រដ្ឋសភាពិភាក្សាដេញដោលអំពីច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ
កាលពីម្សិលមិញ រដ្ឋសភាបានពិភាក្សាដេញដោល និងអនុម័តយ៉ាងងាយនូវជំពូកចំនួនពីរនៃច្បាប់មួយដែលមានបំណងពង្រឹងការឆ្លើយតបគ្រោះធម្មជាតិ និងគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស មួយផ្នែកតាមរយៈការផាកពិន័យ និងដាក់ទោសពន្ធនាគារសម្រាប់មន្ត្រីអសមត្ថភាព និងពលរដ្ឋដែលដឹងថានឹងមានគ្រោះមហន្តរាយកើតឡើងតែមិនរាយការណ៍។ ច្បាប់នេះត្រូវបានព្រាងឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអនុម័តដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា។ ពីរជំពូកនៃច្បាប់នេះត្រូវបានអនុម័តស្ទើរតែជាឯកច្ឆន្ទដោយតំណាងរាស្ត្រជាង១០០រូប ដែលមានវត្តមាននៅក្នុងសម័យប្រជុំកាលពីម្សិលមិញ។ …