រដ្ឋបាល​ខេត្ត​អំពាវនាវ​ពលរដ្ឋ​កុំ​ចាញ់​បោក​មេ​ខ្លោង ​ទៅ​ទន្រ្ទាន​ដី​រដ្ឋ និង​ឯកជន

រដ្ឋបាល​ខេត្ដ​បន្ទាយ​​មានជ័យ​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ចាញ់​បោក​មេ​ខ្លោង​ និង​បក្ខពួក​នាំ​គ្នា​ទៅ​ទន្ទ្រាន​ដី​កម្មសិទ្ធិ​ឯកជន ​និង​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ​នៅ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ​ និង​ស្ដារ​ព្រៃ​ឈើ​តាបែន ​២ ក្នុង​ឃុំ​ស្ល​ក្រាម ​ស្រុក​ស្វាយ​ចេក ដោយ​រដ្ឋបាល​ខេត្ដ​ប្រកាស​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​មេ​ខ្លោង ​ឬ​បុគ្គល​ណា ​បើ​នៅ​តែ​រឹងរូស​បន្ដ​ប្រព្រឹត្ដ​។ លោក ​អ៊ុំ រាត្រី​ អភិបាល​ខេត្ដ​បន្ទាយមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ​រដ្ឋបាល​ខេត្ដ​បាន​ពិនិត្យ​ស្រាវជ្រាវ​ឃើញ​ថា​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ​ជា​ច្រើន​បាន ​និង​កំពុង​ចាញ់​បោក​មេ​ខ្លោង​ និង​បក្ខពួក​មួយ​ចំនួន​ដែល​មាន​ចលនា​អូស​ទាញ​ឲ្យ​ធ្វើ​សកម្មភាព​វាស់វែង​ បែង​ចែក​ដី សង់​រោង ​និង​បោះ​បង្គោល​យ៉ាង​អនាធិបតេយ្យ​លើ​ដី​កម្មសិទ្ធិ​ឯកជន​របស់​ប្រជាពលរដ្ឋ ​និង​ដី​រដ្ឋ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ដារ​ព្រៃ​ឈើ​តាបែន ​២ ស្ថិត​នៅ​ឃុំ​ស្លក្រាម ​ស្រុក​ស្វាយចេក​ ខេត្ដ​បន្ទាយមានជ័យ។ …

វ៉ន ដារ៉ា
https://bit.ly/2SQLtcS