ក្រសួង និងស្ថាប័នរដ្ឋ

ក្រសួងទេសចរណ៍

សេចក្តីប្រកាសព័ត៌មានរួមស្តីពីការចេញផ្សាយរបាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីការចេញផ្សាយរបាយការណ៍ការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ ដែលបានរកឃើញប្រភេទថ្មី និងកម្រជាច្រើន។របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង ៦០ នៅតាមតំបន់ភ្នំចំនួន ១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ "ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល" ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកកម្ពស់ភាពស្អាត ភាពបៃតង និងសណ្តាប់ធ្នាប់ អបអរសាទរពិធីបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ។សេចក្តីជូនដំណឹងនេះបានអំពាវនាវឱ្យរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរដែនដី មន្ទីរ-អង្គភាព និងសាធារណជនចូលរួមសម្អាតតាមដងវិថី ដាំផ្កា ចងទង់ជាតិ និងរៀបចំសណ្ដាប់ធ្នាប់ ជាពិសេសតាមផ្លូវពីរាជធានីភ្នំពេញទៅខេត្តក្រចេះ ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងធានាបរិយាកាសស្អាតស្អំក្នុងព្រឹត្តិការណ៍។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរអេក្វីណុក និងការប្រកួតវីដេអូ “អង្គរអេក្វីណុក”។ព្រឹត្តិការណ៍នេះបង្ហាញពីបាតុភូតអេក្វីណុកនៅអង្គរវត្ត ដែលពន្លឺព្រះអាទិត្យតម្រង់តាមប្រាសាទ និងមានគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌។ ក្រសួងក៏បានប្រកាសការប្រកួតវីដេអូ ដើម្បីលើកទឹកចិត្តឱ្យសាធារណជនចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍នេះ រួមមានលក្ខខណ្ឌ កាលបរិច្ឆេទ និងវិធីវាយតម្លៃ។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​និង​ផ្តល់​ភាព​កក់ក្តៅ​

នៅ​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្តី​ពី​ ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​ និង​ផ្ដល់​ភាព​កក់ក្តៅ​។​​ក្រសួង​ចេញ​សេចក្ដីជូនដំណឹង​នេះ​បញ្ជាក់​ជូន​សាធារណជន​ សមាគម​ ទេសចរណ៍​ ប្រតិបត្តិ​ករ​ទេសចរណ៍​ ផ្នែក​ឯកជន​ អ្នក​សារព័ត៌មាន​ ភ្ញៀវ​ទេសចរ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីបំភ្លឺឆ្លើយតបចំពោះការណែនាំពាក់ព័ន្ធនឹងការធ្វើដំណើរមកកម្ពុជាដោយស្ថានតំណាងបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថាព្រះរាជាណាចក្រកម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការរៀបចំសន្និបាតបូកសរុបលទ្ធផល​ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសន្និបាតបូកសរុបលទ្ធផល​ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។សន្និបាតនេះរៀបចំឡើងក្នុងគោលបំណងតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងទេសចរណ៍និងមហាគ្រួសារវិស័យទេសចរណ៍ សម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ សំដៅរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីណនាំ៖ ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគា្នបញ្ចប់អេដស៍

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីណនាំ ស្តីពី ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍។ក្រសួងទេសចរណ៍ សូមធ្វើការណែនាំមន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានក្នុងឯកសារភ្ជាប់។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ២០២៦

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥  ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ឆ្នាំ២០២៦។រាជរដ្ឋាភិបាល បានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុង ពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ឆ្នាំ២០២៥

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំវេទិកាអេកូទេសចរណ៍ លើកទី៤ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ វេទិកានេះនឹងប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗពីវិស័យសាធារណៈ ឯកជន អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាពិសេសសហគមន៍ទេសចរណ៍ទូទាំងប្រទេស។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ក្រសួងទេសចរណ៍​៖​ សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សន្លឹក​វិញ្ញាបនបត្រ​បណ្តុះបណ្តាល​គំរូ​ថ្មី​

