ ចាត់​ទុក​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មក​កាន់​ប្រទេស​ចិន​នា​ពេល​នេះ គឺ​ពិត​ជា​មាន​តម្លៃ​បំផុត​សម្រាប់​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង ២ កាន់​តែ​ខ្ពស់​ត្រដែត​ថែម​ទៀត ហើយ​ថា កម្ពុជា ...

ម៉ិច ដារ៉ា
https://bit.ly/2B0JxoD

​ប្រទេស​កម្ពុជា​នឹង​បញ្ចប់​ការ​ត្រួតពិនិត្យ​ព្រំដែន​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បង្ហាញ​យុទ្ធនាការ​ថ្មី​មួយ​ ដើម្បី​ជំរុញ​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​ និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ស្ថានភាព​ពាណិជ្ជកម្ម​ ដែល​អនុគ្រោះ​ដោយ​ប្រទេស​ជឿនលឿន​ដោយ​និយាយ​ថា​ រដ្ឋាភិបាល​នឹង​ផ្តល់​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន​ និង​លុប​បំបាត់​នីតិវិធី​មិន​ចាំបាច់ ...

http://www.nationmultimedia.com/detail/asean-plus/30362299

លោក​​ ហ៊ុន សែន ប្រតិកម្ម​ចំពោះ​អ្នក​រិះគន់​ពី​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា

លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បាន​ប្រតិកម្ម​ចំពោះ​ក្រុម​អ្នក​រិះគន់​ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​រាជ​រដ្ឋាភិបាល​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ធ្វើ​ឲ្យ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា ខណៈ​ពួកគេ​បាន​កំពុង​ប្រើ​ប្រាស់​ឈើ​ប្រណីត​ដើម្បី​សាង​សង់ និង​តុប​តែង​លំនៅឋាន។ ...

ឡុង គីមម៉ារីតា
https://bit.ly/2VOsr6h

លោក​ហ៊ុន សែន ឲ្យ​ពិនិត្យ​ច្បាប់​ព័ត៌មាន​​ និង​ប្រាប់​មន្ត្រី​ឆ្លើយ​តប​ព័ត៌មាន​ក្លែង​ក្លាយ​ឲ្យ​លឿន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ឆ្នាំ ១៩៩៥ ដើម្បី​រក​មើល​ចំណុច​ដែល​គួរ​ធ្វើ​វិសោធន​កម្ម ខណៈ​ច្បាប់​ពាក់​ព័ន្ធ ២ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ព្រាង ហើយ​ទន្ទឹម​នេះ​លោក​ប្រាប់​ឲ្យ​មន្ត្រី​រួម​ចំណែក​វាយបក​លើ​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​ការ​បញ្ចេញ ...

នៀម ឆេង
https://bit.ly/2QLmrXW

កម្ពុជា ​ចាប់​ផ្តើម​ពង្រឹង​ឯករាជ​ភាព​ផ្នែក​សេដ្ឋកិច្ច​របស់​​ខ្លួន​​

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្មី​ៗ​នេះ​​បាន​ប្រកាស​ចាប់​ផ្តើម​យុទ្ធនាការ​ពង្រឹង​ឯករាជភាព​វិស័យ​សេដ្ឋកិច្ច​កម្ពុជា ​ដើម្បី​​​ទប់​ស្កាត់​ភាព​ងាយ​​រង​គ្រោះ​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ក្រៅ​​ប្រទេស​​​តាម​​រយៈ ...

ហ៊ គីមសាយ
https://bit.ly/2RrZ0Z9

លោក​ ហ៊ុន សែន ឲ្យ​សហជីព​បញ្ឈប់​ដឹកនាំ​បាតុកម្ម​កូដ​កម្ម​ខុស​ច្បាប់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​សារ​អំពាវនាវ​ចំពោះ​សហជីព​ដែល​ដឹកនាំ កម្មករ-កម្មការិនី ធ្វើ​បាតុកម្ម និង​កូដ​កម្ម​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ (ប្រាក់​អតីត​ភាព) ពី​ថៅកែ​រោងចក្រ​ដោយ​ខុស​ច្បាប់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ស្ថានភាព​បែប​នេះ​អាច​នឹង​ឈាន​ចូល​ទៅ​ដល់​ស្ថានភាព​ជ្រុល​និយម ហើយ​បណ្ដាល​ឲ្យ​រោងចក្រ​ប្រមាណ ២ ភាគ ៣ ដែល​តាម ...

ឡុង គីមម៉ារីតា
https://bit.ly/2siwWZ6

​លោក​ ហ៊ុន​ សែន​ ស្នើ​ក្រសួង​ការងារ​កំណត់​ប្រាក់​ឈ្នួល​ ក្រៅពី​វិស័យ​រោងចក្រ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​ និង​វិជ្ជាជីវៈ​ពិចារណា​លើ​សំណើ​របស់​ក្រុម​សហភាព​សហព័ន្ធ​សហជីព​ និង​សមាគម​ចំនួន​ ៦​ ដែល​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​វិស័យ​សំណង់​ និង​សេវាកម្ម​នានា​កាលពី​ថ្ងៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2C8GDPE

នាយករដ្ឋមន្ត្រី​ កម្ពុជា-ឡាវ​ បាន​ឯកភាព​ស្នើ​ឲ្យ​បារាំង​ជួយ​ផ្ញើ​ផែនទី និង​ឯកសារ​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន

លោក ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​​ ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ​បាន​ឯកភាព​គ្នា​ស្នើ​ទៅ​​រដ្ឋាភិបាល​បារាំង​ឲ្យ​ជួយ​បញ្ជូន​ផែនទី និង​ឯកសារ​នានា​ដើម្បី ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​ហើយ​បាន​ធ្វើការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ឲ្យ ...

ម៉ិច ដារ៉ា
https://bit.ly/2BS7FL0

ស្ពាន​អាកាស​រង្វង់មូល​ចោមចៅ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​សប្តាហ៍​នេះ

តំណាង​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍ​គម្រោង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដំណើរការ​ឈូសឆាយ​រង្វង់មូល​ហើយ​កាល​ថ្ងៃ​ម្សិលមិញ បន្ទាប់​បាន​ជួប​ជាមួយ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​បញ្ចប់​តាម​ពេល​កំណត់​នៅ​ចុង​ឆ្នាំ​ ២០២០ ខាង​មុខ​។ ...

ហ៊ឹន ពិសី
https://bit.ly/2RyAe5r

លោក​ ហ៊ុន សែន ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​​ប្រជុំ​ដោះស្រាយ​បញ្ហា​ចង្អៀត​ក្នុង​ពន្ធនាគារ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឱ្យ​ក្រសួង​មហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​រៀបចំ​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ណែន​ចង្អៀត​នៅក្នុង​ពន្ធនាគារ​តាម​សំណើ​របស់​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បង្ហាញ​ក្ដីបារម្ភ​អំពី​ចំនួន​ទណ្ឌិត​នៅ​ទូទាំង​ប្រទេស​មាន​ការ​កើនឡើង​កាន់តែ​ច្រើន​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2TWO7MC

លោក​ ហ៊ុន ម៉ានិត ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្ដល់​​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​​លើ​តួនាទី​ដែល​មាន​ស្រាប់

លោក ហ៊ុន ម៉ានិត ដែល​កំពុង​កាន់​តំណែង​ខ្ពស់​នៅក្នុង​ក្រសួង​ការពារជាតិ​ត្រូវ​បាន​ផ្ដល់​ឋានៈ​បន្ថែម​ទៀត​ស្មើ​រដ្ឋមន្ត្រី និង​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​ទីប្រឹក្សា​អម​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា​។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​។ ...

ម៉ិច ដារ៉ា
https://bit.ly/2By7YKK

ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ នៅ​តែ​រង​ការរំលោភ​យក​ ទោះបី​មាន​បម្រាម

ឆ្នេរសមុទ្រ​ក្នុង​ខេត្ដ​ព្រះសីហនុ​នៅ​តែ​ត្រូវ​បាន​បំពាន​ដោយ​ក្រុម​អ្នក​វិនិយោគឯកជន ដោយ​បាន​ចាក់ដី​រំលោភ​ចូល​ឆ្នេរ និង​សាងសង់​កំពង់ផែ​សំណង់​រឹង​ជា​បន្ដបន្ទាប់ ខណៈ​អាជ្ញាធរ​មាន​ត្រឹម​វិធានការ​ធ្វើ​កិច្ចសន្យា​ហាមឃាត់ បើ​ទោះបី​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ធ្លាប់​បញ្ជា​ចាត់​វិធានការ​បន្ទាន់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កាយ​ដី​លុប ...

វ៉ន ដារ៉ា
https://bit.ly/2DXfaTd

លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង «​កាន់តែ​ស្ថិតស្ថេរ​ជ្រាលជ្រៅ​» រវាង​អាស៊ាន និង​ចិន

ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ «​កាន់តែ​ស្ថិតស្ថេរ​ជ្រាលជ្រៅ​» ​រវាង​អាស៊ាន និង​ចិន និង​បាន​ចាត់ទុក​ចិន​ជា​ «​ដៃគូ​យុទ្ធសាស្ត្រ​» ​ខណៈ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​អំពាវនាវ​ឲ្យ​ «​កែលម្អ​ពាណិជ្ជកម្ម​សេរី​ឲ្យ​ប្រសើរ​ឡើង​» ...

បែន សុខហ៊ាន
https://bit.ly/2zTnn6n

នាយករដ្ឋមន្ត្រី​ រិះគន់​មន្ត្រី​ចំពោះ​ភាពយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​ ២

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​មន្ត្រី​ទទួល​បន្ទុក​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​សហការ​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ខណៈ​ថវិកា​ចំនួន​ ៥៦ ​លាន​ដុល្លារ​ដែល​ត្រូវ​ចំណាយ​លើ​គម្រោង​នេះ​ជា​កម្ចី​បាន​មកពី​ប្រទេស​កូរ៉េ​។ ការ​ថ្លែង​របស់​លោក​បែប​នេះ​បាន​ធ្វើ​ ...

សុទ្ធ គឹមសឿន
https://bit.ly/2PLU5k9

លោក ហ៊ុន សែន ​ឲ្យ​បញ្ចប់​រឿងក្ដី​មេ​សហជីព​ដើម្បី​បើក​ចំហ​សេរីភាព​វិញ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​សាធារណជន​ដោយ​បាន​ស្នើ​ទៅ​កាន់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ​ ឬ​តម្កល់ទុក​មិន​ចាត់​ការ​លើ​សំណុំ​រឿង​ប្តឹង​មេដឹកនាំ​សហជីព​កម្មករ​មួយ​ចំនួន​ដែល​បាន​ធ្វើការ​នៅ​តាម​រោងចក្រ​នានា​ដើម្បី ...

នៀម ឆេង
https://bit.ly/2ASQgBq

ក្រុមហ៊ុនឯកជន​មួយ នៅ​តែ​បន្ត​ចាក់ដីរំលោភយក​ ឆ្នេរព្រែក​ត្រែង

ក្រុម​ហ៊ុន​ឯក​ជន​មួយ​ដែល​បាន​ចាក់​ដី​រំលោភ​ចូល​ឆ្នេរ​សមុទ្រ ​នៅ​ចំណុច​ឆ្នេរ​ព្រែក​ត្រែង​ ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជិត​២ខែ​ហើយ​ក៏​ដោយ តែ​រហូត​មក​ដល់​ថ្ងៃ ...

វ៉ន ដារ៉ា
https://bit.ly/2ySSsYh

ស្ត្រី​ម្នាក់​បាន​ដួលសន្លប់​​ ខណៈ​មាន​ការ​រារាំង​​មិន​ឱ្យ​មក​តវ៉ា​រឿង​ដី​នៅ​​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ប្រមាណ​ជិត​ ៨០០ ​នាក់​តំណាង​ឲ្យ​ ១៦៤២ ​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​មកពី​ឃុំ​ ២ ​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​ដួលសន្លប់​នៅ​តាម​ផ្លូវ​ជិត​ស្ថានទូត​វៀតណាម​កាលពី​ម្សិលមិញ ខណៈ​រូបគាត់ និង​អ្នកផ្សេង​ព្យាយាម​​ដើរ​ទៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្វែងរក​ដំណោះស្រាយ តែ​ត្រូវ ...

