ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

អ្នក​ភូមិ​ដាក់​ញត្តិ​មក​តំណាងរាស្ត្រ​សុំ​ជួយ​ដោះស្រាយ​ករណី​ជម្លោះដីធ្លី​

​កាលពី​ថ្ងៃ​ច័ន្ទ​ អ្នក​ភូមិ​ប្រមាណ​ជា​ ២០០​នាក់​ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នៅ​ខេត្ត​ចំនួន​៣​ បាន​តវ៉ា​នៅ​ខាងក្រៅ​អគារ​សភា​ នៃ​ប្រទេស​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ទាមទារ​ឱ្យ​អ្នកតំណាង​រាស្ត្រ​ជួយ​ដោះស្រាយ​សំណុំរឿង​របស់​ពួក​គេ​ និង​ ដោយ​គ​ម្រា​មមិន ...

ប្រាជ្ញ ចេវ
http://www.rfa.org/english/news/cambodia/villagers-petition-cambodian-lawmakers-for-help-with-land-dispute-cases-07202015160050.html

ម៉ុង​តា​ញ៉ា​៦​នាក់​កំពុង​ស្វែងរក​ស្ថានភាព​ជា​ជនភៀសខ្លួន​នៅ​រាជធានី​នៃ​ប្រទេស​កម្ពុជា​

​កាលពី​ថ្ងៃ​ច័ន្ទ​ មន្ត្រី​នៃ​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​មួយ​រូប​បានឱ្យ​ដឹង​ថា​ ម៉ុង​តា​ញ៉ា​៦​នាក់​ ដែល​បាន​រត់គេច​ពី​ប្រទេស​វៀតណាម​ និង​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​ខុសច្បាប់​ ដើម្បី​ស្វែងរក​ស្ថានភាព​ជា​ជនភៀសខ្លួន​ បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ​។​​ ...

រដ្ឋា វិសាល
http://www.rfa.org/english/news/cambodia/six-montagnards-seek-refugee-status-in-cambodian-capital-07202015144307.html

តំណាងរាស្ត្រ៖ ក្រសួងអប់រំទម្លាក់សិស្សានុសិស្សដើម្បីពង្រឹងគុណភាពអប់រំ

ប្រធានគណៈកម្មាការអប់រំរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ការសែតខ្មែរថែមស៍ថា ក្រសួងអប់រំយុវជននិងកីឡាកំពុងទម្លាក់សិស្សានុសិស្សដែលមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងន័យពង្រឹងសមត្ថភាពរបស់ពួកគេនៅបញ្ចប់ការសិក្សា មុខនឹងប្រឈមមុខជាមួយ ការប្រកួតប្រជែងដ៏តានតឹងជាមួយ និស្សិតដ៏ទៃទៀតក្នុងតំបន់អាស៊ាន។ ...

Va Sonyka and Chea Takihiro
http://www.khmertimeskh.com/news/13506/education-ministry-failing-students--lawmaker-says/

បុគ្គលិកសិទ្ធិមនុស្សតស៊ូប្រឆាំងពីការចោទប្រកាន់លើបទបរិហាកេរ្តិ៍

ពេលសួរថា តើលោកគួរមានប្រតិកម្មយ៉ាងណាចំពោះការចោទប្រកាន់របស់តុលាការ​ពីបទបរិហាកេរ្តិ៍តុលាការនិងព្រះរាជអាជ្ញាខេត្តមួយរូប?​លោក​ នី ចរិយាមិននិយាយាអ្វីក្រៅពី​​ការ​​អស់សំណើចនោះទេ ...

Jonathan Cox
http://www.khmertimeskh.com/news/13507/rights-worker-fights-defamation-claims/

ច្បាប់ចរាចរថ្មីសម្រាប់បង្ក្រាបអ្នកបើកបរទំនើង

ការងារប្រចាំថ្ងៃរបស់ លោក វេជ្ជបណ្ឌិត​ ឆរ ណារ៉េត​ ទាក់ទងនឹងការព្យាបាលអ្នកជំងឺដែល រងគ្រោះដោយចរាចរ​អនាធិបតេយ្យនៅតាមដងវិថី​នៃព្រះរាជាណាចក្រកម្ពុជា។​ ការមិនពាក់មួកសុវត្ថិភាព​ ការមិនគោរពភ្លើងសញ្ញាចរាចរ និងការបើកបរបញ្ច្រាសទិស ជារឿងប្រក្រតីដែលកើតមានឡើង​ក្នុងចរាចរតាមដងផ្លូវជារៀងរាល់ថ្ងៃនៅក្នុងប្រទេស។ លោកវេជ្ជបណ្ឌិតបានធ្វើការនៅអង្គភាពគាំពារ​ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។​ ជាមធ្យមក្នុងថ្ងៃធម្មតា មានប្រមាណ៩០ភាគរយនៃអ្នកជម្ងឺ​របស់​លោក​ជាជនរងគ្រោះ​ពី​គ្រោះថ្នាក់​ចរាចរ។ ...

Jonathan Cox
http://www.khmertimeskh.com/news/13504/new-law-aims-to-tame-wild-drivers/

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតស្នើសុំបង្កើតនាយកដ្ឋានថ្មី

គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងដាក់ពង្រាងអនុក្រឹត្យទៅកាន់រដ្ឋាភិបាលនៅសប្តាហ៍នេះ ស្តីអំពីការបង្កើតស្ថាប័ននាយកដ្ឋានថ្មីចំនួនបីដែលនឹងគ្រប់គ្រងទៅលើទំនាក់ទំនងសាធារណៈ បញ្ជីបោះឆ្នោតនិងលទ្ធកម្ម។ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/election-commission-proposes-creation-of-new-departments-88892/

លោក ជា មុនីនឹងចុះចេញពីតំណែងជាប្រធានសហជីព

បន្ទាប់ពីស្ថិតក្នុងតំណែងជាប្រធានសហជីពសេរីកម្មករអស់រយៈពេល១១ឆ្នាំមក លោក ជា មុនី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា លោកនឹងមិនចូលរួមការបោះឆ្នោត ដើម្បីបន្តតំណែង ជាប្រធាននៃសហជីពដ៏ធំជាងគេប្រចាំប្រទេស ដែលបានដឹកនាំចលនាពលករកម្ពុជា អស់រយៈពេលជិតពីរទសវត្សនេះបន្តទៀតទេ។ ...

អ៊ួច សូនី
https://www.cambodiadaily.com/news/chea-mony-vows-to-step-down-as-union-chief-88878/

សម​ រង្ស៊ី៖ ការផ្លាស់ប្តូរនឹងមិនត្រលប់ថយក្រោយនោះទេ

ពីរឆ្នាំបន្ទាប់ពីការធ្វើមាតុភូមិនិវត្តនិងក្រោយការនារទេសខ្លួនទៅកាន់ប្រទេសបារាំង ប្រធានគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ការផ្លាស់ប្តូរដែលបានកើតមានឡើងនៅកម្ពុជា​ មានភាពរីកដុះដាលយ៉ាងខ្លាំងនិងមិនអាចត្រលប់ថយក្រោយវិញទេ។ ​ ...

Vincent MacIsaac
http://www.khmertimeskh.com/news/13508/sam-rainsy-----change-is-irreversible---/

រដ្ឋមន្ត្រីជួយបើកសម្ភោធកសិដ្ឋានកៅស៊ូថ្មីរបស់ឧកញ៉ាទ្រីភាព

នៅថ្ងៃអាទិត្យ ក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ​​ សំអុល បានជួយសម្ពោធគម្រោងចំការកៅស៊ូនិងសម្ភារៈបរិក្ខារជំនួយមានតម្លៃ ៥២លានដុល្លារ របស់លោកឧកញ៉ាទ្រីភាពដែលនឹងប្រតិបត្តិការលើដីដែលលោក បានកាប់ព្រៃការពារអស់ ចំនួនរាប់ពាន់ហិចតាមកដំណើរការ។ ...

អូន ភាព
https://www.cambodiadaily.com/news/minister-helps-open-controversial-tycoons-new-rubber-farm-88896/

សកម្មជនព្រំដែនត្រូវបានបញ្ឈប់មុនធ្វើដំណើរទៅដល់កន្លែងជម្លោះ

មនុស្សភាគច្រើនក្នុងចំណោមសកម្មជនចំនួន២០០០នាក់ដែលបានធ្វើដំណើរទៅកាន់កន្លែងជម្លោះនៃព្រំដែនជាមួយ ប្រទេសវៀតណាម​ ក្នុងសង្កាត់កំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីល្ងាច​ម្សិលមិញ​មិនត្រូវបាន​អនុញ្ញាតិ្ត​​​​ឱ្យធ្វើដំណើរ​​ ទៅកាន់ប៉ុស្តិ៍ព្រំដែនលេខ២០៣ ដែលជាគោលដៅ​​​របស់ពួកគេ​នោះ​ទេ​។​ ...

