ការលុបចោលតម្រូវការធ្វើដំណើរសម្រាប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជា
នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងទេសចរណ៏ បានចេញសេចក្តីប្រកាស ស្តីពីការលុបចោលតម្រូវការធ្វើដំណើរសម្រាប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជាដូចខាងក្រោម៖
- លុបចោលលក្ខខណ្ឌតម្រូវឲ្យបង្ហាញលទ្ធផល PCR តេស្ត អវិជ្ជមានរយៈពេល ៧២ ម៉ោងមុនពេលមកដល់
- លុបចោលលក្ខខណ្ឌតម្រូវឲ្យធ្វើតេស្តរហ័យ ពេលមកដល់
- ដាក់ឲ្យដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) នៅគ្រប់ច្រកទ្វារអន្តរជាតិទាំងអស់តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
ក្រសួងទេសចរណ៏