សេចក្តីប្រកាសព័ត៌មានស្ដីពី ការចេញផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាន Vice ក្រោមចំណងជើងថា “ប្រជាជនទាំងនេះត្រូវបានចាប់ខ្លួនដោយខ្មែរក្រហមហើយមិនដែលបានឃើញទៀតឡើយ”
នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការចេញផ្សាយនៅលើគេហទំព័ររបស់សារព័ត៌មាន Vice ក្រោមចំណងជើងថា “ប្រជាជនទាំងនេះត្រូវបានចាប់ខ្លួនដោយខ្មែរក្រហមហើយមិនដែលបានឃើញទៀតឡើយ”។ ក្រសួងពាណិជ្ជកម្មសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអគតិនេះ ពីព្រោះគឺជាការបំភ្លៃប្រវត្តិសាស្ត្រ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់អ្នកនិពន្ធ និងការបំពានលើការប្រើប្រាស់រូបភាពរបស់សារមន្ទីរនិងសិទ្ធិមនុស្ស ដូចមានចែងក្នុងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
ក្រសួងពាណិជ្ជកម្ម