​នៅ​ថ្ធៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ដល់​ក្រសួង​ ស្ថាប័ន​ ប្រតិបត្តិ​ករ​ទេសចរណ៍​ និង​សាធារណជន​ទាំងអស់​ ពី​បច្ចុប្បន្ន​កម្ម​ និង​ដាក់​ឱ្យ​ប្រើប្រាស់​គំរូ​សន្លឹក​វិញ្ញាបនបត្រ​បណ្តុះបណ្តាល​ថ្មី​ ដូច​មាន​ភ្ជាប់​ជូន​ក្នុង​ឧ​ប​សម្ព័ន្ធ​នៃ​សេចក្តីជូនដំណឹង​នេះ​។ ...

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​រៀបចំ​ពិធី​បើក​ "​ឆ្នាំ​ទេសចរណ៍​ កម្ពុជា​-​ចិន​ ២០២៥"​ អម​ដោយ​ការ​សម្តែង​សិល្បៈ​ពិសេស​ "​សម្រស់​កម្ពុជា​-​ជាំ​ង​ស៊ូ​"

​នៅ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​រៀបចំ​ពិធី​បើក​ “​ឆ្នាំ​ទេសចរណ៍​ កម្ពុជា​-​ចិន​ ២០២៥”​ អម​ដោយ​ការ​សម្តែង​សិល្បៈ​ពិសេស​ “​សម្រស់​កម្ពុជា​-​ជាំ​ង​ស៊ូ​”​។​ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ដាក់​ចេញ​សមាសភាព​ផ្លូវការ​នៃ​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ (CTB)

​នៅ​ថ្ងៃ​ទី​ ៣០​ ខែមិថុនា​ ឆ្នាំ​ ២០២៤​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដាក់​ចេញ​សមាសភាព​ផ្លូវការ​នៃ​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ (CTB)​ នៅ​លើ​គេហទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​​យោង​តាម​សេចក្តី​ប្រកាស​ តាម ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពិល​ទ្ធ​ផល​នៃ​ជំនួប​រវាង​ក្រសួងទេសចរណ៍​ និង​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅ​កម្ពុជា​ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ សុខ​ សូ​កេ​ន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​អនុញ្ញាត​ឱ្យ​ ឯកឧត្តម​ Jaccques​ Pellet​ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​ និង​លោក​ Emmanuel​ Dollfus​ នាយករង​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ប្រចាំ​ប្រទេស​កម្ពុជា​ (AFD)​ ចូល​ជួប​សម្តែង​ការ ...

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

ការ​លុប​ចោល​តម្រូវការ​ធ្វើ​ដំណើរ​សម្រាប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូល​មក​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួង​ទេសចរ​ណ៏​ បាន​ចេញ​សេចក្តី​ប្រកាស​ ស្តី​ពី​ការ​លុប​ចោល​តម្រូវការ​ធ្វើ​ដំណើរ​សម្រាប់​អ្នកដំណើរ​ទាំងអស់​ដែល​ចូល​មក​កម្ពុជា​ដូច​ខាងក្រោម​៖លុប​ចោល​លក្ខខណ្ឌ​តម្រូវ​ឲ្យ​បង្ហាញ​លទ្ធផល​ PCR​ តេស្ត​ អវិជ្ជមាន​រយៈពេល​ ៧២​ ម៉ោង ...

