ភាសាខ្មែរបកប្រែដោយអូឌីស៊ី
កំណើនថ្លៃប្រើប្រាស់អគ្គីសនីជាចម្ងល់សម្រាប់ប្រជាជនតំបន់ឆ្នេរ
ប្រជាជនរស់នៅតាមសហគមតំបន់ឆ្នេរក្នុងខេត្តកំពតនិងព្រះសីហនុបានធ្វើការរិះគន់ពីកំណើនថ្លៃប្រើប្រាស់អគ្គីសនី ដែលពួកគាត់អះអាងថាពុំមានការកើនឡើងនៃអត្រាប្រើប្រាស់ឬអតិផរណាឡើយ។ ...
Jack Laurenson
http://www.khmertimeskh.com/news/13327/surge-in-electricity-bills-sparks-confusion/
មន្ត្រីម្នាក់និងបងប្រុសត្រូវបានចាប់ខ្លួនពីបទជួញដូរជីមានជាតិពុល
កាលពីថ្ងៃអង្គារអាជ្ញាធរខេត្តបន្ទាយមានជ័យចុះរឹបអូសបានជីមានជាតិពុលដែលមានតម្លៃដល់ទៅ១០,០០០ដុល្លារ ពីមន្ត្រីម្នាក់និងបងប្រុសរបស់គេ ខណៈពេលដែលមន្ត្រីជាប់ចោទរូបនេះអះអាងថា ពួកគេក្លាយខ្លួនជាមុខសញ្ញាដោយសារនគរបាលដែលដឹកនាំប្រតិបត្តិការឆែកឆេរនេះ មានសមាជិកគ្រួសារដែលប្រកបមុខរបរជួញដូរជី។ ...
អូន ភាព
https://www.cambodiadaily.com/news/official-brother-caught-dealing-toxic-fertilizer-88546/
ពិសោធលើការចុះបញ្ជីបោះឆ្នោតនឹងចាប់ផ្តើមឡើងនៅខែកញ្ញា
មន្ត្រីក្រសួងមហាផ្ទៃលោក ស ខេងបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសមន្ត្រីថ្នាក់ឃុំសង្កាត់ អាណាត្តិក្រោយរបស់កម្ពុជានឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០១៧។ ...
Tin Sokhavuth
http://www.khmertimeskh.com/news/13337/election-registration-experiment-starts-in-september/
មានពលករច្រើនជាង៧០០០នាក់ ដែលបានប្រឡងជាប់វិញ្ញាសាភាសាកូរ៉េ
កាលពីថ្ងៃពុធ ការចេញលទ្ធផលនៃការធ្វើតេស្តប្រឡងភាសាកូរ៉េ សម្រាប់កម្មករកម្មការិនីចំណាកស្រុក បានឱ្យដឹងថា មានប្រជាជនកម្ពុជាច្រើនជាង៧០០០នាក់ដែលបានប្រឡងជាប់នឹងអាចក្លាយខ្លួនជាពលករបម្រើការលើវិស័យកសិកម្ម ឧស្សាហកម្មនិងសំណង់ របស់ប្រទេសកូរ៉េខាងត្បូង។ ...
Kang Sothear and Tsz-kwan Ho
https://www.cambodiadaily.com/news/more-than-7000-pass-korean-language-test-88560/
កម្មកររោងចក្រកាត់ដេរកម្ពុជា ធ្វើបាតុកម្មទាមទារការឧបត្ថម្ភ
កាលពីថ្ងៃអង្គារនេះ កម្មករប្រមាណជា៥០០នាក់ មកពីរោងចក្រកាត់ដេរបីកន្លែងនៅក្នុងប្រទេសកម្ពុជា បានធ្វើបាតុកម្មនៅខាងក្រៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងរាជធានីភ្នំពេញ ដោយស្នើសុំឱ្យមន្ត្រីរដ្ឋាភិបាលធ្វើអន្តរាគមន៍នៅក្នុងការ ...
វៀតណាម និងកម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យព្រំដែន
មន្ត្រីវៀតណាម និងកម្ពុជា បានសន្យានឹងដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសពួកគេទាំងពីរ ដោយផ្អែកលើមូលដ្ឋានមិត្តភាព និងការគោរពគ្នាទៅវិញទៅមកលើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដី។ ...
