ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹងស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា។ដើម្បីរួមគ្នាលើកកម្ពស់កិត្តិនាមព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គ.អ.ច.ទ. និងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាជំនួយនិងដោះស្រាយបញ្ហាជូនភ្ញៀវទេសចរប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន (ASEAN Community-Based Tourism Standard) លើកទី៥ ឆ្នាំ២០២៦-២០២៧ និងស្តង់ដាផ្ទះស្នាក់សហគមន៍ទេសចរណ៍អាស៊ាន (ASEAN Homestay Standard) លើកទី៦ ឆ្នាំ២០២៦-២០២៨
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ជាសហគមន៍ទេសចរណ៍អាស៊ាន (ASEAN Community-Based Tourism Standard) លើកទី៥ ឆ្នាំ២០២៦-២០២៧ និងស្តង់ដាផ្ទះស្នាក់សហគមន៍ទេសចរណ៍អាស៊ាន (ASEAN Homestay ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប (2026 Siem Reap Tourism Service Mega Sale)
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប (2026 Siem Reap Tourism Service Mega Sale )។ក្រសួងមានកិត្តិយសសូមជម្រាបជូន ភ្ញៀវទេសចរជាតិ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការនានា នារដូវវស្សា និងផ្សេងៗក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការនានា នារដូវវស្សា និងផ្សេងៗ ក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។អាជ្ញាធរជាតិអប្សរា មានកិត្តិយសសូមជម្រាបជូន សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ មគ្គុទ្ទេសក៍ ...
អាជ្ញាធរជាតិអប្សរា
សេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនៃការផ្សព្វផ្សាយពី “ស្ថានភាពទេសចរណ៍កម្ពុជានៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ»
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ក្រសួងព័ត៏មាន និងក្រសួងទេសចរន៍បានសេចក្តីប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃការផ្សព្វផ្សាយពី “ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និង ...
ក្រសួងព័ត៌មាន
សេចក្តីប្រកាសព័ត៌មានរួមស្តីពីការចេញផ្សាយរបាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការចេញផ្សាយរបាយការណ៍ការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន។របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង ៦០ នៅតាមតំបន់ភ្នំចំនួន ១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ...
ក្រសួងបរិស្ថាន
សេចក្តីជូនដំណឹងស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ "ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល" ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។សេចក្តីជូនដំណឹងនេះបានអំពាវនាវឱ្យរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរដែនដី មន្ទីរ-អង្គភាព និងសាធារណជនចូលរួមសម្អាតតាមដងវិថី ដាំផ្កា ចងទង់ជាតិ និងរៀបចំសណ្ដាប់ធ្នាប់ ជាពិសេសតាមផ្លូវពីរាជធានីភ្នំពេញទៅខេត្តក្រចេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងធានាបរិយាកាសស្អាតស្អំក្នុងព្រឹត្តិការណ៍។ ...
ក្រសួងទេសចរណ៍
សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”។ព្រឹត្តិការណ៍នេះបង្ហាញពីបាតុភូតអេក្វីណុកនៅអង្គរវត្ត ដែលពន្លឺព្រះអាទិត្យតម្រង់តាមប្រាសាទ និងមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌។ ក្រសួងក៏បានប្រកាសការប្រកួតវីដេអូ ដើម្បីលើកទឹកចិត្តឱ្យសាធារណជនចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នេះ រួមមានលក្ខខណ្ឌ កាលបរិច្ឆេទ និងវិធីវាយតម្លៃ។ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹងស្តីពីព្រះរាជាណាចក្រកម្ពុជាបន្តជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅ
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងស្តីពី ព្រះរាជាណាចក្រកម្ពុជាបន្តជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ។ក្រសួងចេញសេចក្ដីជូនដំណឹងនេះបញ្ជាក់ជូនសាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរ ...
ក្រសួងទេសចរណ៍
សេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថាព្រះរាជាណាចក្រកម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹង៖ ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។សន្និបាតនេះរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងទេសចរណ៍និងមហាគ្រួសារវិស័យទេសចរណ៍ សម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ សំដៅរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១។ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹង៖ ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់។ ...
