ព័ត៌មាន​

មេបក្ស​ប្រឆាំង​ជំរុញ​ឲ្យ​បង្កើន​ថវិកា​ដល់​ថ្នាក់​ក្រោម​ជាតិ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផ្តល់​ថវិកា​​ឲ្យ​បាន​គ្រប់គ្រាន់​​​ទៅ​ឲ្យ​ខេត្ត​ ក្រុង​ទាំង ២៥ ដើម្បី​​​ឲ្យ​ខេត្ត​ក្រុង​ទាំងនោះ​អាច​បម្រើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដោយ​​លោក​បាន​សង្កត់​ធ្ងន់​ថា​ថវិកា​​ចំនួន ២០០ លាន​ដុល្លារ ...

មាស សុខជា
http://bit.ly/1CHZNCB

មនុស្ស​រាប់រយ​នាក់​តវ៉ា​នៅមុខ​រដ្ឋសភា​​ជំទាស់នឹង​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល

អង្គការមិនមែន​រដ្ឋាភិបាល​បានប្រមូល​ផ្តុំ​មនុស្សប្រហែល​​​​៣០០នាក់​មក​ជួប​ជុំគ្នានៅមុខ​រដ្ឋសភា​កាល​ពី​ម្សិលមិញ​ដើម្បី​តវ៉ានឹង​ការអនុម័ត​ច្បាប់​ដែលនឹង​បង្ខំ​ឲ្យ​អង្គការ​មិនមែនរដ្ឋាភិបាល​ទាំង​អស់​ និង​សមាគមនានា​​​នៅក្នុង​ប្រទេស​​ចុះ​ឈ្មោះ និង​ដាក់​របាយការណ៍​ទៀង​ទាត់​ទៅ​​រដ្ឋា​ភិបាល​។ អ្នករិះគន់សេចក្តីព្រាង ...

អូន ភាព
http://www.cambodiadailykhmer.com/news/26123/

លោក​ សុ​ន​ ឆ័​យ​ នឹង​ស្នើ​លោក​ សុខ​ អាន​ បកស្រាយ​ទៅ​លើ​សារាចរ​ថ្មី​ស្តី​ពី​អំពើ​ពុក​រលួយ​

​នៅ​ថ្ងៃនេះ​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ ឯកឧត្តម​ សុ​ន​ ឆ័​យ​ ត្រូវ​បាន​គេ​រំពឹង​ថា​ លោក​នឹង​ធ្វើការ​ស្នើ​សុំ​ ឯកឧត្តម​ សុខ​ អាន​ ដែល​ជា​ប្រធាន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឱ្យ​ចូល​បង្ហាញខ្លួន​នៅ​រដ្ឋសភា​ ដើម្បី​ពន្យល់​អំពី​សារាចរ​ថ្មី​មួយ​ ដែល​ហាមប្រាម​មន្ត្រី​សាធារណៈ​ ពី​ការ ...

Shaun Turton
http://www.phnompenhpost.com/national/son-chhay-call-sok-over-corruption-order

នាយករដ្ឋ​មន្ត្រី​តម្រូវ​ឲ្យ​សមត្ថកិច្ច​ចុះ​ជួយ​ជនរងគ្រោះ​ភ្លាមៗ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​តម្រូវ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ត្រូវ​ចុះ​អន្តរាគមន៍​ភា្លមៗ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ ទៅកាន់​តំបន់​ដែល​មាន​គ្រោះ​មហន្តរាយ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ។ ការ​ប្រកាស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្នុង​បទ​អន្តរាគមន៍​របស់​លោក​កាលពី​ម្សិលមិញ​នេះ ...

តាំង វីដា
http://bit.ly/1F5qmS2

សភា​គ្រោង​បន្ត​សួរ​រឿង​សង់​រូប​សំណាក​សាសនា​វៀតណាម

គណៈកម្មការ​ទី​ ៧ នៃ​រដ្ឋសភា​គ្រោង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ទៅ​សាកសួរ​ជុំវិញ​ករណី​ជនជាតិ​វៀតណាម​សង់​រូប​សំណាក​បែប​សាសនា​ដោយ​លួចលាក់​នៅ​ភូមិ​ផ្ចិតជ្រំ ឃុំ​កន្ទួត ស្រុក​ស្វាយលើ ខេត្ត​សៀមរាប បន្ទាប់ពី​បាន​ស្រាវជ្រាវ​រកឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន បើ​ទោះ​ជា​អាជ្ញាធរ​បាន​កម្ទេច​រូប​សំណាក ...