Ros Chanveasna and Ven Rathavong
http://www.khmertimeskh.com/news/13464/border-activists-fall-short-of-mark/

តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ ដឹកនាំ​អ្នកគាំទ្រ​ទៅ​ពិនិត្យ​មើល​ព្រំដែន​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម​សារ​ជា​ថ្មី​

កាលពីថ្ងៃអាទិត្យ​ អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ រៀល ខេមរិន្ទ្រ និង​ អ៊ុំ​ សំ​អាន​ បាន​ដឹកនាំ​អ្នកគាំទ្រ​ជាង​ ១,០០០​នាក់​ ទៅ​ពិនិត្យ​មើល​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅ​ក្នុង​ខេត្តស្វាយរៀង​ សារ​ជា​ថ្មី​ ដែល​ជាទី​កន្លែង​ពួក​គេ​បាន​ប្រឈម​ជា​មួយ​នឹង​អ្នក​ភូមិ​វៀតណាម​ កាលពី​ខែ ...

បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=293340

មហាសេដ្ឋី​កម្ពុ​ជាមួយ​រូប​ ត្រូវ​បាន​ឃាត់ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​វាយប្រហារ​ទៅ​លើ​តារា​សម្តែង​

ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដែល​នាំ​ឱ្យ​មានការ​មិន​ពេញចិត្ត​ទូរ​ទាំង​ប្រទេស​ អាជ្ញា ធរ​បានឱ្យ​ដឹង​ថា​ មហាសេដ្ឋី​កម្ពុជា​ខាង​អចលនទ្រព្យ​ ដែល​ការ​វាយប្រហារ​ដោយ​ហិង្សា​របស់​ខ្លួន​មាន​បង្ហាញ​នៅ​លើ​វី​ដេ​អូ​ ត្រូវ​បាន​ចាប់ខ្លួន​ហើយ​កាល ពី​ថ្ងៃ​សៅរ៍​។​​មហាសេដ្ឋី​រូប ...

បុគ្គលិកសារព័ត៌មាន VOA Khmer
http://www.voacambodia.com/content/cambodia-tycoon-arrested-after-alleged-attack-of-actress/2869273.html

សេវាផ្គត់ផ្គង់ទឹកបង់ថ្លៃជាដំណោះស្រាយសម្រាប់ការដាំដុះរបស់ប្រជាកសិករ ទន្ទឹមនឹងការប្រឈមមុខជាមួយបញ្ហាគ្រោះរាំងស្ងួត

សម្រាប់ប្រជាពលរដ្ឋនៃក្រុងស្ទឹងសែនខេត្តកំពង់ធំ ឆ្នាំនេះមិនខុសពី ឆ្នាំទៅមិញនិងឆ្នាំុមុនៗកន្លងមកជាច្រើននោះទេ។ ខណៈពេលដែលភ្លៀងធ្លាក់កាន់តែតិចទៅៗ ប្រជាកសិករ ដែលដាំដុះដំណាំស្រូវតម្រូវឱ្យបង់សេវាថ្លៃបូមទឹកពីរដ្ឋ ដើម្បីទទួលបានការផ្គត់ផ្គង់ទឹកចូលទៅក្នុងដីស្រែរបស់ពួកគេ។ ...

Pav Suy
http://www.khmertimeskh.com/news/13457/despite-drought--crops-will-come-----but-at-a-cost/

នគរបាល​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​ CCTV​ នៅ​ចំណុចប្រសព្វ​សំខាន់ៗ​

​នគរបាល​ជាតិ​កម្ពុជា​ បាន​ចាប់ផ្តើម​ដំឡើង​កាមេរ៉ា​សុវត្ថិភាព​ នៅ​តាម​បង្គោល​ភ្លើងស្តុប​ ដោយ​រំពឹង​ទុក​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរ​កាន់តែ​ប្រសើរឡើង​ និង​ជួយ​ដល់​អាជ្ញាធរ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បទល្មើស​។​​ ...

