ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ

Together, fighting climate change. Photo by 350.org, taken on 12 October 2010. Licensed under Creative Commons Attribution-Non-Commercial-Share Alike 3.0 license.

រួមគ្នាទប់ស្កាត់ ការបម្រែបម្រួលបរិយាកាស។ រូបភាព ថតដោយ 350.org, ១២ តុលា ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0

យន្តការ​ការ​អភិវឌ្ឍ​ស្អាត​ (CDM)

​យន្តការ​ការ​អភិវឌ្ឍ​ស្អាត​ (CDM)​ ដែល​បាន​កំណត់​ក្នុង​មាត្រា​១២​ នៃ​ពិធីសារ​ក្យូ​តូ​ អនុញ្ញាត​ឱ្យ​ប្រទេស​ដែល​មានការ​ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​ ឬ​កំណត់​ ការ​បំ​ភាយ​ឧស្ម័ន​ ដើម្បី​អនុវត្ត​គម្រោង​ទាំងឡាយ​ណា​ដែល​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ គម្រោង​បែប​នេះ​ អាច​រក​ថវិកា​បាន​ តាម​រយៈ​ការ​លក់​ឥណទាន​ នៃ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ (CER)​ ស្មើនឹង​ឧស្ម័ន​ CO2​ មួយ​តោន​ ដែល​អាច​ត្រូវ​បាន​គិត​បញ្ចូល​ ឱ្យ​ត្រូវ​នឹង​គោលដៅ​នៃ​ពិធីសារ​ក្យូ​តូ​។​1

គម្រោង CDM ដែលបានចុះបញ្ជីនៅកម្ពុជា2;3

  • គម្រោង​ Angkor​ BioCogen:​ គម្រោង​នេះ​ ផលិត​អគ្គិសនី​បាន​ ១.៥​ MW​ តាម​រយៈ​ការ​ប្រើប្រាស់​អង្កាម​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​ ចំណែកឯ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ជាចំនួន​ ៥១,៦២០​ តោន​នៃ​កាបូនឌីអុកស៊ីត​ ក្នុង​មួយ​ឆ្នាំ​។​
  • គម្រោង​ជីវៈឧស្ម័ន​ ធី​ធី​វ៉ា​យ​ ខេ​ម​បូ​ឌា:​​ គម្រោង​នេះ​ បង្កើត​ និង​ប្រើ​ថាមពល​ជីវៈឧស្ម័ន​ដែល​កើតឡើង​វិញ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងស្រុក​មេមត់​ ខេត្តកំពង់ចាម​។​ ចំណែកឯ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ជាចំនួន​ ៥០,០៣៦​ តោន​នៃ​កាបូនឌីអុកស៊ីត​ក្នុង​មួយ​ឆ្នាំ​។​
  • គម្រោងការ​ផលិត​ថាមពល​ពី​មេតាន​ សំរោង​ធំ: គម្រោង​នេះ​ ផលិត​អគ្គិសនី​ដើម្បី​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ តាម​រយៈ​ការ​ប្រើប្រាស់​ឧស្ម័ន​មេតាន​ពី​លាមក​ជ្រូក​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​ ចំណែកឯ​ ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រូវ​បាន​ប៉ាន់​ប្រមាណជា​ចំនួន​ ៥,៥៩៣​ តោន​នៃ​កាបូនឌីអុកស៊ីត​ ក្នុង​មួយ​ឆ្នាំ​។​
