សង្គមស៊ីវិលបារម្ភពីច្បាប់កំណែទម្រង់ការបោះឆ្នោតថ្មី
កាលពីម្សិលមិញ អ្នកវិភាគបានថ្លែងថា បញ្ញតិ្តជាច្រើនក្នុងសេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ការបោះឆ្នោត ដែលត្រូវបានរំពឹងថា នឹងត្រូវអនុម័តដោយរដ្ឋសភានៅខែនេះ ហើយត្រូវបានផ្សាយជាសាធារណៈ កាលពីម្សិលមិញ គឺជាមូលហេតុធ្វើឲ្យមានការព្រួយបារម្ភ។
លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យ និងជាអតីតប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា ក្តីបារម្ភពិតប្រាកដ គឺជាលទ្ធភាពដែលគណបក្សទាំងពីរកំពុងព្យាយាមប្រើប្រាស់ការបែងចែកអាសនៈ ក្នុងការបោះឆ្នោតលើកក្រោយនៅ ឆ្នាំ២០១៨ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ …
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល បានថ្លែងថា៖ «មុនពេលពួកគេនិយាយថា ពួកគេនឹងព្យាយាមឆ្លុះបញ្ចាំង តាមចំនួនប្រជាពលរដ្ឋសកម្មភាពសេដ្ឋកិច្ច។ល។ វាចម្លែកណាស់។ ការបែងចែកបច្ចុប្បន្ន គឺមិនផ្អែកលើរូបមន្តនេះទេ គឺផ្អែកលើកត្តានយោបាយ»។ …
Daniel Pye និង វង្ស សុខេង
http://bit.ly/1Bm8V2u