ក្រសួងទេសចរណ៍
សេចក្តីណនាំ៖ ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគា្នបញ្ចប់អេដស៍
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីណនាំ ស្តីពី ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍។ក្រសួងទេសចរណ៍ សូមធ្វើការណែនាំមន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានក្នុងឯកសារភ្ជាប់។ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹង៖ ការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ២០២៦
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ២០២៦។រាជរដ្ឋាភិបាល បានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុង ពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹង៖ ការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ឆ្នាំ២០២៥
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ វេទិកានេះនឹងប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ ឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាពិសេសសហគមន៍ទេសចរណ៍ទូទាំងប្រទេស។ ...
ក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍៖ សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់សន្លឹកវិញ្ញាបនបត្របណ្តុះបណ្តាលគំរូថ្មី
នៅថ្ធៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ដល់ក្រសួង ស្ថាប័ន ប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ ពីបច្ចុប្បន្នកម្ម និងដាក់ឱ្យប្រើប្រាស់គំរូសន្លឹកវិញ្ញាបនបត្របណ្តុះបណ្តាលថ្មី ដូចមានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធនៃសេចក្តីជូនដំណឹងនេះ។ ...
ក្រសួងទេសចរណ៍
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការរៀបចំពិធីបើក "ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥" អមដោយការសម្តែងសិល្បៈពិសេស "សម្រស់កម្ពុជា-ជាំងស៊ូ"
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការរៀបចំពិធីបើក “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” អមដោយការសម្តែងសិល្បៈពិសេស “សម្រស់កម្ពុជា-ជាំងស៊ូ”។ ...
ក្រសួងទេសចរណ៍
សេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ចេញសមាសភាពផ្លូវការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)
នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ចេញសមាសភាពផ្លូវការនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នៅលើគេហទំព័របណ្ដាញសង្គមផ្លូវការរបស់ខ្លួន។យោងតាមសេចក្តីប្រកាស តាម ...
ក្រសួងទេសចរណ៍
សេចក្តីប្រកាសព័ត៌មានស្តីពិលទ្ធផលនៃជំនួបរវាងក្រសួងទេសចរណ៍ និងសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជា
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ ឯកឧត្តម Jaccques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា និងលោក Emmanuel Dollfus នាយករងនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជា (AFD) ចូលជួបសម្តែងការ ...
ក្រសួងទេសចរណ៍
ការលុបចោលតម្រូវការធ្វើដំណើរសម្រាប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជា
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងទេសចរណ៏ បានចេញសេចក្តីប្រកាស ស្តីពីការលុបចោលតម្រូវការធ្វើដំណើរសម្រាប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជាដូចខាងក្រោម៖លុបចោលលក្ខខណ្ឌតម្រូវឲ្យបង្ហាញលទ្ធផល PCR តេស្ត អវិជ្ជមានរយៈពេល ៧២ ម៉ោង ...
ក្រសួងទេសចរណ៏
ការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។ រាជរដ្ឋាភិបាលកម្ពុជា ...
ក្រសួងទេសចរណ៍
និតិវិធីនៃការបើកទទួលទេសចរណ៍វ៉ាក់សាំង
នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីនិតិវិធីនៃការបើកទទួលទេសចរណ៍វ៉ាក់សាំង។កម្ពុជានឹងបើកទទួលទេសចរណ៍វ៉ាក់សាំងដោយចែកជា ០៣ជំហាន ដូចជា៖ (១) ការចាប់ផ្តើមឡើងវិញ (២) ...
ក្រសួងទេសចរណ៍
ការបើកទទួលទេសចរណ៍វ៉ាក់សាំង
នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង។កម្ពុជានឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលមានបំណងចង់មកទស្សនាកម្សាន្តនៅកម្ពុជាចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ...
ក្រសួងទេសចរណ៍
ការជ្រើសរើសបេក្ខជន-បេក្ខនារី ដែលកំពុងបម្រើការងារផ្នែកស្ប៉ានៅតាមសណ្ឋាគារ និងអាជីវកម្មស្ប៉ា ចូលរៀនវគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជា
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជន-បេក្ខនារី ដែលកំពុងបម្រើការងារផ្នែកស្ប៉ានៅតាមសណ្ឋាគារ និងអាជីវកម្មស្ប៉ា ចូលរៀនវគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជា។ ...
ក្រសួងទេសចរណ៍