ហ៊ាន សុជាតា
http://www.voacambodia.com/content/police-installing-cctv-cameras-at-major-intersections/2866701.html

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ ការចុះបញ្ជីឈ្មោះតាមប្រព័ន្ធឌីជីថលនឹងកាត់បន្ថយបញ្ហាលួចបន្លំសន្លឹកឆ្នោត

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្សពុទ្ធា​ បានឱ្យដឹងថា បញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ​សម្រាប់ការបោះឆ្នោតខាងមុខនេះ​នឹងចុះបញ្ជីឈ្មោះពិតរបស់ប្រជាពលរដ្ឋព្រមទាំងកាត់បន្ថយការលួចបន្លំ​សន្លឹកឆ្នោត​និងកម្ចាត់ភាពមិនប្រក្រតី​នៃឈ្មោះជាន់គ្នាពីរដង ដែលជាបញ្ហានៃការបោះឆ្នោតកន្លងទៅនេះ។ ...

ជា ​​វណ្ណៈ
http://www.khmertimeskh.com/news/13460/nec--digital-voter-registry-to-reduce-fraud/

ការ​ចុះបញ្ជី​អាជីវកម្ម​ក្នុងស្រុក​ មានការ​កើនឡើង​

​ក្រសួងពាណិជ្ជកម្ម​ បាន​ទទួល​ការ​ចុះបញ្ជី​អាជីវកម្ម​ថ្មី​បាន​ប្រមាណ​ ២១០០​ នៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​។​ ដែល​មាន​ចំនួន​ច្រើន​ជាង​ការ​ចុះបញ្ជី​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៤​ ដែល​មាន​ចំនួន​ត្រឹមតែ​ ២០២០​។​ ​ ...

សុខ ចាន់
http://www.phnompenhpost.com/post-weekend/local-businesses-lead-surge-registrations

អ្នកលក់ដូរតាមចិញ្ចើមថ្នល់បដិសេធផ្លាស់ប្តូរទីកន្លែងប្រកបរបរអាជីវកម្ម

ជីវិតជាអ្នកលក់ដូរតាមចិញ្ចើមថ្នល់ចាប់ផ្តើមនៅព្រឹកព្រលឹមចាប់ពីម៉ោង៤រសៀល។ នៅពេលព្រឹកព្រលឹមស្រាងៗ ម៉ោងធ្វើអាជីវកម្មបានចាប់ផ្តើមនៅផ្សារគីឡូលេខបួន។ ...

Muny Sithyna
http://www.khmertimeskh.com/news/13461/street-vendors-fight-to-stay-on-street/

ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនឹងឆ្លងកាត់សភានៅសប្តាហ៏នេះ

សមាជិកសភានិងជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានឱ្យដឹងថា ច្បាប់អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមពាក់ព័ន្ធដ៏សែនចម្រូងចម្រាសរំពឹងនឹងឆ្លងកាត់សភានៅ​សប្តាហ៍នេះ បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្្យឡើងវិញនៅថ្ងៃអង្គារនិងថ្ងៃពុធ។ ...

Muny Sithyna and Vincent MacIsaac
http://eskh.com/news/13459/ngo-law-set-to-pass-senate-this-week/

សមាជិកសភាឈ្លោះប្រកែកគ្នាដោយសារលិខិតស្តីអំពីបញ្ហាព្រំដែន

កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរដ្ឋសភា លោកឈាង វុន បានវាយប្រហារសារជាថ្មីម្តង ទៀតទៅកាន់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក​ អ៊ុំ សំអាន ដែលជាអ្នកដឹកនាំយុទ្ធនាការបច្ចុប្បន្នរបស់គណបក្សប្រឆាំងដើម្បីបង្ហាញពីការលុកលុយរបស់វៀតណាមចូលមកក្នុងទឹកដីប្រទេសកម្ពុជា។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/assembly-members-quarrel-over-border-letter-88864/