សុទ្ធ គឹមសឿន
https://bit.ly/2Rbt0E8

លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ថា​មិន​ចរចា​ជាមួយ​លោក សម រង្ស៊ី ដាច់ខាត

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មី​ទៀត​ថា លោក​នឹង​មិន​ចរចា​ជាមួយ​ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដាច់ខាត ប៉ុន្តែ លោក​នឹង​ចរចា​ដោយ​ផ្ទាល់​ជាមួយ​បរទេស​ជា​សារ​វាយបក​ទៅ​លោក​ សម រង្ស៊ី ដែល​ប្រកាស​មិន​ចរចា​ដោយ​ផ្ទាល់​ជាមួយ​គណបក្ស​កាន់​អំណាច ខណៈ​ដែល​សហភាព​អន្តរសភា IPU ចេញ​សេចក្ដី​សម្រេច​ទាមទារ​ឲ្យ​កម្ពុជា ...

នៀម ឆេង
https://bit.ly/2yRD0ea

ក្រសួង​ថា ការអនុញ្ញាត​ឲ្យ​បូម​ខ្សាច់​ដើម្បី​ជួយ​សម្រួល​ចរន្តទឹក តែ​អ្នក​ឃ្លាំមើល​ថា​ផ្ទុយ​ពី​ផលប៉ះពាល់​ជាក់ស្តែង

ក្រសួង​រ៉ែ និង​ថាមពល​អះអាង​ថា ការ​ឲ្យ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​បូម​ខ្សាច់ គឺ​ដើម្បី​សម្រួល​ចរន្ត​ទឹកហូរ​ឲ្យ​ចំ​កណ្តាល​ទន្លេ និង​បញ្ចៀស​ចរន្តទឹក​ហូរ​បុក​ច្រាំង​ដែល​អំណះអំណាង​នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​កងមាស ខេត្ត​កំពង់ចាម ...

វ៉ន ដារ៉ា
https://bit.ly/2yLIZAX

ក្រុមហ៊ុន​ចាក់ដី ​រំលោភ​ឆ្នេរសមុទ្រ​ព្រែកត្រែង មិន​កាយ​ដី​ចេញ បែរ​ជា​ធ្វើ​របង​ថែម

ក្រោយ​ពី​មាន​ការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ខេត្ត​ព្រះសីហនុ​ជាង​មួយ​សប្ដាហ៍​កន្លង​មក​ហើយ​បន្ទាប់ពី​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដោយ ក៏​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ​នៅ ...

វ៉ន ដារ៉ា
https://bit.ly/2Cn7hVw

នាយករដ្ឋមន្ត្រី​ចាកចេញ​ពី​កម្ពុជា​ ទៅ​ប្រជុំ​នៅ​បែលហ្ស៊ិក

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​នេះ​បាន​ចេញ​ពី​កម្ពុជា​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ីអឺរ៉ុប និង​កិច្ចប្រជុំ​ផ្សេង​ទៀត​នៅ​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក​ជា​ទី​ដែល​លោក​ត្រូវ​ប្រឈម​នឹង​បាតុកម្ម​ជាថ្មី​ពី​អ្នក​គាំទ្រ​អតីត​គណបក្ស​ប្រឆាំង ប៉ុន្តែ​លោក​ថា​ «​ពេញចិត្ត​នឹង​ធ្វើ​កិច្ចការ​នេះ ...

បែន សុខហ៊ាន
https://bit.ly/2ClJZPD

លោក​ ហ៊ុន សែន ​បើក​ឲ្យ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ឡើង​វិញ

បន្ទាប់ពី​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ​នូវ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ក្រោយពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​រឹតត្បិត​ទិដ្ឋាការ​ប្រឆាំង​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​យល់ព្រម​ចាប់ផ្តើម​ឲ្យ​មាន​ការ​រុករក ...

បែន សុខហ៊ាន
https://bit.ly/2AaiGX0

​លោកនាយក​រដ្ឋមន្ត្រី​ចង់​បានការ​វិនិយោគ​របស់​ជប៉ុន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ក្នុង​វេទិកា​ធុរកិច្ច​មេគង្គ​ជប៉ុន​ នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ទី​៩​ ខែតុលា​ បាន​អញ្ជើញ​ក្រុមហ៊ុន​ជប៉ុន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ និង​បញ្ចុះបញ្ចូល​ពួក​គេ​ថា​ កម្ពុជា​ជា​ប្រទេស​ដ៏​សក្តិ​សម​សម្រាប់​ការ​វិនិយោគ ...

វ៉ែន រដ្ឋាវង្ស
https://www.khmertimeskh.com/50540098/pm-wants-more-japanese-investment-in-cambodia/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

u9DVy
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!