មនុស្សរាប់រយនាក់តវ៉ានៅមុខរដ្ឋសភាជំទាស់នឹងច្បាប់អង្គការមិនមែនរដ្ឋាភិបាល
អង្គការមិនមែនរដ្ឋាភិបាលបានប្រមូលផ្តុំមនុស្សប្រហែល៣០០នាក់មកជួបជុំគ្នានៅមុខរដ្ឋសភាកាលពីម្សិលមិញដើម្បីតវ៉ានឹងការអនុម័តច្បាប់ដែលនឹងបង្ខំឲ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ និងសមាគមនានានៅក្នុងប្រទេសចុះឈ្មោះ និងដាក់របាយការណ៍ទៀងទាត់ទៅរដ្ឋាភិបាល។ អ្នករិះគន់សេចក្តីព្រាងច្បាប់នេះ ដែលកំពុងត្រូវបានពិនិត្យនៅរដ្ឋសភានៅមុនការបោះឆ្នោតនោះ លើកឡើងថា ច្បាប់នេះមានភាពមិនច្បាស់លាស់ និងបទប្បញ្ញត្តិទូលំទូលាយដែលនឹងផ្តល់អំណាចបន្ថែមទៀតដល់រដ្ឋាភិបាលក្នុងការបិទ ឬបដិសេធការចុះឈ្មោះដល់អង្គការនានាដែលរិះគន់ដល់គណបក្សប្រជាជនកម្ពុជា ឬចេញការគំាទ្រដល់គណបក្ស។ …