រដ្ឋមន្ត្រី៖ អ្នករស់នៅក្នុងក្រុងនៅកម្ពុជាជាង ៨៣%បានទទួលទឹកស្អាតប្រើប្រាស់
ច្រើនជាង ៨៣% នៃប្រជាជនកម្ពុជាដែលរស់នៅក្នុងក្រុងបច្ចុប្បន្ននេះអាចទទួលបានទឹកស្អាតប្រើប្រាស់ហើយ ដែលចំនួននេះកើនពី ៦០.៥% កាលពីក្នុងឆ្នាំ ២០១២ នេះបើយោងតាមប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចម ប្រសិទ្ធ កាលពីថ្ងៃព្រហស្បត្តិ៍។ ...
Shanghai Daily Team
http://www.shanghaidaily.com/article/article_xinhua.aspx?id=331482
អ្នកកាសែតនិងនគរបាលបានផ្តល់ព័ត៌មានខុសគ្នាយ៉ាងខ្លាំងពីព្រឹត្តិការណ៍នៅតាមព្រំដែន
កាលពីថ្ងៃអាទិត្យ មន្ត្រីនៅតាមច្រកព្រំដែនមួយរូបនិងអ្នកកាសែតម្នាក់បានផ្ដល់ព័ត៌មានខុសគ្នាយ៉ាងខ្លាំងអំពីព្រឹត្តិការណ៍ដែលកើតមានឡើង បន្ទាប់ពីក្រុមអ្នកកាសែតមួួយក្រុមនោះត្រូវបានបង្អាកដំណើរនៅពេលដែលពួកគេព្យាយាមទៅទស្សនាច្រកព្រំដែន ...
អ្នកទោសចោទពន្ធនាគារ ត្រពាំងផ្លុង ទារប្រាក់ $១៥០
មន្ត្រីពន្ធនាគារត្រពាំងផ្លុងត្រូវបានចោទប្រកាន់ថាទារប្រាក់ពីអ្នកទោសម្នាក់ចំនួន ១៥០ ដុល្លារហើយមិនព្រមដោះលែងបើទោះបីជាអ្នកទោសរូបនេះបានអនុវត្តទោសរយៈពេល ១០ ឆ្នាំរបស់ខ្លួនរួចរាល់ហើយក្តី។ ...
ផាក់ ស៊ាងលី
http://bit.ly/1N6zYAy
ការដោះស្រាយបញ្ហាដីធ្លីនៅខេត្តមណ្ឌលគិរី មានលទ្ធផល
ក្រុមហ៊ុនសម្បទានបារាំង Socfin បានចាប់ផ្ដើមកិច្ចចរចាឡើងវិញ ជាមួយអ្នកភូមិជនជាតិដើមភាគតិច ដែលទទួលរងផលប៉ះពាល់ ដោយសារដីចម្ការសម្បទានរបស់ខ្លួន ក្នុងខេត្តមណ្ឌលគីរី។ អង្គការសហប្រជាជាតិ បាននិយាយថា ដំណើរការនេះ អាចនឹងត្រូវបានយកលំនាំតាម នៅតាមតំបន់ដែលគ្របដណ្តប់ដោយក្រុមហ៊ុនកសិឧស្សាហកម្ម។ ...
Daniel Pye និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/mondulkiri-land-sit-down-fruitful
អ្នកលក់ដូរ និងម្ចាស់អាជីវកម្មនៅក្រុងព្រះសីហនុលើកគ្នាមកតវ៉ានៅរាជធានី
ក្រោយពេលមានបទបញ្ជាពីរដ្ឋាភិបាលនៅក្នុងសប្តាហ៍នេះ ឲ្យអាជីវកម្មនានានៅលើឆ្នេរអូរត្រេះ និង ...
សេក ឧត្តម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/30103/
ថៅកែរោងចក្រខេត្តកំពង់ឆ្នាំងចាត់ទុកការវាយដំជា"ការប៉ុនប៉ងធ្វើឃាត"
ថៅកែស្រីរោងចក្រមួួយក្នុងខេត្តកំពង់ឆ្នាំងបានធ្វើការចោទប្រកាន់ទៅកាន់បុរសជាប្តីនិងមិត្តភក្តិរបស់កម្មការនីមួយរូបដែលទើបនឹងត្រូវបានបញ្ឈប់នាពេលថ្មីៗនេះ ពីការចាប់ទាញគាត់ ចេញពីរថយន្តនិងព្យាយាម សម្លាប់រូបគាត់។ ...