បុគ្គលិកសារព័ត៌មាន Tuoitrenews
http://tuoitrenews.vn/politics/29238/vietnam-cambodia-to-increase-cooperation-in-border-control
សិស្សខិតខំប្រឹងប្រែង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រលងមិនមានការលួចចម្លង
ហ៊ាន ចាន់ថន អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យជាសុីមសន្ធម៉ុក នៅក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា គាត់ភ្ញាក់ពីគេងនៅរៀងរាល់ម៉ោង ៤ ព្រឹក ដើម្បីរំលឹកមេរៀន។ គាត់ទៅសាលារៀននៅម៉ោង ...
ឡេង ស្រីនិច
http://www.voacambodia.com/content/students-knuckle-down-to-prepare-for-cheating-free-exam/2862364.html
ទីផ្សារនៃបណ្តាប្រទេស CLMV ផ្តល់ឱកាសទូលំទូលាយសម្រាប់ក្រុមហ៊ុនថៃ
ក្រុមហ៊ុន Riverorchid Group ដែលជាទីភ្នាក់ងារទីផ្សារនិងទំនាក់ទំនងរបស់ថៃ ឯកទេសនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងវៀតណាម (CLMV) បានលើកឡើងថា ការចំណាយលើការផ្សាយពាណិជ្ជកម្មនៅក្នុងតំបន់ នៅតែបន្តកើនឡើង និងដើរតួនាទីសំខាន់ នៅក្នុងការផ្សព្វផ្សាយ ...
Watchiranont Thongtep
http://www.nationmultimedia.com/business/CLMV-markets-offer-huge-opportunities-for-Thai-bra-30264442.html
ការដាំដុះស្រូវមានការយឺតយ៉ាវជាងរាល់ឆ្នាំ
អ្នកជំនាញ បានឱ្យដឹងកាលពីម្សិលមិញថា ខណៈពេលដែលខ្យល់ព្យុះ អ៊ែលនីណូ កំពុងបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ស្ថានភាព២សប្តាហ៍ខាងមុខ នឹងកំណត់ថា តើព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងគ្រោះពីការប្រមូលផលស្រូវតិច ...
Sarah Taguiam
http://www.phnompenhpost.com/national/clock-ticks-rice-harvest
ជាមួយនឹងការប្រញាប់ប្រញាល់បើកទូលាយឱ្យមានដំណាំកៅស៊ូកាន់តែច្រើន គ្មាននរណាម្នាក់ឈ្នះទេ
ការបម្រុងដីទុកសម្រាប់ដំណាំកៅស៊ូ នៅទ្វីបអាសុីអាគ្នេយ៍ បានលាតសន្ធឹងទៅដល់តំបន់ដែលកៅស៊ូមិនធ្លាប់ត្រូវបានគេដាំពីមុនមក ដោយចោទជាហានិភ័យទៅដល់ជីវភាពរបស់ កសិករ និងការភិរក្សបរិស្ថាន។ការសិក្សានេះ បាន ...
បុគ្គលិកសារព័ត៌មាន SciDevNet
http://www.scidev.net/asia-pacific/environment/news/in-the-rush-to-open-more-rubber-plantations-nobody-wins.html
ប្រធានរដ្ឋសភា នឹងមិនពន្យាកិច្ចការកំណត់ព្រំដែនទេ
ប្រធានរដ្ឋសភា ហេង សំរិន បានបដិសេធសំណើរបស់តំណាងរាស្ត្រគណ បក្សបក្សប្រឆាំង សុំឱ្យពន្យាកិច្ចការកំណត់ព្រំដែនរហូតបោះឆ្នោតជាតិឆ្នាំ២០១៨ រួចរាល់។ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/assembly-president-wont-postpone-border-demarcation/2862812.html
បណ្ណាល័យភាសាចិន បានបើកនៅកម្ពុជា ដើម្បីជម្រុញការសិក្សាភាសា
កាលពី ថ្ងៃអង្គារ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា បានដាក់ដំណើរ ការបណ្ណាល័យភាសាចិន នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ...
