តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

28795 កំណត់ត្រារកឃើញសម្រាប់ "P Μπακαρά Ναμίμπια{WWW,RT33,TOP}κώδικαςb77}Το καλό καζίνο๊Ιδιωτικός ιστότοπος Sports Totoทαγώνας fifa📌σκληράʌΑλβανικό ματςచστοίχημα χόκεϊ επί πάγουׁΜαρόκο⊉Ανάλυση της Γαλλικής Γουιάναςβ.vhi/"

គណបក្សយុវជនកម្ពុជានឹង​​ធ្វើ​បាតុកម្ម ប្រឆាំង​វៀតណាម​នៅថ្ងៃទី​១០ ខែតុលា
<p>គណបក្ស​យុវជន​កម្ពុជា​ អំពាវនាវ​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ ប្រឆាំង​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា​ពី​ភាគី​វៀតណាម​ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ដោយសារ​តែ​ភាគី​វៀតណាម​ បាន​រំលោភ​ទឹកដី​ភាគ​ខាងកើត​នៃ​ប្រទេស ...p>

ម៉ៃ ទិត្យថារ៉ា
http://bit.ly/2d5mPyZ

លោក ​ហ៊ុន សែន ថា អនុក្រឹត្យ​មួយ​ចំនួន​មិន​ចាំបាច់​ឆ្លង​គណៈ​រដ្ឋមន្ត្រី
<p>លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ធ្វើការ​កែសម្រួល​ចំពោះ​អនុក្រឹត្យ​មួយ​ចំនួន​ចាប់ពី​ពេល​នេះ​តទៅ​មិន​ចាំបាច់​ឆ្លងកាត់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នោះ​ទេ​ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​នោះ​និង​មានការ​អនុម័ត​ដោយ​នាយក​រដ្ឋមន្ត្រី​។​ ​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង ...p>

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cV8Dct

លទ្ធផល​នៃ​ការ​វាយតម្លៃ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​៩
<p>យោងលិខិត​លេខ​ ១០២២​ ស​.​ជ​.​ណ​ ចុះ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ រាជរដ្ឋាភិបាល​ សម្រេច​កាត់​បន្ថយ​រយៈពេល​វិនិយោគ​មក​នៅ​ត្រឹម​៥០​ឆ្នាំ​ សម្រាប់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ របស់​ក្រុមហ៊ុន​ចំនួន​ ៩​ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​ ២១,៨៣៩​ហិ​កតា ...p>

ក្រសួងបរិស្ថាន

ទាញយក៖ pdf

អ្នកបង្ក្រាបនយោបាយកម្ពុជាជួបជាមួយអ្នកផ្នែកច្បាប់សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកនៅទីក្រុង Long Beach
<p>លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រធាននៃគណបក្សប្រជាជនកម្ពុជ ដែលជាគណបក្សកាន់អំណាចតាំងពីឆ្នាំ​១៩៧៩។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពេលដែលគណបក្សសង្គ្រោះជាតិកម្ពុជា ដែលជាគណបក្សប្រឆាំង បានចាប់ផ្តើមទទួលបានសន្ទុះ និងបានទទួលការគាំទ្រច្រើន ធ្វើឱ្យរដ្ឋាភិបាលរបស់លោកហ៊ុនសែនបានស្វែងរកការឆ្លើយតបយ៉ាងមានប្រសិទ្ធិភាព។ ការនាំមុខមួយពីប្រទេសចិន បានកំណត់នយោបាយជា “អបគមន៍” បានធ្វើឱ្យវាក្លាយជាបទឧក្រិដ្ឋ ហើយបានចាប់គណបក្សប្រឆាំងដាក់គុក។ គ្មាននរណាម្នាក់ពិតជាបានយកចិត្តទុកដាក់ច្រើននោះទេ។ យ៉ាងហោចណាស់ពួកគេមិនមានវាលពិឃាត។ ...p>

Mary Wald
http://www.huffingtonpost.com/mary-wald/cambodian-political-repre_b_9657752.html

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ
<p>កាលពី​ថ្ងៃ​ទី​ ០៦​ មិថុនា​ នៅ​រដ្ឋបាល​ជលផល​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មាន​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ណៅ​ ធួ​ក​ រដ្ឋលេខាធិកា​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​កម្ពុជា​ ជាមួយ​លោក​ Adachi​ Itsu​ ប្រធាន​តំណាង​ការិយាល័យ​ JICA​ នៅ​កម្ពុជា​ សម្រាប់​ការ ...p>

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

ទាញយក៖ pdf

ក្រុមអ្នកបរិស្ថានត្រូវបានផ្តល់ឳកាស​ឱ្យចូលចូលរួមក្នុងវេទិកាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
<p>ជាមួយនឹងក្តីសង្ឃឹមដែលលាយឡំជាមួយនឹងក្តីមន្ទិល ក្រុមអ្នកបរិស្ថានមកពីជុំវិញប្រទេសកម្ពុជានឹងមានឱកាសមួយដែលមិនធ្លាប់មានពីមុនមក ដោយចូលរួមជាទស្សនិកជនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃនេះ។&nbsp;សកម្មជនសង្គមស៊ីវិលប្រមាណ ៥០០ នាក់ ត្រូវបានអញ្ជើញចូលរួមនៅក្នុងវេទិការជាតិលើកទីមួយនៅរាជធានីភ្នំពេញ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញជាអធិបតីនៅក្នុងវេទិការនេះ។ សកម្មជនទាំងអស់នោះ នឹងមានឱកាសដើម្បីផ្តល់សេចក្តីថ្លែងការណ៍នៅមុខលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលកំពូលផ្សេងទៀត។&nbsp; ...p>

គង់ មេត្តា និង Cristina Maza
http://www.phnompenhpost.com/national/environmental-groups-given-chance-address-pm-hun-sen-forum

ថៃ​ដោះលែង​ពលករ​​កម្ពុជា​ចំនួន​ ២៨ ​នាក់​នៅ​ក្នុង​ចំណោម​ ៣៤ ​នាក់
<p>មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានឲ្យដឹងថាមានពលករចំណាកស្រុកកម្ពុជាចំនួន ២៨ នាក់ក្នុងចំណោម ៣៤ នាក់ដែលត្រូវបានឃុំខ្លួននៅថៃចាប់តាំងពីដើមខែកក្កដាមកនោះត្រូវបានដោះលែងពីថ្ងៃពុធ និងថ្ងៃសុក្រកន្លងទៅប៉ុន្តែបួននាក់ទៀតកំពុងជាប់ឃុំឃាំងនៅឡើយ។&nbsp;លោក Cheam Lamatin អ្នកប្រឹក្សាយោបល់ដែលទទួលបន្ទុកកម្មករចំណាកស្រុកនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកបានឱ្យដឹងថាពលករចំណាកស្រុកទាំងនោះរួមមានស្ត្រីចំនួន ២០ នាក់ និងបុរសចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដាហើយត្រូវបាននាំយកទៅដាក់នៅមណ្ឌលឃុំឃាំងមួយនៅក្នុងខេត្តជលបុរី។ ពួកគេត្រូវបានចាប់ឃុំខ្លួនក្រោយពីទិដ្ឋាការទេសចរណ៍របស់ពួកគេបានផុតកំណត់ និងបន្តស្នាក់នៅធ្វើការដោយមិនមានទិដ្ឋាការ និងប័ណ្ណការងារ។ ...p>

សែន ដាវីត
http://bit.ly/2baM6be

អាជ្ញាធរ​ជាតិ​អប្សរា លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ប្រើ​អគ្គិសនី​​ពន្លឺ​ព្រះអាទិត្យ
<p>អាជ្ញាធរជាតិអប្សរាបានជំរុញដល់ប្រជាសហគមន៍ប្រើប្រាស់អគ្គិសនីថាមពលពន្លឺព្រះអាទិត្យដើម្បីរួមចំណែកការពារបរិស្ថានសោភ័ណភាពនៅតំបន់ឧទ្យានអង្គរនិងជួយសន្សំសំចៃថវិកាក្នុងគ្រួសាររបស់ពួកគាត់។&nbsp;អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកស្រី ចៅ ស៊ុនកិរិយា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា អាជ្ញាធរជាតិអប្សរា បានសហការជាមួយប្រទេសញ៉ូវហ្សឺឡែន ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) ក្នុងការជំរុញ និងលើកទឹកចិត្តប្រជាសហគមន៍នៅតំបន់ឧទ្យានអង្គរ និងនៅតំបន់ប្រាសាទមួយចំនួនទៀត ឲ្យប្រើប្រាស់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ឬសូឡា។ អ្នកស្រីថា ដោយសារការអនុវត្តគម្រោងនេះហាក់ពុំសូវមានប្រសិទ្ធភាពនោះ គម្រោង ACHA បានសម្រេចបង្កើតនូវកម្មវិធីលើកទឹកចិត្ត និងជំរុញដល់ប្រជាពលរដ្ឋរស់នៅតំបន់ឧទ្យានអង្គរប្រើប្រាស់អគ្គិសនីពន្លឺព្រះអាទិត្យដែលចំណាយតិច និងអាចការពារបរិស្ថានបាន។ ...p>

ប៉ិច សុធារី
http://bit.ly/2bKVLDm

ឥណទាន​សង្គ្រោះ​លើ​វិស័យ​ស្រូវ​អង្ករ​រំពឹង​ធ្លាក់​មុន​រដូវ​ប្រមូល​ផល
<p>វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។&nbsp;សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...p>

ជា វណ្ណៈ
http://bit.ly/2cmOews

ភ្លៀង​ច្រើន​ថ្ងៃ​បង្ក​ការ​លិចលង់​តាម​ ​ខេត្ត-ក្រុង ​តែ​មន្ត្រី​ថា​មិន​ធ្ងន់ធ្ងរ
<p>ភ្លៀង​ធ្លាក់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​មក​នេះ​បាន​ និង​កំពុង​បង្ក​ឲ្យ​មាន​ការ​លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​​ក្នុង​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ​នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង​ប្រមាណ​ជាង​ ៦០ ​ហិកតា​ជួប​ប្រឈម ...p>

ឃុត សុភចរិយា
http://bit.ly/2cTPaes

វិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ
<p>ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​បាន​ចេញ​សេចក្តីណែនាំ​ស្តី​អំពី​ វិធានការ​ការពារ​និង​ ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ ខណៈ​ពេល​ដែល​រដូវប្រាំង​ខិត​ជិត​មក​ដល់​។​វិធានការ​ទាំង​ប្រាំពីរ​ចំនុច​បាន ​កំណត់​បង្ហាញ​ពី​មូលហេតុ​និង​សកម្មភាព​ ដែល​អាច​ បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ...p>

ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​

ទាញយក៖ pdf

ក្រសួងកិច្ចការនារីជម្រុញការឆ្លើយតបជាថ្មីរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី
<p>នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី ១៥ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជម្រុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធិ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។&nbsp; ...p>

កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់

ទាញយក៖ pdf

កម្ពុជា​ កំពុង​សិក្សា​លើ​​ការ​សាងសង់​ផ្លូវ​ចេញ​ចូល​ឆ្លង​កាត់​ដោយ​ស្វ័យប្រវត្តិ​
<p>រដ្ឋាភិបាលកម្ពុជាបានស្នើទៅកាន់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រាប់សិក្សាពីលទ្ធភាពលើការកសាងផ្លូវចេញចូលឆ្លងកាត់ដោយស្វ័យប្រវត្តិ Automatics Gateway Transit (AGT) ដែលនឹងត្រូវចាប់ផ្តើមនាចុងឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងកំណើនរថយន្តនាពេលបច្ចុប្បន្នស្របពេលនៃការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗផងដែរ។ លោក Hideaki IWASE ទីប្រឹក្សាក្នុងការបង្កើតគម្រោង ការងារដឹកជញ្ជូន នៃទីភ្នាក់ងារ JICA ប្រចាំនៅរាជធានីភ្នំពេញ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃពុធ ឲ្យដឹងថា អង្គការ JICA បានបញ្ចប់របាយការណ៍អំពីផែនការការដឹកជញ្ជូនទីក្រុង នៅក្នុងរាជធានីភ្នំពេញ រួចរាល់ទៅហើយ។ លោកបាននិយាយថា គំនិតនៃរបាយការណ៍ ផ្លូវដែកឆ្លងកាត់នេះត្រូវបានស្នើឡើងថា ជាការដឹកជញ្ជូនសាធារណៈនាពេលអនាគតនៅក្នុងរាជធានីភ្នំពេញ និងគម្រោងអាទិភាពខ្ពស់បំផុតនៅក្នុងគម្រោងផែនការមេ។ ...p>

ម៉ៃ គុណមករា
http://bit.ly/2avOyp5

ស្ពានតាម៉ុកត្រូវបិទដោយសារកម្ពស់ទឹកឡើងខ្ពស់
<p>អាជ្ញាធរនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានផ្អាកមិនឱ្យមានចរាចរណ៍នៅលើស្ពានតាម៉ុកចាប់ពីយប់ថ្ងៃចន្ទ បន្ទាប់ពីកម្រិតទឹកឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃម្សិលមិញថា ចរាចរណ៍នៅលើស្ពានតាម៉ុក ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវបានផ្អាក ខណៈដែលនៅតែមានភ្លៀងធ្លាក់ ហើយកម្រិតទឹកនៅក្នុងបឹងតាម៉ុកបានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ។ ...p>

មុំ គន្ធា
http://www.khmertimeskh.com/news/29707/high-waters-close-ta-mok-bridge/

GIZ ចុះ​កិច្ចព្រមព្រៀង​គាំទ្រ​សហករណ៍​សរីរាង្គ
<p>ផលិតផលសរីរាង្គនៅកម្ពុជាជាពិសេសផលិតផលកសិកម្មត្រូវបានគេមើលឃើញថាកំពុងកើនឡើងនៅក្នុងទីផ្សារកម្ពុជាប៉ុន្តែមិនមានការបញ្ជាក់ជាការទទួលស្គាល់ផលិតផលទាំងនោះថាពិតជាបានអនុវត្តតាមបច្ចេកទេសសរីរាង្គនោះខណៈអ្នកប្រើប្រាស់កាន់តែយល់ដឹងពីផលអាក្រក់នៃផលិតផលគីមី។&nbsp;ដើម្បីពង្រីកទីផ្សារកសិផលសរីរាង្គទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (GIZ) កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ផលិតកម្មសរីរាង្គជាមួយក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដោយផ្តោតលើការផ្តល់បច្ចេកទេសក្នុងការផលិតឲ្យស្របតាមលក្ខខណ្ឌតម្រូវនៃផលិតកម្មសរីរាង្គ។ ...p>

ហ៊ គឹមសាយ
http://bit.ly/2cNzerj

សហជីព​ទម្លាក់​តួលេខមក​​ ១៧៧.៥៩​ដុល្លារសម្រាប់ប្រាក់​ខែ​គោល​
<p>ការជួបចរចាពិភាក្សាលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងឆ្នាំ២០១៧ រវាងភាគីសហជីព និងនិយោជកនៅថ្ងៃទី២ នេះ សហជីពបានទម្លាក់តួលេខរបស់ខ្លួនពី ១៧៩.៦០ដុល្លារ មកនៅ១៧៧.៥៩ដុល្លារ ខណៈដែលក្រុមនិយោជកមិនបានបន្ថែមតម្លៃរបស់ពួកគេទៀតឡើយ។ មុនពេលធ្វើការចរចា ភាគីទាំងពីរបានកំណត់នូវតួលេខរបស់គេរៀងៗខ្លួនដោយភាគីសហជីពដែលជាតំណាងឲ្យកម្មករបានទាមទារប្រាក់ឈ្នួលសម្រាប់កម្មកររហូតជិត ១៨០ដុល្លារក្នុងមួយខែ ឯខាងភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងឲ្យនិយោជកបានកំណត់នូវតួលេខសម្រាប់ការផ្តល់ជូនមានចំនួន ១៤៤.២០ដុល្លារក្នុងមួយខែ។ ...p>