គង់ មេត្តា
http://www.phnompenhpost.com/national/kampong-chhnang-factory-boss-calls-scuffle-murder-attempt
លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសកូរ៉េខាងត្បូង
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជ ធានីភ្នំពេញ និងជាកូនប្រុសរបស់រដ្ឋលេខាធិការមួយរូបនៅក្រសួង ការបរទេស ត្រូវបានតែងតាំងឲ្យជំនួសលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូងដែលអបយស។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/31028/
ប្រទេសម៉ាឡេស៊ីនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយព្រះរាជាណាចក្រកម្ពុជា
ប្រទេសម៉ាឡេស៊ីអាចនឹងសហការកាន់តែជិតស្និទ្ធជាមួយនឹងស្ថាប័នក្រសួងមួយចំនួននៃព្រះរាជាណាចក្រកម្ពុជានៅពេលឆាប់ៗនេះ ប្រសិនបើអ្វីៗទាំងអស់ដំណើរការតាមគម្រោង បន្ទាប់ពីវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៥នៅទីក្រុងកូឡាឡាំពួសប្តាហ៍នេះ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/25674/malaysia-to-sign-mous-with-kingdom/
នគរបាលព្រំដែនខេត្តស្វាយរៀងរារាំងមិនឲ្យមានការត្រួតពិនិត្យឈើ
កាលពីម្សិលមិញ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្វាយរៀងបានលើកឡើងថា សន្តិសុខព្រំដែនបានរារាំងពួកគេមិនឲ្យរឹបអូស និងត្រួតពិនិត្យរថយន្ត៣គ្រឿងដែលសង្ស័យថាដឹកឈើប្រណីតចូលប្រទេសវៀតណាមឡើយ ដោយធ្វើសញ្ញាបើកផ្លូវឲ្យក្បួនរថយន្តទាំងនេះបន្តដំណើរ ទោះជាមានការជំទាស់ពីពួកគេក៏ដោយ។ ...
អូន ភាព
http://www.cambodiadailykhmer.com/31893
នាយករដ្ឋមន្ត្រីមានប្រសាសន៍ថាការចិញ្ចឹមត្រីកំពុងធ្លាក់ចុះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រុញប្រជាជនកម្ពុជាចូលរួមក្នុងការអភិវឌ្ឍការផលិតត្រីទឹកសាបឱ្យបានច្រើន ដូច្នេះពួកគេមិនចាំបាច់ពឹងលើការចាប់ត្រីពីក្នុងទន្លេសាប មេគង្គ និងទន្លេបាសាក់តែមួយមុខសម្រាប់ជាធ្វើជាអាហារនោះទេ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26778/pm-says-fish-stocks-falling/
រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ អាចនឹងមានការប្រលងសមត្ថភាពក្រុមវេជ្ជបណ្ឌិត
ក្រសួងសុខាភិបាលគ្រោងនឹងមានការពិភាក្សារជាមួយនឹងលោកវេជ្ជបណ្ឌិត Beat Richner ពីការដែលអាចទៅរួចនៃការរៀបចំការប្រលងអំពីចំនេះដឹងវិជ្ជាជីវៈមួយសម្រាប់ក្រុមវេជ្ជបណ្ឌិតនៅតាមគ្លីនិកឯកជននានានៅទូទាំងប្រទេសកម្ពុជា នេះបើតាមការអះអាងរបស់អ្នកនាំពាក្យ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/28044/testing-doctors-possible--ministry/
ភាពធននៃសេដ្ឋកិច្ចកម្ពុជាជាមួយនឹងការប្រឈមនានា
ធនាគារជាតិនៃកម្ពុជាបានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីម្សិលមិញ ដែលបង្ហាញពីកំណើនយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០១៥ បើទោះបីជាមានការប្រឈមនឹងកាលៈទេសៈសេដ្ឋកិច្ចមួយចំនួនដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិន ដែលនាំឱ្យមានការប្រកួតប្រជែងក្នុងតំបន់ និងការកើនឡើងតម្លៃប្រាក់ដុល្លារ។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/review-finds-economy-resilient-challenges
អភិបាលក្រុងព្រមានមន្ត្រីពីស្តង់ដារសាងសង់អាគារ
កាលពីថ្ងៃចន្ទ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានព្រមានក្រុមមន្ត្រីសុរិយោដីពីសាងសង់ក្នុងស្រុកនិងការបញ្ឈប់ជាផ្លូវការ ប្រសិនបើពួកគេ បរាជ័យក្នុងការធានាឱ្យបានពីស្តង់ដារសំណង់អគារនៅទូទាំងទីក្រុងនេះឱ្យត្រូវតាមក្រឹត្យក្រមដែលបញ្ជាក់នៅក្នុងផែនការរបស់ពួកគេ។ ...
