នាយករដ្ឋមន្ត្រីតម្រូវឲ្យសមត្ថកិច្ចចុះជួយជនរងគ្រោះភ្លាមៗ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានតម្រូវឲ្យកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវចុះអន្តរាគមន៍ភា្លមៗតាមរយៈមធ្យោបាយផ្សេងៗ ទៅកាន់តំបន់ដែលមានគ្រោះមហន្តរាយដើម្បីសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិរបស់ពួកគេ។ ការប្រកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងក្នុងបទអន្តរាគមន៍របស់លោកកាលពីម្សិលមិញនេះមុននឹងសភាសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា កន្លងមក មុនពេលមានគ្រោះមហន្តរាយកើតឡើង រដ្ឋាភិបាល បានរៀបចំវិធានការបង្ការ ដោយមានផែនការយុទ្ធសាស្ត្រ កម្រិតថ្នាក់ជាតិ និងក្រោម និងការត្រៀមបម្រុងនានា សូម្បីតែក្នុងថវិកាជាតិ គឺមានជំពូកមួយ ផ្នែកដែលមិនទាន់បែងចែកនោះ គឺមានបម្រុងទុក។ …
តាំង វីដា
http://bit.ly/1F5qmS2