  • គម្រោងការ​ផលិត​ថាមពល​ពី​កម្តៅ​សំណល់​ កំពត​ស៊ី​មិន: ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រូវ​បាន​ប៉ាន់​ប្រមាណជា​ចំនួន​ ១៧,១០៧​ តោន​នៃ​កាបូនឌីអុកស៊ីត​ ក្នុង​មួយ​ឆ្នាំ​។​
  • គម្រោង​ជីវៈឧស្ម័ន​ នៅ​ក្រុមហ៊ុន​ចម្រាញ់​ជីវៈ​អេតាណុល​ MH:​ គម្រោង​នេះ​ ត្រូវ​បាន​អនុវត្ត​ដោយ​ ក្រុមហ៊ុន​ MH​ Bio-Energy​ Co.​ Ltd​ ។​ ចំណែកឯ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ជាចំនួន​ ៥៨,១៤៦​ តោន​នៃ​កាបូនឌីអុកស៊ីត​ ក្នុង​មួយ​ឆ្នាំ​។​
  • គម្រោង​ជីវៈឧស្ម័ន​ W2E​ Siang​ Phong:​ គម្រោង​នេះ​ ត្រូវ​បាន​អនុវត្ត​ដោយ​ ក្រុមហ៊ុន​ W2E​ Siang​ Phong​ Ltd​ ។​ ចំណែកឯ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រូវ​បាន​ប៉ាន់​ប្រមាណជា​ចំនួន​ ២៦,៥៩២​ តោន​នៃ​កាបូនឌីអុកស៊ីត​ ក្នុង​មួយ​ឆ្នាំ​។​ 
  • គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ឬ​ស្សី​ជ្រុំ​ក្រោម​:​  ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រូវ​បាន​ប៉ាន់​ប្រមាណជា​ចំនួន​ ៧០១,១៩៩​ តោន​នៃ​កាបូនឌីអុកស៊ីត​ ក្នុង​មួយ​ឆ្នាំ​។​
  • គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ:​​ គម្រោង​នេះ​ ត្រូវ​បាន​អនុវត្ត​ដោយ​ ក្រុមហ៊ុន​ C.H.D​ (Cambodia)​ Hydropower​។​ ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ជាចំនួន​ ២៦៦,៤៧២​ តោន​នៃ​កាបូនឌីអុកស៊ីត​ ក្នុង​មួយ​ឆ្នាំ​។​
  • គម្រោងវារីអគ្គិសនីស្ទឹងតាតៃៈ គម្រោងនេះ ត្រូវបានអនុវត្តដោយ ក្រុមហ៊ុន ខេមបូឌា តាតៃ ហៃដ្រូផៅវើ អិលធីឌី។ ចំណែកឯការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ត្រូវបានប៉ាន់ប្រមាណជាចំនួន ៥៦៣,០៧៤ តោននៃកាបូនឌីអុកស៊ីត ក្នុងមួយឆ្នាំ។
  • គម្រោងវារីអគ្គិសនីកំចាយៈ គម្រោងនេះ ត្រូវបានអនុវត្តដោយ ក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project Co. Ltd ។ចំណែកឯការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ត្រូវបានប៉ាន់ប្រមាណជាចំនួន ២៨១,៣៤៨ តោននៃកាបូនឌីអុកស៊ីត ក្នុងមួយឆ្នាំ។