ខេង សុធា
https://www.cambodiadaily.com/news/city-governor-cautions-officials-on-building-codes-94210/
ទីស្តីការគណៈរដ្ឋមន្រ្តី បានអនុម័តសេចក្តីព្រាងច្បាប់ទូរគមនាគមន៍
កាលពីថ្ងៃសុក្រ ទីស្តីការគណៈរដ្ឋមន្រ្តី បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងមានសក្តានុពលទូលំទូលាយ ក្នុងការគ្រប់គ្រងការវិនិយោគក្នុងវិស័យទូរគមនាគមន៍របស់ប្រទេសកម្ពុជា។ ច្បាប់នេះ ត្រូវបានក្រុមសិទ្ធិមនុស្ស ដាស់តឿនថាអានមានប្រសិទ្ធិភាពធ្វើជាតូបនីយកម្មអ្នកផ្តល់សេវាឯកជន។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/draft-telecoms-law-approved-by-council-of-ministers-97072/
កសិកររងរបួសបន្ទាប់ពីលេងជាមួយបំនែកគ្រាប់បែកចាស់
កាលពីថ្ងៃអាទិត្យ កសិករដាំដំឡូងមីបានទទួលរងរបួសត្រង់ជើងនិងដៃខណៈពេលបំនែកគ្រាប់បែកចាស់ មួយបានផ្ទុះនៅជិតផ្ទះរបស់លោក ក្នុងខេត្តប៉ៃលិនបន្ទាប់ពីលោកបានបោះថ្មមួយទៅលើវា នេះបើយោង តាមពាក្យសម្តីរបស់លោកប៉ូលីសបានឱ្យដឹងថាកាលពីម្សិលមិញ។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/farmer-injured-after-playing-with-old-bomb-part-97634/
មន្ត្រីអាជ្ញាធរ និងពលរដ្ឋរងការចោទថា បានយកដីរដ្ឋទៅលក់
មន្ត្រីអាជ្ញាធរក្នុងស្រុកឱរ៉ាល់ចំនួនបីនាក់ត្រូវចោទប្រកាន់ថាបានឃុបឃិតគ្នាជាមួយនឹងពលរដ្ឋ ១០០ គ្រួសារដើម្បីទន្ទ្រានយកដីក្នុងដែនជម្រកសត្វព្រៃភ្នំឪរ៉ាល់ជាង ៣០០ ហិកតាលក់ទៅឲ្យជនជាតិចិន ។ ...
ផាក់ ស៊ាងលី
http://bit.ly/1O1RLhY
គិតត្រឹមត្រីមាសទីបី អេស៊ីលីដាចំណេញបាន ២៧,០៦ លានដុល្លារ
កាលពីម្សិលមិញ ធនាគារអេស៊ីលីដា ដែលជាធនាគារធំបំផុតនៅកម្ពុជា បានប្រកាសលទ្ធផលប្រចាំត្រីមាសទីបីរបស់ខ្លួនក្នុងឆ្នាំ ២០១៥។ លទ្ធផលនេះ បង្ហាញថាអេស៊ីលីដា រកចំណូលបាន ២៧,០៦ លានដុល្លារសម្រាប់ត្រីមាសនេះ គឺកើនឡើងជិត ៥០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/acledas-third-quarter-profit-sits-2706m
ការកកស្ទះចរាចរណ៍ធ្វើឲ្យខាតបង់ថវិកា ១ ខែ $៦ លាន
អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានអំពាវនាវដល់ក្រសួងស្ថាប័នអ្នកប្រើប្រាស់យានយន្ត និងប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពផ្លាកសញ្ញា និងច្បាប់ចរាចរណ៍បញ្ឈប់ការយកចំណីផ្លូវចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ទំនិញ ឬចតយានយន្តអនាធិបតេយ្យបង្កឲ្យ ...
ប៉ិច សុធារី
http://bit.ly/1S8Elzv
គ្រូម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភបំពាននិស្សិតវ័យក្មេង
គ្រូបង្រៀនភាសាអង់គ្លេសឯកជននៅក្នុងខេត្តបាត់ដំបងមួយរូបបានសារភាព ការរំលោភបំពានទៅលើសិស្សស្រីម្តងហើយ ម្តងទៀតជាច្រើននាក់ ដែលមានអាយុក្មេងបំផុតត្រឹម៦ឆ្នាំ បន្ទាប់ពីមានការចាប់ខ្លួននៅក្នុងផ្ទះរបស់ក្មេងស្រីម្នាក់កាលពីថ្ងៃអង្គារ នេះបើយោងតាមពាក្យសម្តីរបស់ មន្ត្រីមួយរូបបានឱ្យដឹងនៅថ្ងៃពុធ។ ...
ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/tutor-arrested-for-molesting-young-students-103248/
ដីរដ្ឋ ៦០០ ហិកតាត្រូវទាហាន និង ឈ្មួញដីឃុបឃិតលក់ក្នុងតម្លៃជិត ១០ ម៉ឺនដុល្លារ
ដីព្រៃរដ្ឋប្រមាណជា ៦០០ ហិកតានៅស្រុកឱរ៉ាល់កំពុងត្រូវបាននាយទាហាន និងឈ្មួញដីជាច្រើននាក់ឃុបឃិតគ្នារត់ការយកទៅលក់ដូរក្នុងតម្លៃជិត ១០ ម៉ឺនដុល្លារដោយយកប្រជាពលរដ្ឋធ្វើជាខែល។ ...
ផាក់ ស៊ាងលី
http://bit.ly/1QAuIMu