តុលាការឲ្យផ្អាកអាជីវកម្មមន្ត្រីយោធា ដែលចាក់ដីលុបសមុទ្រ
តុលាការខេត្តកោះកុងបានសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្នទៅលើអាជីវកម្មរបស់លោក ទុន ដៀត ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ ២) ហើយតម្រូវឲ្យកាយដីដែលបានចាក់លុបសមុទ្រនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងវិញ ដោយមានកិច្ចសហការពីសមត្ថកិច្ច ប៉ុន្តែនៅបន្ដនីតិវិធីច្បាប់បន្ថែមទៀត។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីលោក រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុងបានដឹកនាំអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញចុះពិនិត្យទីតាំងខាងលើកាលពីថ្ងៃចន្ទ ក្រោយមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ …
ឡុង គីមម៉ារីតា
https://bit.ly/393Avqe