ដីធ្លី
មន្ត្រីជំនាញកំពុងពិនិត្យវិវាទដីធ្លី រវាងពលរដ្ឋ ១៩ គ្រួសារ និងលោក ហ៊ុន ជា នៅខេត្តព្រះសីហនុ
មន្ដ្រីជំនាញអធិការកិច្ចនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងពិនិត្យលើបញ្ហាវិវាទដីធ្លី រវាងពលរដ្ឋចំនួន ១៩ គ្រួសារ ជាមួយក្រុមហ៊ុនរបស់លោក ហ៊ុន ជា នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីមានសំណើពីប្រធានអង្គការមួយកាលពីខែវិច្ឆិកា ឆ្នាំមុន។ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំង អំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) កាលពី ...
វ៉ន ដារ៉ា
https://bit.ly/2QhYkDw
រដ្ឋបាលខេត្តអំពាវនាវពលរដ្ឋកុំចាញ់បោកមេខ្លោង ទៅទន្រ្ទានដីរដ្ឋ និងឯកជន
រដ្ឋបាលខេត្ដបន្ទាយមានជ័យបានអំពាវនាវប្រជាពលរដ្ឋកុំឱ្យចាញ់បោកមេខ្លោង និងបក្ខពួកនាំគ្នាទៅទន្ទ្រានដីកម្មសិទ្ធិឯកជន និងដីកម្មសិទ្ធិរបស់រដ្ឋ នៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើតាបែន ២ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ដោយរដ្ឋបាល ...
វ៉ន ដារ៉ា
https://bit.ly/2SQLtcS
ក្រុមអ្នកភូមិមកពីខេត្តចំនួន ៦ ធ្វើបាតុកម្មតវ៉ារឿងទំនាស់ដីធ្លី
កាលពីម្សិលមិញ អ្នកភូមិរាប់រយនាក់មកពីខេត្តចំនួន ៦ បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដីដើម្បីស្វែងរកជំនួយក្នុងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃដែលប៉ះពាល់ដល់ពួកគេ។ ...
សែន ដាវិដ
https://www.khmertimeskh.com/50675522/villagers-from-six-provinces-stage-protest-over-land-disputes
ក្រសួងនឹងធ្វើការចុះបញ្ជីដីធ្លីឱ្យបាន ១០០%
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសន្យាថានឹងបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបាន ៩៤ ភាគរយនៅឆ្នាំក្រោយ និងបន្តសម្រេច ១០០ ភាគរយនូវការចុះបញ្ជីដីចំនួន ៧ លានក្បាលដីនៅត្រឹមឆ្នាំ ២០២១។ ដើម្បីសម្រេចគោលបំណងនេះ ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/ministry-eyes-100-land-registrations
ពេញ ១ ឆ្នាំ ២០១៩ ស៊ីម៉ាក់បានកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣៦ ០០០ គ្រាប់
ក្នុងរយៈពេលពេញ ១ ឆ្នាំ ២០១៩ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣៦ ០០០ គ្រាប់នៅលើផ្ទៃដីជិត ៦ ៧០០ ហិកតា នៃតំបន់ចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន ៤៨៧ ទីតាំងនៅទូទាំងប្រទេស ខណៈដែលរដ្ឋាភិបាលបានប្តេជ្ញាដោះមីនឲ្យអស់នៅត្រឹមឆ្នាំ ២០២៥។ នេះបើយោងតាម ...
ឃុត សុភចរិយា
https://bit.ly/2SxseoH
ប្រទេសចិនផ្តល់ជំនួយ ២,៥ ដុល្លារសម្រាប់ប្រតិបត្តិការដោះមីន
រដ្ឋាភិបាលចិនបានផ្តល់ជំនួយជាង ២ លានដុល្លារដើម្បីគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលចិនបានយល់ព្រមផ្តល់ថវិកាចំនួន ២,៥ លានដុល្លារដើម្បីគាំទ្រដល់ការបោសសំអាតមីន ...
ឃួន ណារីម
https://www.khmertimeskh.com/50674136/china-grants-2-5-for-demining-operations
ក្រសួងរំលេចការងារចុះបញ្ជីដីដល់ជនជាតិដើមភាគតិច
ក្រសួងរៀបចំដែនដីបានប្រកាសថា ខ្លួនបានចុះបញ្ជីដីរាប់ពាន់ហិកតាជាផ្លូវការសម្រាប់សហគមន៍ជនជាតិភាគតិចនៅទូទាំងព្រះរាជាណាចក្រ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការប្រជុំបានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងបានចុះបញ្ជីដីជនជាតិដើមចំនួន ២៨,៥២២ ហិកតា ...
សែន ដាវិដ
https://www.khmertimeskh.com/50674242/ministry-highlights-work-to-register-indigenous-lands
ស៊ីម៉ាក់បង្ហាញពីការកើនឡើងចំនួនជនរងគ្រោះដោយសារគ្រាប់មីន
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) កាលពីម្សិលមិញបាននិយាយថា នៅឆ្នាំនេះជនរងគ្រោះដោយសារគ្រាប់មីនមានចំនួន ៧៤ នាក់ ដែលចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងពី ៥៨ នាក់ កាលពីឆ្នាំមុន និងក្នុងឆ្នាំ ២០១៧។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ស៊ីម៉ាក់បានឱ្យ ...
ស៊ុន មេសា
https://www.khmertimeskh.com/50673787/cmac-registers-rise-in-landmine-victims
ក្រសួងដែនដីចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៤៥ ម៉ឺនប័ណ្ណ
រហូតមកដល់ពេលនេះ ក្រសួងរៀបចំដែនដីបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៤៥៦,២១០។ ការប្រជុំរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងដែលបានចាប់ផ្តើមកាលពីម្សិលមិញ បានលើកឡើងថាខ្លួនបានដោះស្រាយវិវាទដីធ្លីចំនួន ១០៥ លើ ៨១៧ពាក្យបណ្តឹង ដែលខ្លួនបានទទួល ហើយអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ...
Sen David
https://www.khmertimeskh.com/50673867/land-ministry-issues-more-than-450000-land-titles
នាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការវិនិយោគបន្ថែមលើតំបន់សេដ្ឋកិច្ចពិសេស
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានជំរុញឲ្យមានការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើននៅតាមបណ្ដោយព្រំដែនជាមួយវៀតណាមក្នុងគោលបំណងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជា។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងការសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៃផ្សារដានៅខេត្តត្បូងឃ្មុំកាលពី ...
ម៉ៃ គុណមករា
https://bit.ly/2EVn3Xy
JICA ផ្ដល់ជំនួយជិត ២ លានដុល្លារ សម្រាប់សកម្មភាពដោះមីន ៤ ឆ្នាំទៅមុខទៀត
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ (CMAC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៃរដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានចុះហត្ថលេខារួមគ្នាស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសនៃគម្រោងពង្រឹងតួនាទីអង្គភាពស៊ីម៉ាក់ដោយផ្ដល់ជំនួយចំនួនជាង ១ លាន ៧៩ ម៉ឺនដុល្លារ សម្រាប់ ...
សុទ្ធ គឹមសឿន
https://bit.ly/2Mp0qPl
ក្រុមហ៊ុនជប៉ុនបើកមជ្ឈមណ្ឌលឡូជីស្ទិក នៅតំបន់សេដ្ឋកិច្ចពិសេស
Nippon Express ជាក្រុមហ៊ុនជប៉ុនឯកទេសខាងសេវារថយន្តដឹកទំនិញ សេវាផ្លូវដែក និងសេវាដឹកជញ្ជូនតាមផ្លូវអាកាសបានដំណើរការមជ្ឈមណ្ឌលឡូជីស្ទិកជាផ្លូវការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (SEZ) កាលពីថ្ងៃចន្ទ។ នេះបើយោងតាមប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិការ និងឡូជីស្ទិករបស់ក្រុមហ៊ុន Nippon Express។ ...