ប៉ិច សុធារី
http://bit.ly/1RWPwvn

រដ្ឋសភា​​ពិភាក្សា​ដេញដោល​អំពី​ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ

កាលពី​ម្សិលមិញ រដ្ឋសភា​បាន​ពិភាក្សា​ដេញ​ដោល​ និង​អនុម័ត​​យ៉ាង​ងាយ​​នូវជំពូក​ចំនួន​ពីរ​​នៃ​ច្បាប់​មួយ​ដែល​មាន​បំណង​ពង្រឹង​ការ​ឆ្លើយ​តប​​គ្រោះ​ធម្មជាតិ និង​គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ មួយ​ផ្នែក​តាម​រយៈ​ការ​​ផាក​ពិន័យ​ និង ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/25549/

គ្រួសារ​ទាហាន​និង​អតីត​យុទ្ធជន​​ស្នើសុំអន្តរាគមន៍ពាក់ព័ន្ធវិវាទដីធ្លី​ ជាមួយ​​ក្រសួង​ការពារ​ជាតិ

តំណាង​អ្នកភូមិ​២៩គ្រួសារដែល​​​បាន​ជាប់ពាក់ព័ន្ធក្នុង​វិវាទដីធ្លី​ជាមួយ​​ក្រសួង​ការ​ពារ​ជាតិ​​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ទៅ​កាន់រដ្ឋសភា​កាលពី​ម្សិលមិញ​ ស្វែងរក​ការ​ឆ្លើយ​តប​ចំពោះ​ញត្តិ​ដែលពួកគាត់​បាន​ដាក់​កាលពី​ខែមុន​​​ស្នើសុំ​​អន្តរាគមន៍។ ...

អូន ភាព
http://www.cambodiadailykhmer.com/news/24468/

សមាជិក​សភា​កម្ពុជា​ជួបប្រជុំ​ជាមួយ​សមាជិក​សភា​អង់គ្លេស

សមាជិក​​សភា​កម្ពុជា​បាន​ជួប​ជាមួយ​​​តំណាង​​សភា​អង់គ្លេស​ម្នាក់​​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​​​​ពិភាក្សា​អំពី​ក្រុម​គណបក្ស​នយោបាយ​​ និង​ប្រព័ន្ធ​​នីតិកម្ម​​ក្នុង​ប្រទេស​អង់គ្លេស​ក្នុង​អំឡុង​​​កិច្ចប្រជុំ​​ពិគ្រោះយោបល់​រយៈពេល​ពីរ​ថ្ងៃ ...

Charles Parkinson
http://bit.ly/1HikDeI

ក្រុមហ៊ុន​នៅតែ​អះអាង​ពី​សុវត្ថិភាព​ទំនប់​សេសាន​ក្រោម​២

គម្រោង​ទំនប់​វារីអគ្គិសនី​​ធំ​បំផុត​​ក្នុង​ប្រទេស​កម្ពុជា​​ ត្រូវ​បាន​រៀបចំ​ឡើង​វិញ ដែល​នេះ​​ជា​ការបង្ក​ឲ្យ​មាន​ក្តីបារម្ភ​​​​ពី​ក្រុម​អ្នកបរិស្ថាន​ ​ប៉ុន្តែ​មន្ត្រី ​ក្រុមហ៊ុន ​បញ្ជាក់​ពី​ «​សុទិដ្ឋិនិយម​​​នៃ​ការរៀបចំ​​គម្រោង​នេះ​ ...

Daniel Pye និង ឃុត សុភចរិយា
http://bit.ly/1HW8cJ2

ការ​ជ្រើស​រើស​សមាជិក​​គ.ជ.ប.ថ្មី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រ

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​​នឹង​រៀបចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃសុក្រ​ ដើម្បី​ធ្វើការ​ជ្រើសរើស​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ថ្មី​(គ.ជ.ប.) ហើយ​បន្ទាប់មក បោះ​ឆ្នោត​​ជ្រើសរើស​សមាជិក​ប្រាំបួន​រូប​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា។ ...

គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/23704/

ច្បាប់​បោះ​ឆ្នោត​ដ៏ចម្រូង​ចម្រាស​​ត្រូវ​បាន​អនុម័ត​ដោយ​សភា​

កាលពី​ម្សិលមិញ រដ្ឋសភា​​បាន​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួនពីរ​ជា​ឯកច្ឆ័ន​ ដោយ​បើក​ផ្លូវ​ឲ្យ​​មាន​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ថ្មី (គ.ជ.ប.) ដែល​មាន​សមាជិក​មកពី​គណបក្ស​ទាំងពីរ​ចូល​រួម​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ នា​​ពាក់​កណ្ដាល​ខែមេសា។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/23560/

ច្បាប់​បោះ​ឆ្នោត​ថ្មី​ដ៏ចម្រូង​ចម្រាស​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​​គ្មាន​ការ​កែប្រែ

កាលពី​ម្សិលមិញ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​លើក​ឡើង​ថា ការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ​​សម្រាប់​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួន​ពីរ​ នឹង​ធានា​បាន​ថា ច្បាប់​ទាំងពីរ​នេះ​នឹង​ត្រូវ​អនុម័ត​​​ដោយ​រដ្ឋ​សភា​ដោយ​​មាន​ការ​ពិភាក្សា ​ដេញ​ដោល​តិច​តួច​​នៅ​ថ្ងៃនេះ ទោះបី ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/23539/

រដ្ឋសភា​​​នឹង​​​អនុម័ត​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ចំនួន​​​ពីរ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​

លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រដ្ឋ​​​សភា​នឹង​បើក​សម័យ​ប្រជុំ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ពិភាក្សា​​​និង​​​​អនុម័ត​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួន​​​ពីរ​ ដើម្បី​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នៅមុន ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/23401/

បី​ឆ្នាំ​ទៀត​កម្ពុជា​លែង​ពឹង​អគ្គិសនី​ពី​គេ​និង​បញ្ចុះ​តម្លៃ​បណ្តើរៗ

គណៈកម្មការ ទី៩ នៃ​រដ្ឋសភា​អះអាង​ថា កម្ពុជា នឹង​លែង​ត្រូវ​ការ​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​នៅ​ប្រមាណ​ជា ៣​ឆ្នាំ ទៀត​ហើយ​នឹង​មាន​ការ​បញ្ចុះ​តម្លៃ ជា​បណ្តើរៗ​ចាប់​ពី ឆ្នាំ​២០១៦ តទៅ នៅ​ពេល​បណ្តាញ​អគ្គិសនី​រដ្ឋ​ត្រូវ​បាន​ត​ភ្ជាប់​នៅ​ទូទាំង​ប្រទេស។ ...

ប៉ិច សុធារី
http://bit.ly/18FvWSt

ជាម យៀប ច្រាន​ចោល​ការ​រិះគន់​ថា សភា​ចាយ​ថវិកា​ខ្ជះ​ខ្ជាយ

ប្រធាន​គណៈកម្មការ ទី២ នៃ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន កាល​ពី​ម្សិល​មិញ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក សុន ឆ័យ ដែល​ថា សភា បាន​ចាយ​លុយ​ខ្ជះ​ខ្ជាយ គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ទៅ​លើ​សេវាកម្ម​និង​ទំនិញ​នានា ខណៈ​ដែល​សភា​គ្រោង​នឹង​ចំណាយ​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ សម្រាប់​ទិញ ...

តាំង វីដា
http://bit.ly/1CbqeW4

តំណាងរាស្ត្រ​ជម្រុញ​លើ​បញ្ហា​ប្រាក់​ចំណូល​នៅ​អង្គរវត្ត

តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​ខេត្តសៀមរាប​ កំពុង​គ្រោង​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ការ​សម្រេចចិត្ត​របស់​លោក​ប្រធានរដ្ឋសភា​ ហេង​ សំ​រិ​ន​ ដែល​មិន​ឱ្យ​បញ្ជូន​សំណើ​របស់​លោក​ក្នុង​ការ​ស្នើ​ឱ្យ​បញ្ចប់​អាជ្ញាប័ណ្ណ​ប្រមូល​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​ របស់ ...

ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/local-pol-pushes-revenue-angkor-wat

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​បាត់ដំបង​មក​ប្តឹង​រដ្ឋសភា​ឲ្យ​ជួយ​អន្តរាគមន៍

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង ៣០ នាក់​តំណាង​ឲ្យ ២៥៥ គ្រួសារ​មក​ពី ខេត្ត​បាត់ដំបង បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​គណៈកម្មការ ទី១០ នៃ​រដ្ឋសភា ចោទ​ថា ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ខេត្ត​និង មេឃុំ​បឹង​ប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ឃុប​ឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ឆបោក​និង​រំលោភ​ដី​ពលរដ្ឋ​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច រួច​លក់​ដី​នោះ ទៅ ...

តាំង វីដា
http://bit.ly/1D3z4oC

រដ្ឋ​មន្ត្រី​បួន​ក្រសួង​សន្យា​សហការ​គ្នា​គ្រប់​គ្រង​តំបន់​ភ្នំ​បូក​គោ

រដ្ឋ​មន្ត្រី​ចំនួន ៤ ក្រសួង បាន​សន្យា​សហការ​គ្នា​ពង្រឹង​ការ​គ្រប់​គ្រង​តំបន់​ភ្នំ​បូកគោ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បង្កើត​ការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ និង​ដាក់​បញ្ចូល​ប្រវត្តិសាស្ត្រ​តំបន់​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា ដើម្បី​ប្រែ​ក្លាយ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​នោះ ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ផ្នែក​ជំនឿ​សាសនា។ ...

តាំង វីដា
http://bit.ly/1F6ghbT

គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ស៊ើបអង្កេត​លើ​តួលេខ​ភ្ញៀវ​ទេសចរ​នៅ​អង្គរ​

​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ខេត្តសៀមរាប​នៅ​ខែ​នេះ​ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​ ដោយ​អះអាង​ថា​អ្នកគ្រប់គ្រង​ឧទ្យាន​បុរាណ​អង្គរ​ អាជ្ញាធរ​អប្សរា​ រាយការណ៍​មិន​ពិត​នៃ​ការ​លក់​សំបុត្រ​ ដែល​តួលេខ​ថ្មី​នេះ​បាន​បង្ហាញ​ពី ...

តាំង វីដា
http://www.phnompenhpost.com/angkor-scrutiny-commission-investigate-park-figures-0

សង្គម​ស៊ីវិល​បារម្ភ​ពី​ច្បាប់​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ថ្មី

កាលពី​ម្សិល​មិញ អ្នក​វិភាគ​បាន​ថ្លែង​ថា បញ្ញតិ្ត​ជាច្រើន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​អនុម័ត​ដោយ​រដ្ឋសភា​នៅ​ខែ​នេះ ហើយ​ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ កាល​ពី​ម្សិល​មិញ គឺជា​មូល​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។ លោក អ៊ូ វីរៈ អ្នក ...

Daniel Pye និង វង្ស សុខេង
http://bit.ly/1Bm8V2u

រដ្ឋសភា​ចង់​ឲ្យ​ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​មាន​ដាក់​ទោស​មន្ត្រី

គណៈកម្មការ​ទី៣ និង​ទី៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ម្សិល​មិញ បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល បន្ថែម​មាត្រា​ថ្មី​មួយ​ទៀត នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដោយ​ត្រូវ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ឲ្យ ...

ប៉ិច សុធារី
http://bit.ly/1BVbtXl

ច្បាប់​បោះ​ឆ្នោត​ព្រាងរួច ប៉ុន្តែ​ការ​ទាមទារ​របស់​លោក ហ៊ុន សែន មិន​ច្បាស់លាស់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​អបអរ​សាទរ​ចំពោះ​ការ​បញ្ចប់​ការ​ចរចា​ទាក់ទិន​នឹង​ ការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ជាតិ និង​បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​យល់​ព្រម​បញ្ចូល​ក្នុង​ច្បាប់​នេះ​នូវ​សំណើ​របស់​ លោក​ក្នុង​ការ​ដក​កៅអី​សភា ...

ហ៊ុល រស្មី និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/23112/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hDGAW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!