ភ្លៀងច្រើនថ្ងៃបង្កការលិចលង់តាម ខេត្ត-ក្រុង តែមន្ត្រីថាមិនធ្ងន់ធ្ងរ
ភ្លៀងធ្លាក់ក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងមកនេះបាន និងកំពុងបង្កឲ្យមានការលិចលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងតំបន់ជាយរាជធានីភ្នំពេញ និងធ្វើឲ្យដំណាំស្រូវរបស់ប្រជាកសិករនៅខេត្តព្រៃវែង និងស្វាយរៀងប្រមាណជាង ៦០ ហិកតាជួបប្រឈមនឹងលិចខណៈខេត្តចំនួន ១០ ផ្សេងទៀតក្នុងភាគពាយព្យ ឧត្តរ និងឦសាន ប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀងបន្ថែមទៀតនាប៉ុន្មានថ្ងៃខាងមុខនេះប៉ុន្តែមន្ត្រីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយអះអាងថាមិនជាមានបញ្ហាធ្ងន់ធ្ងរនោះទេក្នុងពេលអាងស្ដុកទឹកធំៗនៅមិនទាន់ពេញនោះ។ បើតាមការប្រកាសពីការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែតុលាខាងមុខនេះខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ និងមួយផ្នែកនៃខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបងអាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាហើយអាចបង្កឲ្យមានជំនន់ទឹកភ្លៀង។ …
ឃុត សុភចរិយា
http://bit.ly/2cTPaes