ការជ្រើសរើសបេក្ខជន-បេក្ខនារី ដែលកំពុងបម្រើការងារផ្នែកស្ប៉ានៅតាមសណ្ឋាគារ និងអាជីវកម្មស្ប៉ា ចូលរៀនវគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជា
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជន-បេក្ខនារី ដែលកំពុងបម្រើការងារផ្នែកស្ប៉ានៅតាមសណ្ឋាគារ និងអាជីវកម្មស្ប៉ា ចូលរៀនវគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជា។
ដើម្បីរួមចំណែកក្នុងការអនុវត្តផែនការស្តារឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាពង្រឹង និងបង្កើនសមត្ថភាពបុគ្គលិកបម្រើការងារជំនាញស្ប៉ា និងសុខុមាលភាព ឱ្យទទួលបានគុណវុឌ្ឍិស្របតាមយន្តការអាស៊ាន និងដើម្បីត្រៀមបើកទទួលទេសចរសុវត្ថិភាពនាពេលខាងមុខ ក្រសួងទេសចរណ៍ សហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សូមប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារី ដែលកំពុងបម្រើការងារផ្នែកស្ប៉ានៅតាមសណ្ឋាគារ និងអាជីវកម្មស្ប៉ា ចូលរៀនវគ្គបណ្តុះបណ្តាលវិក្រឹត្យការលើជំនាញស្ប៉ា និងសុខុមាលភាពកម្ពុជាដោយឥតគិតថ្លៃ។
ក្រសួងទេសចរណ៍