ធូ វិរៈ
https://bit.ly/2ER4FPS
តុលាការឲ្យផ្អាកអាជីវកម្មមន្ត្រីយោធា ដែលចាក់ដីលុបសមុទ្រ
តុលាការខេត្តកោះកុងបានសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្នទៅលើអាជីវកម្មរបស់លោក ទុន ដៀត ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ ២) ហើយតម្រូវឲ្យកាយដីដែលបានចាក់លុបសមុទ្រនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងវិញ ដោយមានកិច្ចសហការពីសមត្ថកិច្ច ប៉ុន្តែនៅបន្ដនីតិវិធីច្បាប់បន្ថែមទៀត។ ការសម្រេចនេះ ...
ឡុង គីមម៉ារីតា
https://bit.ly/393Avqe
បណ្តឹងទំនាស់ដីធ្លី ២ ៧១៣ បានមកដល់ក្រសួង និងអាជ្ញាធរជាតិក្នុងឆ្នាំ ២០១៩ នេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួមនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីក្នុងរយៈពេល ១ ឆ្នាំ ២០១៩ នេះបានទទួលពាក្យបណ្ដឹងពីបញ្ហាទំនាស់ដីធ្លីសរុបចំនួន ២ ៧១៣ ករណី ក្នុងនោះទទួលដោះស្រាយចំនួន ១ ៨៧១ ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៤៧ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី ខណៈសង្គមស៊ីវិល ...
សុទ្ធ គឹមសឿន
https://bit.ly/2Ql1TYt
អាជ្ញាធរខេត្តកោះកុងបញ្ច្រាសគម្រោងចាក់ដីលុបសមុទ្រ
កាលពីម្សិលមិញ អាជ្ញាធរខេត្តកោះកុងបានចាប់ផ្តើមកាយដីដែលចាក់លុបសមុទ្រ ដែលជាកម្មសិទ្ធិរបស់ឧត្តមសេនីយផ្កាយពីរនៅក្រុងខេមរភូមិន្ទ។ កាលពីថ្ងៃទី៣ ខែធ្នូ អាជ្ញាធរខេត្តបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងឧត្តមសេនីយ៍ទោ ទុន ដៀត អនុប្រធានទទួលបន្ទុកកិច្ចការព្រំដែន ...
ស៊ុន មេសា
https://www.khmertimeskh.com/50673041/koh-kong-authorities-reverse-reclamation-project
កម្ពុជានិងវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរយៈពេល ៥ ឆ្នាំ
ប្រទេសកម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបន្តកិច្ចសហប្រតិបត្តិការការពារជាតិក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រួមទាំងការធានាសន្តិសុខ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន។ ...
តាំង វីដា
https://www.khmertimeskh.com/50673092/cambodia-and-vietnam-sign-five-year-defence-pact
នាយករដ្ឋមន្រ្តីបញ្ជាឱ្យស៊ើបអង្កេតលើឧត្តមសេនីយ៍ផ្កាយ ២ នៅខេត្តកោះកុង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានបើកការស៊ើបអង្កេតការរឹបអូសយកដីធ្លីដែលត្រូវបានចោទប្រកាន់ប៉ះពាល់ដល់មន្រ្តីយោធាម្នាក់នៅក្នុងខេត្តកោះកុង។ ...
ស៊ុន មេសា
https://www.khmertimeskh.com/50672752/pm-orders-probe-on-two-star-general-in-koh-kong
អាជ្ញាធរមីនកម្ពុជាស្វែងរកទាហាន ២០០០ នាក់ចូលរួមក្នុងការបោសសំអាតមីន
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (CMAA) កំពុងស្វែងរកបុគ្គលិកយោធាចំនួន ២.០០០ នាក់ដើម្បីចូលរួមក្នុងការសំអាតមីន ដើម្បីព្រះរាជាណាចក្រកម្ពុជាអាចសំរេចគោលដៅគ្មានមីននៅឆ្នាំ ២០២៥ ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50671879/cmaa-seeks-2000-soldiers-to-partake-in-mine-clearance
សមាជិកឧត្តមក្រុមប្រឹក្សា នឹងធ្វើរបាយការណ៍រឿងវិវាទដី ជូនលោកនាយករដ្ឋមន្ត្រី
លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នឹងធ្វើរបាយការណ៍ជាថ្មីទៀត ដើម្បីដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារទាក់ទងនឹងបញ្ហាវិវាទដីធ្លីនៅខេត្តកណ្តាលជាសំណុំរឿងដែលអាជ្ញាធរប្រាប់ថាកំពុងស្ថិតក្នុងដៃតុលាការ។ ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងបន្ទាប់ពីលោក សាប៊ុង បាន ...