ក្រសួង​ទេសចរ​ណ៏​

ទាញយក៖ pdf

​ការ​អនុញ្ញាត​ឱ្យ​ទេសចរ​អន្តរជាតិ​ និង​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ពេញលេញ​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​ទេសចរ​អន្តរជាតិ​ និង​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ពេញលេញ​ចូល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​។​ រាជរដ្ឋាភិបាល​កម្ពុជា ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

និ​តិ​វិធី​នៃ​ការ​បើក​ទទួល​ទេសចរណ៍​វ៉ាក់សាំង​

​នៅ​ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​និ​តិ​វិធី​នៃ​ការ​បើក​ទទួល​ទេសចរណ៍​វ៉ាក់សាំង​។​​កម្ពុជា​នឹង​បើក​ទទួល​ទេសចរណ៍​វ៉ាក់សាំង​ដោយ​ចែក​ជា​ ០៣​ជំហាន​ ដូច​ជា​៖​ (១)​ ការ​ចាប់ផ្តើម​ឡើង​វិញ​ (២) ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ការ​បើក​ទទួល​ទេសចរណ៍​វ៉ាក់សាំង​

​នៅ​ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​បើក​ទទួល​ទេសចរណ៍​វ៉ាក់សាំង​។​​កម្ពុជា​នឹង​ចាប់ផ្តើម​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មាន​បំណង​ចង់​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នេះ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ការ​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ស្ប៉ា​នៅ​តាម​សណ្ឋាគារ​ និង​អាជីវកម្ម​ស្ប៉ា​ ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​វិក្រឹត្យការ​លើ​ជំនាញ​ស្ប៉ា​ និង​សុខុមាលភាព​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៥​ ខែតុលា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ជ្រើសរើស​បេក្ខជន​-​បេ​ក្ខ​នារី​ ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ស្ប៉ា​នៅ​តាម​សណ្ឋាគារ​ និង​អាជីវកម្ម​ស្ប៉ា​ ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​វិក្រឹត្យការ​លើ​ជំនាញ​ស្ប៉ា​ និង​សុខុមាលភាព​កម្ពុជា​។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​ផ្តល់​រយៈពេល​អនុគ្រោះ​លើកលែង​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំពោះ​ ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍

​នៅ​ថ្ងៃ​ទី​ ២២​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​ផ្តល់​រយៈពេល​អនុគ្រោះ​លើកលែង​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំពោះ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ ក្នុង​គោលដៅ​ចូលរួម​សម្រួល​ដល់​ការ​ប្រកប​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី ...

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះ​ ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ និង​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ និង​មជ្ឈមណ្ឌល​វាយតម្លៃ​ក្រោម​ឱវាទ​ក្រសួងទេសចរណ៍​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ និង​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​បន្ត​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ និង​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ និង​មជ្ឈមណ្ឌល​វាយតម្លៃ​ក្រោម​ឱវាទ​ក្រសួងទេសចរណ៍​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ និង ...

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្ដី​ពី​ ការ​តម្រូវ​ឱ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ថ្មី​ ឬ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​​អន​ឡាញ​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​ស្ដី​ពី​ការ​តម្រូវ​ឱ្យ​ដាក់​ពាក្យ​ស្នើ​សុំ​ថ្មី​ ឬ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ​ ដើម្បី​ចូលរួម​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី ...

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

​សេចក្តីណែនាំ​ស្តី​ពី​ វិធានការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​មិន​អនុវត្ត​តាម​វិធានការ​របស់​សុខាភិបាល​ ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​វិធានការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​មិន​អនុវត្ត​តាម​វិធានការ​របស់​សុខាភិបាល​ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ...

ក្រសួងទេសចរណ៍​

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅ​ក្នុង​ និង​ក្រៅ​សណ្ឋាគារ​ នៅ​ទូ​ទាំង​រាជធានី​ និង​ ខេត្ត​ ឡើង​វិញ​ជា​បណ្តោះអាសន្ន​

​នៅ​ថ្ងៃ​ទី​ ២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹ​ប​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅ​ក្នុង​ និង​ក្រៅ​សណ្ឋាគារ​ នៅ​ទូ​ទាំង​រាជធានី​ និង​ ខេត្ត​ ឡើង​វិញ​ជា​បណ្តោះអាសន្ន​ ដើម្បី​ចូលរួម​បង្ការ​ និង​ទប់ស្កាត់​ការ​រីក ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HAEyg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!