សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងកម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប (2026 Siem Reap Tourism Service Mega Sale)

នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​កម្មវិធី​លក់​បញ្ចុះតម្លៃ​សេវាកម្ម​ទេសចរណ៍​ ប្រចាំឆ្នាំ​២០២៦​ ខេត្តសៀមរាប​ (2026​ Siem​ Reap​ Tourism​ Service​ Mega​ Sale​ )​។​

​ក្រសួង​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ទាំងអស់​ មេត្តា​ ជ្រាប​ថា​ ដើម្បី​ចូលរួម​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ក្នុង​រដូវ​កាល​បៃតង​ឱ្យ​មាន​ភាព​រស់​រវើក​ បន្ថែម​ទៀត​ ក្រសួងទេសចរណ៍​ ក្រោម​កិច្ចសហការ​ជាមួយ​សមាគម​សណ្ឋាគារ​កម្ពុជា​សាខា​ខេត្តសៀមរាប​ និង​សមាគម​ក្លឹ​បទេស​ចរណ៍​ខេត្តសៀមរាប​ ពិសេស​ការ​គាំទ្រ​ពី​អាជីវកម្ម​ទេសចរណ៍​នានា​ក្នុង​ខេត្តសៀមរាប​ សូម​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ “​កម្មវិធី​លក់​បញ្ចុះតម្លៃ​សេវាកម្ម​ទេសចរណ៍​ប្រចាំឆ្នាំ​២០២៦​ ខេត្តសៀមរាប​ 2026​ Siem​ Reap​ Tourism​ Service​ Mega​ Sale”​ ដោយ​គ្រោង​នឹង​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០២៦​ តទៅ​។​ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​មាន​បំណង​មក​ទស្សនា​កម្សាន្ត​ខេត្តសៀមរាប​អាច​ធ្វើការ​ កក់​សេវាកម្ម​ទេសចរណ៍​តាម​រយៈ​គេហទំព័រ​ www.cambodiawonder.com​ ដោយ​ទទួល​បានការ​បញ្ចុះតម្លៃ​ ពិសេស​ចាប់ពី​ ១០%​ ដល់​ ៥០%​ សម្រាប់​សេវាកម្ម​កម្រិត​ផ្កាយ​៣​ រហូត​ដល់​ផ្កាយ​៥​។​

 

ក្រសួងទេសចរណ៍

ទាញយក៖ pdf