ឡុង គីមម៉ារីតា
https://bit.ly/2PO7hEf
អាជ្ញាធរមីនបន្តជំរុញឱ្យកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥
រដ្ឋាភិបាល និងម្ចាស់ជំនួយបរទេសបានចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យតំបន់សំបូរគ្រាប់មីនមានសុវត្ថិភាពសម្រាប់ការដាំដុះ។ ...
អាជ្ញាធរបំភ្លឺថាដី ៤០ ហិកតា វៀតណាមនៅជាដីរបស់ឯកជនជនជាតិខ្មែរដែលវៀតណាមជួល
អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ បញ្ជាក់ជាថ្មីថា ដី ៤០ ហិកតា ដែលអាជ្ញាធរខេត្តនេះរៀបចំឲ្យជនជាតិវៀតណាម រុះរើពីផ្ទះទឹកឡើងមករស់នៅលើគោកគឺជាដីរបស់ជនជាតិខ្មែរឯកជន មិនមែនជាការកាត់ដីឲ្យពួកគេនោះទេ ប៉ុន្តែអន្តោប្រវេសន៍វៀតណាមអាចជួលស្នាក់នៅ តែមិនមានសិទ្ធិកាន់កាប់ដីទាំងនោះ ...
ម៉ិច ដារ៉ា
https://bit.ly/2LMoBqM
តំណាងពលរដ្ឋជិត ៣០០ នាក់ ស្នើឲ្យអភិបាលខេត្តព្រះសីហនុពន្លឿនការដោះស្រាយវិវាទដីធ្លី
នៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី ៧១ ដែលធ្វើឡើងកាលពីម្សិលមិញ ប្រជាពលរដ្ឋជិត ៣០០ នាក់ តំណាងឲ្យពលរដ្ឋកំពុងមានវិវាទដីធ្លីចំនួន ៩ ០៥៥ គ្រួសារ នៅខេត្តព្រះសីហនុបានស្នើទៅអភិបាលខេត្ដ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មខេត្តនេះ និងរាជរដ្ឋាភិបាល អន្តរាគមន៍ ដោះស្រាយបញ្ហាជម្លោះដីធ្លីឲ្យបានលឿន។ ញត្ដិស្នើសុំជួយអន្តរាគមន៍របស់ប្រជាពលរដ្ឋ ...
វ៉ន ដារ៉ា
https://bit.ly/36shJGP
អាជ្ញាធរ បោះបង្គោលកំណត់ព្រំដីភ្នំដោះក្រមុំ
រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីររៀបចំដែនដីខេត្តបានសហការគ្នាចំណាយពេល ២ ថ្ងៃ ក្នុងការបោះបង្គោលថ្មចំនួន ៥៣ បង្គោល នៅជុំវិញភ្នំដោះក្រមុំ ដើម្បីការពារភ្នំនេះកុំឲ្យមានការរំលោភយកតទៅទៀត។ ប៉ុន្តែសហគមន៍ជនជាតិដើមអះអាងថាការបោះបង្គោលនោះគឺមិនបានអនុវត្តទៅតាម ...
ខន សាវិ
https://bit.ly/2RA29Vw
កម្ពុជា-វៀតណាម ពិភាក្សាពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសព្រំដែន
សភាពាណិជ្ជកម្មកម្ពុជា និងតំណាងក្រុមហ៊ុនមកពីបណ្តាខេត្តនៅភាគខាងត្បូងប្រទេសវៀតណាមសរុបជាង ៦០ ក្រុមហ៊ុន កាលពីចុងសប្តាហ៍មុនបានរៀបចំវេទិកាធុរកិច្ចមួយ ដើម្បីពិភាក្សាគ្នាអំពីការជំរុញ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅជាប់ព្រំដែននៃប្រទេសទាំង ២។ នេះបើយោងតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដែល ...
ហ៊ឹន ពិសី
https://bit.ly/2LAOeuC