អាជ្ញាធរ​បំភ្លឺថា​ដី​ ៤០ ​ហិកតា វៀតណាម​នៅ​ជា​ដី​របស់​ឯកជន​ជនជាតិខ្មែរ​ដែល​វៀតណាម​ជួល

អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​លោក​ ស៊ុន សុវណ្ណារិទ្ធ បញ្ជាក់​ជាថ្មី​ថា ដី​ ៤០ ​ហិកតា ​ដែល​អាជ្ញាធរខេត្ត​នេះ​រៀបចំ​ឲ្យ​ជនជាតិ​វៀតណាម រុះរើ​ពី​ផ្ទះទឹក​ឡើងមក​រស់នៅ​លើគោក​គឺជា​ដី​របស់​ជនជាតិ​ខ្មែរ​ឯកជន មិនមែន​ជា​ការកាត់​ដី​ឲ្យ​ពួកគេ​នោះទេ​ ប៉ុន្តែ​អន្តោប្រវេសន៍​វៀតណាម​អាច​ជួល​ស្នាក់នៅ តែ​មិន​មាន​សិទ្ធិ​កាន់កាប់​ដី​ទាំងនោះ​ជា​កម្មសិទ្ធិ​ឡើយ​។ លោក​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​កាសែត​ស្តីពី​ផែនការ​បំផ្លាស់ទី​ប្រជាពលរដ្ឋ​វៀតណាម ខ្មែរ និង​ខ្មែរ-អ៊ិស្លាម​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ឲ្យ​ឡើង​រស់​នៅ​លើ​ផ្ទៃដី​​ ៤០ ​ហិកតា​ពី​ម្សិលមិញ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ …

ម៉ិច ដារ៉ា
https://bit.ly/2LMoBqM