ច្បាប់ និងប្រព័ន្ធតុលាការ
ដំណើរការតាក់តែងច្បាប់
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ដែលបានពិនិត្យនិងពិភាក្សា ...
ទីស្តីការគណៈរដ្ឋមន្ត្រី
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ចំពោះអវត្តមានចូលរួមពិភាក្សារបស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយចូលជួបពិភាក្សាដោយផ្ទាល់ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងយុត្តិធម៌បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយស្តីពីអវត្តមានចូលរួមពិភាក្សារបស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយចូលជួបពិភាក្សាដោយផ្ទាល់ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។យោងទៅតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងយុត្តិធម៌មានការសោកស្តាយចំពោះអវត្តមានគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ក្រោមលេសនានាដោយមិនសមហេតុផល។ ...
ក្រសួងយុត្តិធម៌
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ស្តីពីការអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលចូលជួបពិភាក្សាដោយផ្ទាល់ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងយុត្តិធម៌ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអញ្ជើញគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលចូលជួបពិភាក្សាដោយផ្ទាល់ អំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។ បើតាមសេចក្តីប្រកាស ការអញ្ជើញនេះមានគោលបំណងជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានាជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ។ ...
ក្រសួងយុត្តិធម៌
សេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការអំពាវនាវឱ្យមានការពន្លឿន និងផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិលបន្តចូលរួមក្នុងដំណើរការវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ខមហ្វ្រែលបានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការអំពាវនាវឱ្យមានការពន្លឿន និងផ្ដល់ឱកាសដល់អង្គការសង្គមស៊ីវិលបន្តចូលរួមក្នុងដំណើរការវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការ ...
ខមហ្រ្វែល
សេចក្តីប្រកាសព័ត៍មានស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គមស៊ីវិល
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៍មានមួយ ស្តីពីការរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើរ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។ ការប្រជុំនេះមានគោលបំណងស្វែងយល់ពីគោលបំណង ...
ក្រសួងមហាផ្ទៃ
សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្ដីពីការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
នៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ បានប្រាប់ប្រជាពលរដ្ឋពីមុខងារដ៏សំខាន់របស់ច្បាប់មួយ ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
របៀបវារៈនៃកិច្ចប្រជុំលើកទី៧ របស់ព្រឹទ្ធសភា សម្រាប់នីតិកាលទី៣
នៅថ្ងៃសុក្រ ទី២៤ ខែ កក្កដា ឆ្នាំ២០១៥ ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៣ ព្រឹទ្ធសភា នឹងពិនិត្យ និង ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ...
អគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភា
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភា លើកទី៤ នៅថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨:០០ព្រឹក ដើម្បីពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ...
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងធ្វើឡើងនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពី ម៉ោង ០៨:០០ នាទីព្រឹក នៅវិមានរដ្ឋសភា។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ “គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ ...
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា
កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាព បានបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈមួយចំនួន និង ក្នុងនោះ បានសម្រេចប្រគល់ភារកិច្ចពិនិត្យសិក្សា និងធ្វើរបាយការណ៍លើសេចក្តីព្រាង ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទៅឲ្យគណៈកម្មការកិច្ចការបរទេស ...
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
កាលពីថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ៨:៣០នាទីព្រឹក នៅវិមានសន្តិភាព គណៈរដ្ឋមន្ត្រី បានបើកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ហ៊ុន សែន ដោយបានអនុម័តយល់ព្រមលើសេចក្តីព្រាង ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់ ...
ទីស្តីការគណៈរដ្ឋមន្រ្តី
លិខិតអញ្ជើញរបស់ គសក ជូនអ្នកសារព័ត៌មាន
សន្និសីទការសែតស្តីពីផលប៉ះពាល់នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងប្រារព្ធធ្វើនៅ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:០០ ព្រឹក នៅភោជនីយដ្ឋានខ្មែរសុរិន ដែលមានអាសយដ្ឋានផ្ទះលេខ៩-១១ ផ្លូវ ...
គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គសក)
លិខិតឯកឧត្តម ឈាង វុន ឆ្លើយតបនឹងលិខិតរបស់ គសក
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បញ្ជាក់ជាថ្មីម្តងទៀតថា ជាទម្លាប់ បន្ទាប់ពីបានទទួលសេចក្តីព្រាងច្បាប់ផ្សេងៗពីរាជរដ្ឋាភិបាល និងក្រោយពីបានទទួលអាណត្តិពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ឲ្យពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវ គណៈកម្មការជំនាញតែងតែ ...
រដ្ឋសភា
សេចក្តីថ្លែងការណ៍រួមស្តីពីសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
តំណាងរបស់អង្គការសង្គមស៊ីវិលចំនួន៨០ បានស្នើសុំឲ្យរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ផ្សាយជាសាធារណៈនូវសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជូនសាធារណៈជន និងឲ្យរៀបចំកិច្ចសន្ទនាជាមួយនឹងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីប្រមូលទស្សនទាន និងការព្រួយបារម្ភដែលមានទៅលើសេចក្តីព្រាងច្បាប់នេះ។ សេចក្តីស្នើសុំនេះ កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន បានបង្ហើបឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រី នៅខែឧសភា ឆ្នាំ២០១៥នេះ។ ...
ក្រុមអង្គការសង្គមស៊ីវិល
សេចក្តីថ្លែងការណ៍រួម ស្តីពីមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា និងគណៈកម្មាការអ្នកច្បាប់អន្តរជាតិ អំពាវនាវជាថ្មីម្តងទៀតឱ្យព្រឹទ្ធសភាផ្អាកកិច្ចពិភាក្សាលើច្បាប់ពាក់ព័ន្ធនឹង “កំណែទម្រង់” តុលាការ
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (ម.ស.ម.ក) និងគណៈកម្មាការអ្នកច្បាប់អន្តរជាតិ (ICJ) បានជំរុញអោយព្រឹទ្ធសភានៃប្រទេសកម្ពុជា ពន្យាសេចក្តីសំរេចរបស់ខ្លួនដើម្បីពិនិត្យឡើងវិញទៅលើច្បាប់កំណែទម្រង់ផ្នែកតុលាការចំនួនបី និងស្នើអោយបើកកិច្ចពិគ្រោះ ...
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (ម.ស.ម.ក)