សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​ទម្រង់​អេ​ឡិច​ត្រូ​និក​ (​e-Certificate of Origin​)

នៅ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​ទម្រង់​អេ​ឡិច​ត្រូ​និក​ (​e-Certificate of Origin​)​។​

ក្រសួង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ការ​ចេញ​ វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើត​ទំនិញ​ជា​ទម្រង់​អេ​ឡិច​ត្រូ​និក​ (e-Certificate​ of​ Origin)​ តាម​រយៈ​គេហទំព័រ​ co.moc.gov.kh​ ដែល​ត្រូវ​អនុវត្ត​រួម​ជាមួយ​ប្រកាស​ចំនួន​ ៥​ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​វិធាន​ដើម​កំណើត​ទំនិញ​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf