ការកម្រិតពន្ធអាករ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/12/Heavy-trucks-on-a-street-in-Phnom-Penh-150x150.jpg)
ឡានដឹកទំនិញធនធ្ងន់នៅលើកំណាត់ផ្លូវមួយនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបភាព ថតដោយ Phalinn Ool កាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0អគ្គនាយកដ្ឋានពន្ធដារ បានរាយការណ៍ពីចំណូលពន្ធនា ៩០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៣ និង ១.០៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៤ ដែលមានកំណើន ១៧.៧ ភាគរយ។19 លើសពីនេះ សម្រាប់រយៈពេល ៩ខែដំបូង នៃ ...
ជំនួយពីប្រទេសចិន
![](https://opendevelopmentcambodia.net/wp-content/uploads/2016/07/Laboratory-construction-by-Chinese-money-150x150.jpg)
ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។ប្រទេសចិន ...
ដីធ្លី
![](https://opendevelopmentcambodia.net/wp-content/uploads/2015/08/5571170652_c58a94d9d6_b-150x150.jpg)
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។91 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។92នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។93 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ94 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។95កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/14875955406_3340d10c4a_k-150x150.jpg)
អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការនេសាទត្រីទឹកសាបដ៏ច្រើន ក្នុងពិភពលោក។ វិស័យជលផលរបស់កម្ពុជា រួមមានការនេសាទចិញ្ចឹមក្រពះ និងការនេសាទទ្រង់ទ្រាយធំ និងការប្រមូលផល ការកែច្នៃ និងទីផ្សារ។វិស័យជលផល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដែលរួមមានទឹកសាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និងទន្លេសាប ត្រូវបានចាត់ទុកថាជាប្រភពត្រីទឹកសាបដ៏សំបូរបំផុតក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីទឹកសាបប្រចាំឆ្នាំប្រមាណ៧៥ភាគរយ និង ...
ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/10/5077323562_bb2d27cf11_b-150x150.jpg)
រួមគ្នាទប់ស្កាត់ ការបម្រែបម្រួលបរិយាកាស។ រូបភាព ថតដោយ 350.org, ១២ តុលា ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។យន្តការការអភិវឌ្ឍស្អាត (CDM)យន្តការការអភិវឌ្ឍស្អាត (CDM) ដែលបានកំណត់ក្នុងមាត្រា១២ នៃពិធីសារក្យូតូ អនុញ្ញាតឱ្យប្រទេសដែលមានការប្តេជ្ញាចិត្តកាត់បន្ថយ ឬកំណត់ ការបំភាយឧស្ម័ន ដើម្បីអនុវត្តគម្រោងទាំងឡាយណាដែលកាត់បន្ថយការបំ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីជំនួយផ្នែកច្បាប់
![](https://opendevelopmentcambodia.net/wp-content/uploads/2020/12/Cambodian-police-150x150.jpg)
គោលនយោបាយសាធារណៈ គឺជាប្រព័ន្ធនៃច្បាប់ វិធានការប្បញ្ញត្តិ និងផែនការសកម្មភាពដែលបានអនុវត្តដោយរដ្ឋាភិបាល ដើម្បីធានាថាមុខងាររបស់ខ្លួនត្រូវបានអនុវត្តតាមការរំពឹងទុក និងសង្គតភាព។184 គោលនយោបាយទាំងនេះជាទូទៅគូសបញ្ជាក់ពីគោលការណ៍ណែនាំនៃ ...
អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកកិច្ចការពារព្រៃឈើ
![](https://opendevelopmentcambodia.net/wp-content/uploads/2016/09/Forest_Pic-150x150.jpg)
កិច្ចការពារព្រៃឈើនៅកម្ពុជា គឺស្ថិតនៅក្រោមការទទួលខុសត្រូវសំខាន់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និងក្រសួងបរិស្ថាន។ យ៉ាងណាមិញ មានអង្គការមិនមែនរដ្ឋាភិបាលជាច្រើនដែលកំពុងធ្វើការនៅក្នុងផ្នែកនេះ ដែលក្នុងនោះមាន ...
គោលដៅទី១៣ សកម្មភាពបរិស្ថាន
![sdg-13](https://opendevelopmentcambodia.net/wp-content/uploads/2018/07/SDG13-150x150.png)
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៣ មានគោលបំណងចាត់វិធានការជាបន្ទាន់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយអភិវឌ្ឍសមត្ថភាពរបស់ប្រទេសនីមួយៗ ដើម្បីកាត់បន្ថយហានិភ័យអាកាសធាតុ និងការបន្ស៊ាំ។ ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសគ្មានព្រំដែនជាប់សមុទ្រ រដ្ឋ ...
មជ្ឈត្តការផ្នែកការងារ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/07/Arbitration-Council-in-trial-sessions-150x150.jpg)
ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅពេលសវនាការ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយអង្គការពលកម្មអន្តរជាតិ (ប្រចាំអាស៊ី-ប៉ាស៊ីហ្វិច) កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Genericក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងដោយច្បាប់ការងារ ឆ្នាំ១៩៩៧។ បើទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សានេះ ទើបតែបើកទ្វារទទួលផ្តល់សេវាជូននិយោជក និយោជិក កម្មករ និងសហជីព នៅខែឧសភា ឆ្នាំ២០០៣ ប៉ុណ្ណោះ។ មាត្រា ៣១៧ នៃ ...
ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)
![](https://opendevelopmentcambodia.net/wp-content/uploads/2021/04/CSX-building-150x150.jpg)
ចាប់ផ្ដើមពីឆ្នាំ ២០០១ មក កិច្ចដំណើរការបានចាប់ផ្តើមលើការជំរុញការបង្កើតផ្សារភាគហ៊ុនកម្ពុជា (CSE ឬ CSX) ដើម្បីជាមធ្យោបាយគាំទ្រទៅដល់ប្រព័ន្ធសេដ្ឋកិច្ចក្នុងដំណើរការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ ទីផ្សារភាគហ៊ុនបានជួយសម្រួលទៅដល់ដំណើរការទិញ និង ...
ការឃ្លាំមើលតុលាការ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/07/Supreme-Council-of-Masgistracy_Cambodia_1-150x150.jpg)
ការគោរពសម្រាប់គុណតម្លៃខ្ពស់ គឺជាគន្លឹះនៃភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងតុលាការ។426 គុណតម្លៃអន្តរជាតិដែលត្រូវបានទទួលស្គាល់សម្រាប់ចៅក្រមទាំងអស់ រួមមាន ភាពឯករាជ្យ និងភាពមិនលំអៀង ភាពស្មោះត្រង់ សមភាពនៃការឱ្យតម្លៃ ...
ទិដ្ឋភាពទូទៅនៃគោលនយោបាយ និងក្របខណ្ឌច្បាប់
![](https://opendevelopmentcambodia.net/wp-content/uploads/2015/09/Overview-policy-and-legal-framwork_1-150x150.jpg)
(English) Environmental protection and conservation are given high priority in the Royal Government of Cambodia’s guiding strategy, the Rectangular Strategy Phase III (2014–2018). ...
ការអប់រំ និងការបណ្តុះបណ្តាល
![](https://opendevelopmentcambodia.net/wp-content/uploads/2018/01/IMG_5381-150x150.jpg)
សាលាបឋមសិក្សាជីផាត ខេត្តកោះកុង។ រូបភាពដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.ការទទួលបានការអប់រំមួយ ដែលមានគុណភាព និងឥតគិតថ្លៃ គឺជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។មាត្រា៦៥៖ “រដ្ឋត្រូវការពារ និង លើកស្ទួយសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការ ...
អង្គការសហប្រជាជាតិ
![](https://opendevelopmentcambodia.net/wp-content/uploads/2023/08/UN7953992-150x150.jpg)
អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថតពីគេហទំព័រអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។អង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ និងដឹកនាំដោយធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលមានសមាជិកចំនួន ១៩៣។537 អង្គការសហប្រជាជាតិមានអង្គសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សា ...
ការអប់រំ និងការផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
![](https://opendevelopmentcambodia.net/wp-content/uploads/2023/06/ctx-1669001179476-panel_discussion_2-1-150x150.jpg)
ប្រទេសកម្ពុជាទទួលស្គាល់តួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសតវត្សទី២១ ហើយមានបំណងផ្លាស់ប្តូរ និងបញ្ចូលបច្ចេកវិទ្យាទៅក្នុងធនធានមនុស្សតាមរយៈវិស័យអប់រំ។ គោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗត្រូវបានអនុវត្តដើម្បីសម្រេចគោលដៅដូចជា គោលការណ៍ណែនាំគោលនយោបាយ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម
![](https://opendevelopmentcambodia.net/wp-content/uploads/2022/04/SME-1-150x150.png)
ជំងឺរាតត្បាតកូវីដ-១៩ បានបង្កឱ្យមានបញ្ហាដល់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយមានការរីករាលដាលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា និងការរស់រានមានជីវិតរបស់កសិករខ្នាតតូច និងការបន្តអាជីវកម្ម។648 លោកឧកញ៉ា ...
គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
![sdg_goal_3](https://opendevelopmentcambodia.net/wp-content/uploads/2019/10/SDG3-150x150.jpg)
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៣ (គ.អ.ច ៣) សំដៅ “ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប និងគ្រប់វ័យ”។684 គោលដៅនេះផ្តោតលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមមានអត្រាមរណភាព ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យអប់រំ
![](https://opendevelopmentcambodia.net/wp-content/uploads/2022/12/8387067704_9625716d14_c-150x150.jpg)
រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត។ ប៉ុន្មានឆ្នាំមកនេះ គោលនយោបាយ និងបទប្បញ្ញត្តិត្រូវបានអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ភាពងាយស្រួល ប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព។ គោលនយោបាយ និងបទប្បញ្ញត្តិទាំងនោះរួមមាន ផែនការយុទ្ធសាស្ត្រអប់រំ ២០១៩-២០២៣, ...
គោលដៅទី៩ ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ
![](https://opendevelopmentcambodia.net/wp-content/uploads/2019/11/SDG_9-150x150.jpeg)
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៩ ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មដែលមានចីរភាព និងភាពស៊ាំ រួមទាំងសហគ្រាសខ្នាតតូច។ គោលដៅនេះ ចូលរួមដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបច្ចេកវិទ្យានៃឧស្សាហកម្ម។ លទ្ធភាព ...