ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេឡិចត្រូនិក (e-Certificate of Origin)
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេឡិចត្រូនិក (e-Certificate of Origin)។ក្រសួងបានដាក់ឱ្យប្រើប្រាស់ការចេញ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា តម្លៃលក់រាយប្រេងសាំងធម្មតា (Gasoline 92) គឺ ៥.៤០០ រៀល/ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងស្តីពីអាសយដ្ឋាន និងលេខទូរស័ព្ទទទួលពាក្យបណ្តឹង
នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីអាសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ។សេចក្តីជូនដំណឹងនេះបានបង្ហាញពីមធ្យោបាយសម្រាប់ប្រជាពលរដ្ឋក្នុង ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងស្តីពីការសម្របសម្រួលទីផ្សារកសិផលក្នុងស្រុក
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសព័ត៏មានស្តីពីការសម្របសម្រួលទីផ្សារកសិផលក្នុងស្រុក។ក្រសួងបានចេញសេចក្ដីប្រកាសព័ត៏មាននេះដើម្បីជម្រាបជូនសាធារណជន បងប្អូនប្រជាកសិករ អាជីវករ ជ្រាបថា ក្រសួងពាណិជ្ជកម្ម បាន ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹង៖ ពិព័រណ៍ចិន-អាស៊ានលើកទី២៣
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្ដីពី ការចូលរួមរៀបចំ ពិព័រណ៍ ចិន-អាស៊ានលើកទី២៣ ដែលនឹងរៀបចំចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានរួម៖ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនៅក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី ការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេសលើកទី៣។តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។ ...
ក្រសួងពាណិជ្ជកម្ម និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា
សេចក្តីជូនដំណឹង៖ ការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម១ឆ្នាំចុងក្រោយ
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម១ឆ្នាំចុងក្រោយ។ក្រសួងពាណិជ្ជកម្មសម្រេចអនុវត្តគោលការណ៍លើកលែងការពិន័យចំពោះក្រុមហ៊ុនដែលមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ ដោយមានលក្ខខណ្ឌតម្រូវដូចចែងក្នុងឯកសារភ្ជាប់។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹង៖ ជំនួបពាណិជ្ជកម្ម "កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី"
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ជំនួបពាណិជ្ជកម្ម “កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី” នាអំឡុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨។ ជំនួបពាណិជ្ជកម្មនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់និងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ តាមរយៈការស្វែងយល់អំពីការអភិវឌ្ឍផលិតផលរបស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងផ្ដល់ឱកាសសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និង អ្នកបញ្ជាទិញ ស្របតាមនិន្នាការទីផ្សារបច្ចុប្បន្ន។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹង៖ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» លើកទី១៨ (The 18th Cambodia Trade Expo-CTExpo) ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ និងតួនាទីរបស់វិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីប្រកាសព័ត៌មាន៖ ការដាក់ឱ្យអនុវត្តនូវគម្រូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មី
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានសេចក្ដីជូនដំណឹងដល់សាធារណជន និងធុរជនអំពីការដាក់អនុវត្តនូវគម្រូទម្រង់លក្ខន្តិកៈក្រុមហ៊ុនថ្មី ដែលបានបញ្ចូលនៅក្នុងឧបសម្ព័ន្ដទី១ នៃលក្ខន្តិកៈក្រុមហ៊ុន ទ្រង់ទ្រាយ កម្មវត្ថុអាជីវកម្ម អាសយដ្ឋាន ចុះបញ្ជី ដើមទុន ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងស្ដីពី ការរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣
នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣ នៅលើបណ្តាញសង្គមរបស់ពួកគេ។យោងតាមសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្មនៃ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងស្តីពីការចូលជាធរមាននៃអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការចូលជាធរមាននៃអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។អនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពី៖ កម្ពុជាស្វែងរកការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសហ្វីលីពីន
កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងពង្រីកទីផ្សារស្រូវអង្ករ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។លទ្ធផលនៃសម័យប្រជុំបានពិភាក្សាទៅលើ ១. សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២. សេចក្តីព្រាងច្បាប់ ...
ទីស្តីការគណៈរដ្ឋមន្ត្រី
ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី ១៥
នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី ១៥។ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឱ្យបាន ...
ក្រសួងពាណិជ្ជកម្ម
ការតម្រូវឱ្យប្រើប្រាស់ឈ្មោះដែនជាតិ .com.kh និងការផ្តល់អាសយដ្ឋានអេឡិចត្រូនិកឈ្មោះដែនជាតិនៅពេលក្រោយប្រកាសប្រតិវេទន៍ប្រចាំឆ្នាំ
នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម និងការងារ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការតម្រូវឱ្យប្រើប្រាស់ឈ្មោះដែនជាតិ .com.kh និងការផ្តល់អាសយដ្ឋានអេឡិចត្រូនិកឈ្មោះដែនជាតិនៅពេលក្រោយប្រកាសប្រតិវេទន៍ ...
ក្រសួងពាណិជ្ជកម្ម និងការងារ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
លទ្ធផលនៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូលដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូលដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ អនុគណៈកម្មការចំពោះកិច្ច ...
ក្រសួងពាណិជ្ជកម្ម
ការពន្យាពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យាពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ដើម្បីផ្តល់លទ្ធភាពក្នុងការបំពេញកាតព្វកិច្ច ...
ក្រសួងពាណិជ្ជកម្ម
វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ តាមរយៈប្រព័ន្ធវីដេអូ
នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី ១ តាមរយៈប្រព័ន្ធវីដេអូ។ នៅក្នុងវេទិកាគឺមានកិច្ចពិភាក្សាចំនួន ៣ ។ ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម
នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ក្នុងកំឡុងពេលនៃការឆ្លងរាលដាលជំងឺកូ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ក្នុងគោលបំណង ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានស្ដីពី ការចេញផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាន Vice ក្រោមចំណងជើងថា "ប្រជាជនទាំងនេះត្រូវបានចាប់ខ្លួនដោយខ្មែរក្រហមហើយមិនដែលបានឃើញទៀតឡើយ"
នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការចេញផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាន Vice ក្រោមចំណងជើងថា “ប្រជាជនទាំងនេះត្រូវបានចាប់ខ្លួនដោយខ្មែរក្រហមហើយមិនដែលបានឃើញទៀតឡើយ”។ ក្រសួងពាណិជ្ជកម្មសូមថ្កោលទោស ...
ក្រសួងពាណិជ្ជកម្ម
សេចក្ដីជូនដំណឹងស្ដីពី កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១៩-២០២០ សម្រាប់បន្តអនុវត្តនៅឆ្នាំ២០២១-២០២២
នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងស្ដីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០១៩-២០២០ សម្រាប់បន្តអនុវត្តនៅឆ្នាំ២០២១-២០២២។ តាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្មនេះ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ដោយផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សាអន្តរជាតិ ក្នុងគោលបំណង ...
ក្រសួងពាណិជ្ជកម្ម