មុំ គន្ធា
http://bit.ly/2d4g8Qb

ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​កំពុង​​បិទ​ផ្លូវ​ដើម្បី​កាប់​ឈើ
<p>សំឡេងម៉ាស៊ីនអារឈើឮរំពងព្រៃនៅក្នុងតំបន់អភិរក្សព្រៃឡង់ ជំនួសឲ្យសំឡេងសត្វយំយ៉ាងពីរោះរណ្ដំ ចំណែកដើមឈើដែលធ្លាប់ឈទ្រឹងខ្ពស់សន្លឹមប្រឆាំងនឹងកម្ដៅព្រះអាទិត្យ ដើម្បីជាម្លប់នៃសត្វទាំងពួង ជំនួសដោយគល់ឈើ និងស្នាមផេះដែលប្រជាសហគមន៍ព្រៃឡង់ អះអាងថា ដំណើរឆ្ពោះទៅរកការវិនាសហិនហោចព្រៃឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ ដោយសារតែការព្រួតដៃគ្នាបំផ្លាញពីសំណាក់សមត្ថកិច្ច និងក្រុមហ៊ុនដែលបានលើកទឹកចិត្តឲ្យពលរដ្ឋកាប់ឈើដោយសេរីយកមកលក់ឲ្យក្រុមហ៊ុន៩៥ ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិប្រមូលទិញឈើពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ ...p>

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2bfouza

គណៈកម្មការ​​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ថា បទ​ល្មើស​នៅ​តែ​​មាន
<p>ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការរៀបចំដាក់ព្រៃចំនួន៥កន្លែងដែលមានផ្ទៃដីចំនួនជិត១លានហិកតារទៅជាតំបន់ការពារធម្មជាតិ ប៉ុន្តែបានសម្រេចកាត់ខេត្តព្រះវិហារ ចេញពីតំបន់ការពារធម្មជាតិព្រៃឡង់ ដោយសារតែជាតំបន់ព្រៃរិចរិល។&nbsp;គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏នៅតែមានការកាប់ឈើ និងការដឹកឈើខុសច្បាប់ដដែល ដោយប្រើជាទ្រង់ទ្រាយតាមរយៈម៉ូតូ និងរថយន្តសុំាយ៉ុង។ ...p>

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2cGvtWA

ជម្លោះ​ដី​ធ្លី​ជិត​១០​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​សុរាគារ​ខ្មែរ​គ្មាន​ដំណោះស្រាយ
<p>ប្រជាពលរដ្ឋចំនួន ៦៥នាក់ តំណាងឲ្យ ៧១គ្រួសារនៅឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃម្សិលមិញ ស្នើឲ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនសុរាគារខ្មែរ ដែលអូសបន្លាយពេលជិត ១០ឆ្នាំមកហើយ និងស្នើសុំប័ណ្ណកម្មសិទ្ធិ។&nbsp;តំណាងប្រជាពលរដ្ឋ លោក គុយ ចាន់ថន បានឲ្យដឹងថា បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋជាមួយលោកស្រី លឹម គា ម្ចាស់ក្រុមហ៊ុនសុរាគារខ្មែរ លើដីទំហំ ១៥៥ហិកតារ បានកើតឡើងតាំងពីឆ្នាំ២០០៦ មក ក្នុងនោះប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារ តែពុំមានលទ្ធផលនៅឡើយ បើទោះជាមានការបោះបង្គោលកំណត់លើព្រំដីរៀងៗខ្លួនក៏ដោយ។ ...p>

ប៉ិច សុធារី
http://bit.ly/2cF6eow

រដ្ឋាភិបាលនឹង​សិក្សា​ពី​លទ្ធភាព​ដាំ​កូន​ឈើ​ប្រភេទ​ថ្មី
<p>ក្រសួងបរិស្ថាន​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​កាលពី​ម្សិលមិញ​ជាមួយនឹង​ក្រុមហ៊ុន​ចិន​ចំនួន​ ពីរ​ ដែល​នឹង​សិក្សា​ពី​លទ្ធភាព​ដាំ​កូន​ឈើ​ប្រភេទ​ “​ប៉ូ​ឡូ​ញ៉ា​-​គូ​តុង​”​ ដែល​ជា​ប្រភេទ​ឈើ​រីក​លូតលាស់​លឿន​ សម្រាប់​ប្រើប្រាស់​ដើម្បី​ធ្វើ​គ្រឿង​សង្ហា​រឹម​ និង ...p>

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30205/gov---t-studies-new-tree-species/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8TuGY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!