សេចក្តីជូនដំណឹងស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា។
ដើម្បីរួមគ្នាលើកកម្ពស់កិត្តិនាមព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គ.អ.ច.ទ. និងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាជំនួយនិងដោះស្រាយបញ្ហាជូនភ្ញៀវទេសចរប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។
ក្រសួងទេសចរណ៍
