សេចក្តីជូនដំណឹងស្ដីពី ការរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣
នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី ៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣ នៅលើបណ្តាញសង្គមរបស់ពួកគេ។
យោងតាមសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងដល់អាជីវករ អ្នកនាំចូល និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រុមប្រឹក្សាជំរុញការនាំចេញសម្រាប់សិប្បកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌា លើកទី៥៦ និង ពិព័រណ៍ដេលីឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្គ្រីតធ័រណយដាឥណ្ឌា តំបន់ដេលី្ល ប្រទេសឥណ្ឌា។
ក្រសួងពាណិជ្ជកម្ម