បុគ្គលិកសារព័ត៌មាន Ecns.cn
http://www.ecns.cn/2015/07-15/173177.shtml
ហ៊ុន សែន ស្នើសុំមេដឹកនាំលោកខាងលិច ជួយដោះស្រាយជម្លោះព្រំដែននៃប្រទេសកម្ពុជា
កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន បានផ្ញើសំបុត្រ៣ច្បាប់ផ្សេងពីគ្នា ទៅកាន់ប្រទេសលោកខាងលិចចំនួនបី ដោយស្នើសុំខ្ចីផែនទីដែលមានអាយុរាប់សិបទសវត្សរ៍ ដើម្បីយកមកដោះស្រាយជម្លោះពាក់ព័ន្ធនឹងការអះអាងថា មានការរំលោភដែនដី ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/hun-sen-asks-western-leaders-to-help-resolve-border-disputes-07152015160828.html
ក្រុុមសន្តិសុខចូលបំភ្លឺខ្លួនប្រឆាំងនឹង"ជនបះបោរ"ជាលើកដំបូង
សាវនការបុរស១១នាក់ដែលត្រូវបានចាប់ខ្លួនពីបទបះបោរប្រឆាំងនឹងរដ្ឋាភិបាលក្នុងករណីជម្លោះនៅឆ្នាំ២០១៤ កាលពីថ្ងៃអង្គារ បានបន្តដំណើរការកាត់ទោស ជាមួយកិច្ចបំភ្លឺជាលើកទីមួយរបស់សន្តិសុខ៤រូបដែលត្រូវបានវាយតប់យ៉ាងតំណម។ ...
សហព័ន្ធអង្ករកម្ពុជាបដិសេធការអះអាងពីអង្ករក្លែងក្លាយ
កាលពីម្សិលមិញ សហព័ន្ធអង្ករកម្ពុជា បានធ្វើសន្និសីទការសែត ដើម្បីកាត់បន្ថយការព្រួយបារម្ភដែលផ្សាយដោយសារព័ត៌មានក្នុងស្រុក ថា អង្ករក្លែង ក្លាយកំពុងត្រូវបានចែកចាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ពាក្យចចាមអារាម បានចាប់ផ្តើមនៅសប្តាហ័នេះ នៅ ...
សុខ ចាន់
http://www.phnompenhpost.com/business/rice-fed-dispels-fake-rice-claims
តុលាការស្តាប់រឿងរ៉ាវរបស់ឆ្មាំសន្តិសុខ
សវនាការលើសំណុំរឿង របស់សកម្មជនគណបក្សប្រឆាំង១១នាក់ ជាប់ ចោទពីបទ “បះបោរ” ដែលពាក់ព័ន្ធនឹងការតវ៉ាដោយហិង្សារមួយកាលពី១ឆ្នាំមុន បានបន្តជាថ្មីទៀតហើយកាលពីម្សិលមិញ ជាមួយនឹងការផ្តល់សក្ខីកម្មពីឆ្មាំសន្តិសុខ៤នាក់ ក្នុង ...
ប៊ុត រស្មីគង្គារ
http://www.phnompenhpost.com/national/court-hears-guards-stories
មន្ត្រីក្រសួងនឹងកែលម្អលក្ខខណ្ឌព្រៃស្ពឺ
បន្ទាប់ពីមានទស្សនកិច្ចមួយទៅមជ្ឈមណ្ឌលឃុំឃាំងព្រៃស្ពឺ នៃរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រនេះ អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអាជ្ញាធរ បានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីរកដំណោះស្រាយសម្រាប់ជនជាប់ឃុំឃាំងនៅទីនោះ។ ...
Alice Cuddy and Sen David
http://www.phnompenhpost.com/national/officials-improve-prey-speu-conditions
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចុះទស្សនកិច្ចរោងចក្របន្ទាប់ពីបាតុកម្មបានមានកើតឡើង
កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីកម្មករចំនួន២០០នាក់បានធ្វើបាតុកម្ម តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមួយរូបបានឱ្យដឹងថា រូបនាងបានចុះទៅទស្សនកិច្ចរោងចក្រផលិតសំលៀក បំពាក់ ដែលជាកម្មសិទ្ធិរបស់អាជីវករជនជាតិចិនមួយកន្លែងនៅខេត្តកណ្តាល ក្នុងគោលបំណងបញ្ចុះបញ្ចូលប្រធានគ្រប់គ្រងឱ្យទទួលយកកម្មករចំនួន៧នាក់ឱ្យចូលបម្រើការវិញ។ ក្នុងចំណោមនោះ មានកម្មករ៦នាក់អះអាងថាពួកគេត្រូវបានបញ្ឈប់ពីការងារកាលពីដើមខែនេះ ដោយសារការចូលរួមក្នុងបាតុកម្មតូចមួយ។ ...