គម្រោង​ CDM​ ទាំងអស់​ដែល​បាន​ស្នើរ​ឡើង​ត្រូវ​តែអនុលោម​តាមច្បាប់​ស្តី​ពី​ការ​វិនិយោគ​របស់​ប្រទេស​កម្ពុជា​។​ គម្រោង​ CDM​ ទាំងឡាយ​ណា​ដែល​ទាក់ទង​នឹង​ថាមពល​ ត្រូវ​អនុលោម​តាម​ច្បាប់​ស្តី​ពី​អគ្គិសនី​ រីឯ​គម្រោង​ CDM​ ដែល​ទាក់ទង​នឹង​ព្រៃឈើ​ ត្រូវ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​។​

​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ព្រៃ​រិច​រិល​ (REDD)

ក្នុង​ឆ្នាំ​ ២០១១​ កម្ពុជា​បាន​ទទួល​ការ​ផ្តល់​ថវិកា​ពេញលេញ​ លើ​កម្មវិធី​ផ្តួចផ្តើម​សម្រាប់​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ ពី​ការ​បាត់បង់​និង​ការ​រិច​រិល​ព្រៃឈើ​ របស់​អង្គការសហប្រជាជាតិ​ (UN-REDD)​។​ មុន​ពេល​មានកម្ម​វិធី​នេះ​ កម្ពុជា​បាន​រៀបចំ​កម្មវិធី​ការ​ត្រៀម​ផែនទី​បង្ហាញផ្លូវ​រ៉េ​ដ​បូក​ រួច​ទៅ​ហើយ​។​ កម្មវិធី​ថ្នាក់​ជាតិ​ ផ្តោត​លើ​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ នៃ​ដំណើរការ​រ៉េ​ដ​បូក​ និង​ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ ការ​អភិវឌ្ឍ​និង​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​និង​ការ​អនុវត្ត​រ៉េ​ដ​បូក​ថ្នាក់​ជាតិ​ ការ​បង្កើន​សមត្ថភាព​ ដើម្បី​គ្រប់គ្រង​កម្មវិធី​រ៉េ​ដ​បូក​ នៅ​ថ្នាក់​ក្រោម​ជាតិ​ និង​ការ​រចនា​ប្រព័ន្ធ​ត្រួតពិនិត្យ​។​4
​ផែនការ​នេះ​ មាន​គោលបំណង​ស្វែងរក​ក្រុមហ៊ុន​បរទេស​ទាំងឡាយ​ណា​ ដែល​ចង់​ទូទាត់​ការ​បញ្ចេញ​កាបូន​របស់​ពួក​គេ​ ដោយ​ចំណាយ​ថវិកា​មក​កម្ពុជា​សម្រាប់​ការ​រ​អភិរក្ស​ព្រៃឈើ​។​ ក្នុង​រយៈពេល​ជាង​ ៣០​ ឆ្នាំ​មក​ គម្រោង​នេះ​ អាច​មាន​សក្តានុពល​រក​ប្រាក់​ចំណូល​បាន​រាប់​លាន​ដុល្លារ​ ដើម្បី​បែងចែក​រវាង​រដ្ឋ​ និង​សហគមន៍​ក្នុង​តំបន់​។​
​គម្រោង​សាកល្បង​រ៉េ​ដ​បូក​ចំនួន​ពីរ​ ដែល​គម្រោង​មួយ​ស្ថិត​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ និង​គម្រោង​មួយទៀត​ស្ថិត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។​ក្នុង​នោះ​ផង​ដែរ​ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​ ទទួល​បន្ទុក​ការ​វាយតម្លៃ​កាបូន​ស្តុក​ក្នុង​ព្រៃឈើ​ថ្នាក់​ជាតិ​ និង​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​កាបូន​ព្រៃឈើ​។​5​ បន្ទាប់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ កម្មវិធី​នេះ​ បាន​ជួប​ការ​លំបាក​ ដោយ​មូលហេតុថា ​មក​ទល់​នឹង​ឆ្នាំ​២០១៤​ មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​នៅឡើយ​ទេ​។​6

​ការ​ផ្តួចផ្តើម​គំនិត​ថ្នាក់​តំបន់​

អនុសាសន៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​មាននៅ​ក្នុង​ Bangkok​ Call​ for​ Action​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ប្រសិទ្ធិ​ភាព​នៃ​ជំនួយ​និង​ហិរញ្ញវត្ថុ​ការ​ប្រែប្រួល​ អាកាសធាតុ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ធ្វើ​នៅ​ថ្ងៃ​ទី​ ១៩-២០​ ខែតុលា​ ឆ្នាំ​២០១០​ នៅ​ទីក្រុង​បាងកក​។​ កិច្ច​ពិភាក្សា​នេះ​ ត្រូវ​បាន​សម្របសម្រួល​ដោយ​ អង្គការ​ការ​អភិវឌ្ឍ​សមត្ថភាព​សម្រាប់​ប្រសិទ្ធភាព​ នៃ​ការ​អភិវឌ្ឍ​ (CDDE)​ និង​បាន​អញ្ជើញ​អ្នកចូលរួម​ជាង​ ៧៥​ នាក់​ ដែល​ជា​តំណាង​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ បង់​ក្លា​ដែ​ស​ កម្ពុជា​ ឡាវ​ នេ​ប៉ា​ល់​ ឥណ្ឌូ​នេ​ស៊ី​ ហ្វី​លី​ពី​ន​និង​វៀតណាម​ ព្រមទាំង​លេខាធិការដ្ឋាន​វេទិកា​ កោះ​ប៉ា​ស៊ី​ហ្វិ​ក​ ដៃគូ​អភិវឌ្ឍន៍​និង​ទីភ្នាក់ងារ​អន្តរជាតិ​ចំនួន​ ៨​។​7

​ធ្វើ​បច្ចុប្បន្នភាព​ចុង​ក្រោយ​៖​ ១៧​ វិច្ឆិកា​ ២០១៥

 

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

EnRNJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!