​ការ​អនុញ្ញាត​ឱ្យ​ទេសចរ​អន្តរជាតិ​ និង​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ពេញលេញ​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ទេសចរ​អន្តរជាតិ​ និង​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ពេញលេញ​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​។​ រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​អោយ​ទេសចរ​អន្តរជាតិ​ និង​អ្នកដំណើរ​ពី​ក្រៅប្រទេស​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មិន​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​ដោយ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​ចំនួន​ ៣​។​

ក្រសួងទេសចរណ៍

ទាញយក៖ pdf