Aun Chhengpor
https://www.cambodiadaily.com/news/cpp-lawmaker-visits-factory-after-protest-88348/
បញ្ហា"ផលលំបាកក្នុងការនិយាយនិងលេបអាហារ" ខ្វះខាតចំណាប់អារម្មណ៍ពីរដ្ឋាភិបាល
មានប្រជាជន១នាក់ក្នុងចំណោមប្រជាជនកម្ពុជា២៥នាក់មានបញ្ហា”ផលលំបាកក្នុងការនិយាយនិងលេបអាហារ”។ យោងតាមតួរលេខរបស់អ្នកជំនាញ មនុស្សដែលបានស្លាប់ពីជម្ងឺទាក់ទងនឹងបញ្ហានេះមានដល់ទៅរាប់មុឺននាក់ក្នុងមួយឆ្នាំៗ។ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/for-speech-and-swallowing-disorders-a-lack-of-attention-88346/
ក្រុុមជាប់ចោទពីបទ "ភារវកម្ម"ស្ថិតក្នុងតំណាក់កាលចុងក្រោយនៃការបង្កើតគណបក្ស
កាលពីថ្ងៃអង្គារ ក្រុមចលនាថាមពលប្រជាជនខ្មែរបានដាក់ឯកសារចុងក្រោយ ស្តីអំពីការបង្កើតគណបក្សទៅកាន់ក្រសួងមហាផ្ទៃ បន្ទាប់ពីមេដឹកនាំដែលត្រូវបាននារទេសខ្លួនរបស់ក្រុមនេះ គឺលោក សេរី រដ្ឋា ដែលត្រូវបានជាប់ចោទពីពីបទញុះញង់និងបង្កអសន្តិសុខសង្គម ទទួលបានការប្រោសប្រទានទោសដោយព្រះមហាក្សត្រនរោត្តមសីហមុនីតាមសំណើររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ។ ...
អូន ភាព
https://www.cambodiadaily.com/news/terrorist-group-takes-final-step-to-party-status-88338/
អង្គការពលកម្មអន្តរជាតិ នឹងចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានក្នុងវិស័យកាត់ដេរសម្លៀកបំពាក់
នៅថ្ងៃព្រហស្បតិ៍នេះ អង្គការពលកម្មអន្តរជាតិ នឹងចេញផ្សាយព្រឹត្តិប័ត្រព័ត៌មានផ្តោតលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងគោលបំណងផ្តល់ព័ត៌មាន និង ទិន្នន័យ សម្រាប់អ្នកធ្វើគោលនយោបាយកម្ពុជា ក្នុងអំឡុងពេលពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។ ...
Sean Teehan
http://www.phnompenhpost.com/national/ilo-launching-new-garment-newsletter
មេដឹកនាំគណបក្សប្រឆាំង កំពុងស្វែងរកការគាំទ្រនយោបាយពីខ្មែរមូស្លីម
មេដឹកនាំគណបក្សប្រឆាំង សម រង្សុី បានជួបជាមួយនឹងមេដឹកនាំខ្មែរមូស្លីមនាពេលថ្មីៗនេះ ដោយសន្យានឹងធ្វើសម្បទានខាងផ្នែកនយោបាយជាច្រើន ចាំបាច់សម្រាប់សហគមន៍ពួកគេ។ ...
ហ៊ុល រស្មី និង Ser Sayana
http://www.voacambodia.com/content/cambodia-opposition-leader-seeks-muslim-political-support/2859935.html
កម្ពុជាជួបប្រទះផលលំបាកក្នុងកំណែទម្រង់ការគ្រប់គ្រងមជ្ឈមណ្ឌលកុមារកំព្រា
ទស្សនកិច្ចទៅកាន់ប្រាសាទអង្គវត្តនិងការចុះចូលទស្សនាមជ្ឈមណ្ឌលកុមារកំព្រាជាបទពិសោធរួមរបស់ភ្ញៀវទេសចរជាង៤លាននាក់ដែលបានមកកាន់ប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ។ ...
Astrid Zweynert
http://www.khmertimeskh.com/news/13290/cambodia-faces-uphill-struggle-to-reform-its-orphanages/
បុគ្គលិកក្រុមហ៊ុន 7NG ត្រូវបានចោទប្រកាន់ថា បានយកលុយ១.៥ លានដុល្លារ ក្នុងករណីឆបោកដី
កាលពីម្សិលមិញ អតីតមន្ត្រីប៉ូលីសមួយរូប បានប្រឈមនឹងការកាត់ទោស លើការចោទប្រកាន់លើករណីឆបោក ដែលមានទឹកប្រាក់ប្រមាណ ១.៥ លានដុល្លារ ពីមិត្តភក្តិ និងអតីតនិយោជករបស់លោក តាមរយៈការចុះបញ្ជីដីរបស់ក្រុមហ៊ុន ទៅក្នុងឈ្មោះផ្ទាល់ខ្លួនរបស់ ...
ប៊ុត រស្មីគង្គា
http://www.phnompenhpost.com/national/7ng-staffer-allegedly-took-15m-land-scam