អភិបាលក្រុងសន្យាចាត់តាំងបុគ្គលិកថ្មីបន្ថែមនៅមជ្ឈមណ្ឌលព្រៃស្ពឺ

ក្នុងដំណើរទស្សនកិច្ចមួយនៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺកាលពីថ្ងៃសុក្រ លោកប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានសន្យាថានឹងចាត់តាំងបុគ្គលិកថ្មីបន្ថែមចំនួន ១០រូប ទៅធ្វើការនៅមជ្ឈមណ្ឌលនេះ ដែលជាទីកន្លែងនៃពាក្យបណ្តឹងចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដោយបុគ្គលិកទៅកាន់ប្រជាពលរដ្ឋជាប់ឃុំឃាង។ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/city-governor-pledges-new-staff-at-social-affairs-center-88855/

អ្នកនេសាទជនជាតិវៀតណាមនៅខេត្តកោះកុងត្រូូវបានចាប់ខ្លួននិងនារទេសខ្លួនចេញពីកម្ពុជា

ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការនេសាទខុសច្បាប់លើដែនទឹកកម្ពុជា កាលពីសប្តាហ៍មុន នគរបាលអន្តោប្រវេសន៍បានចាប់ឃាត់ខ្លួនកម្មករទូកនេសាទជនជាតិវៀតណាម ចំនួន១១នាក់នៅលើដែនទឹកប្រទេសកម្ពុជាក្នុងខេត្តកោះកុង និងបានបញ្ជាឱ្យ សមាជិកថ្មីចំនួន៣៩នាក់របស់ពួកគេនារទេសខ្លួនអ្នកនេសាទទាំងនេះចាកចេញពីក្នុងប្រទេស។ ...

Khmer Times team
http://www.khmertimeskh.com/news/13462/vn-fishermen-arrested-in-koh-kong--deported/

កម្មករគម្រាមដុតបដាម៉ាកPuma

កម្មកររោងចក្រស្បែកជើងម៉ាក Puma លំដាប់ពិភពលោក ចំនួន២០០នាក់បានដាក់ញ្ញាត្តិ ទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននៅថ្ងៃសុក្រ ក្នុងសំណើរ​ ទាមទារការផ្លាស់ប្តូរកិច្ចសន្យាការងាររយៈពេល៥ឆ្នាំមកជាកិច្ចសន្យារយៈពេល១ឆ្នាំទៅវិញ ​នេះបើយោងតាមសម្តីរបស់ប្រធានសហជីពមួយរូប។ ...

Buth Kimsay
https://www.cambodiadaily.com/news/workers-threaten-to-burn-banner-of-brand-88862/

ប្រទេស​កម្ពុជា​ចេញ​ប័ណ្ណ​ការងារ​ឱ្យ​ជនបរទេស​ ២៥,០០០​ នាក់​ក្នុង​រយៈពេល​៦​ខែ​ដំបូង​

សារព័តមានក្នុងស្រុកមួយបានឱ្យដឹងកាលពីថ្ងៃសុក្រថា នៅ​ក្នុង​រយៈពេល​៦​​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១៥​នេះ​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ នៃ​ប្រទេស​កម្ពុជា​ បាន​ចេញ​ប័ណ្ណ​អនុញ្ញាត​ការងារ​​ប្រហែលចំនួន​ ២៥,០០០​ ប័ណ្ណ ឱ្យ​ជនបរទេស​ ដែល​ជា​ចំនួន​ច្រើន​ជាង​ប្រហែល​៥,០០០​ប័ណ្ណ​ នៃ​ចំនួន​ប័ណ្ណ​អនុញ្ញាត​សរុប​កាលពី​ឆ្នាំ ...

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/article/6617771/2015/07/17/cambodia-grants-work-cards-25000-foreigners-six-months

ត​ភ្ជាប់​ផ្លូវគោក​ជាមួយនឹង​ប្រទេស​ចិន​

ប្រទេស​ថៃ​ ត្រូវ​កែ​លម្អ​ការ​ដឹក​ជញ្ជូន​ ជា​ពិសេស​តាម​រយៈ​បណ្តាញ​ផ្លូវដែក​ល្បឿន​លឿន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​នឹង​ធានា​ឱ្យ​ភាព​រុងរឿង​វិស័យ​ទេសចរណ៍​ ជាមួយ​នឹង​បរិស្ថាន​ប្រកប​ដោយ​គុណភាព​។​​ ...

Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2015/07/linking-overland-routes-with-china/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HUwcZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!