សិក្ខាសាលាស្ដីអំពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
![](https://opendevelopmentcambodia.net/wp-content/uploads/2020/11/7-150x150.jpg)
នៅភ្នំពេញថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាស្តីពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ សិក្ខាសាលានេះមានគោលបំណងបង្កើនបទពិសោធន៍ ...
សាកលវិទ្យាល័យកូឡុំបៀ នាយកដ្ឋានផ្នែកកិច្ចការអន្តរជាតិ និងសាធារណៈ
នៅ ខែ តុលា ឆ្នាំ ២០១៣ អង្គការ ទិន្នន័យអំពីការអភិវឌ្ឍ និងនាយកដ្ឋានផ្នែកកិច្ចការអន្តរជាតិ និងសាធារណៈ របស់សាកលវិទ្យាល័យ កូឡុំបៀ បានបង្កើតកិច្ចសហការក្នុងភាពជាដៃគូ ដើម្បីប្រមូលទិន្នន័យ និងអធិប្បាយអំពី និន្នាការដែលទាក់ទងទៅនឹងម្ចាស់ជំនួយ ប្រទេសជាដៃគូ និងជំនួយអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ ភាពជាដៃគូនេះ គឺចងភ្ជាប់ទៅនឹងសិក្ខាសាលាស្តីអំពីការអនុវត្តនៅក្នុងវិស័យអភិវឌ្ឍន៍របស់ SIPA ដែលជាវគ្គបណ្តុះបណ្តាល ...
សហគ្រាសធុនតូច និងមធ្យម
![](https://opendevelopmentcambodia.net/wp-content/uploads/2020/06/Priniting-house-worker-in-Cambodia_ILO-150x150.jpg)
សហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។ សហគ្រាសខ្នាតតូច និងមធ្យម ក៏ជំរុញផងដែរដល់ការបង្កើតការងារនៅទូទាំងប្រទេស។ សន្ទុះកំណើនចំនួនសហគ្រាសខ្នាតតូច និងមធ្យម ជាហេតុធ្វើឲ្យ ការធ្វើចំណាកស្រុករកការងារទៅកាន់ប្រទេសជិតខាង និងអត្រាគ្មានការងារបានថយចុះគួរឲ្យកត់សម្គាល់ ដែលជាលទ្ធផលបណ្តាលឲ្យមានការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ ...
ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០៖ ទិន្នន័យបើកទូលាយសម្រាប់ការអភិវឌ្ឍដោយសមភាព
![](https://opendevelopmentcambodia.net/wp-content/uploads/2020/03/89025959_3033136120054319_8827379303453818880_o-150x150.jpg)
បន្ទាប់ពីទទួលបានជោគជ័យកាលពីឆ្នាំមុន នៅព្រឹកព្រលឹមថ្ងៃទី០៧ខែមីនាឆ្នាំ ២០២០ ទិវាទិន្នន័យបើកទូលាយប្រចាំឆ្នាំលើកទី ៦ ត្រូវបានប្រារព្ធឡើង។ អ្នកចូលរួមប្រហែល ៦០ នាក់ មានមុខងារផ្សេងៗគ្នា និងប្រវត្តិផ្សេងៗគ្នាដូចជា ...
សំណង់
គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។28ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។29ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។30ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។31កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...
ថាមពល
![](https://opendevelopmentcambodia.net/wp-content/uploads/2015/03/5258927173_e4e5b56486_o-150x150.jpg)
ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...
ការឆ្លើយតបទៅនឹងកូវីដ-១៩៖ គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2020/12/Cambodia-A-day-in-the-life-of-Chhun-Srey-Sros-a-garment-factory-worker-in-Cambodia-150x150.jpg)
ការលេចឡើង និងការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំមកនូវសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំងដល់ប្រជាជាតិនានាជុំវិញពិភពលោក។ ខណៈដែលសម្ពាធមកលើប្រទេសកម្ពុជាកើតឡើងក្នុងទិដ្ឋភាពជាច្រើនទៅលើផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ...
វិស័យឧស្សាហកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/12/15815718153_9a65c38b60_k-150x150.jpg)
វិស័យឧស្សាហកម្មនៅកម្ពុជា (លើកលែង ឧស្សាហកម្មនិស្សារណកម្ម និងការរុករករ៉ែ) ភាគច្រើនសំដៅលើ វិស័យកាត់ដេរ កសិកម្ម សំណង់ និងទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅក្នុងការប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេស ដែលមាន ប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដូចបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨។ ទិសដៅនេះ បញ្ជាក់ពីតួនាទីនៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលជាកត្តាជំរុញដ៏សំខាន់ ចំពោះកំណើននាពេលអនាគត។ ...
ការកម្រិតពន្ធអាករ
![](https://opendevelopmentcambodia.net/wp-content/uploads/2015/12/Heavy-trucks-on-a-street-in-Phnom-Penh-150x150.jpg)
ឡានដឹកទំនិញធនធ្ងន់នៅលើកំណាត់ផ្លូវមួយនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបភាព ថតដោយ Phalinn Ool កាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0អគ្គនាយកដ្ឋានពន្ធដារ បានរាយការណ៍ពីចំណូលពន្ធនា ៩០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៣ និង ១.០៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៤ ដែលមានកំណើន ១៧.៧ ភាគរយ។87 លើសពីនេះ សម្រាប់រយៈពេល ៩ខែដំបូង នៃ ...
មីក្រូហិរញ្ញវត្ថុ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/12/Screenshot_1-150x150.png)
ជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសកលលោក និងកម្ពុជា ដោយបន្តរាលដាលដល់ស្ថិរភាពនៃប្រព័ន្ធធនាគារ។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុបានបន្តផ្តល់សេវាដល់អតិថិជន ដែលអាចមើលឃើញ ...
ការប្រើប្រាស់មធ្យោបាយនៃបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីប្រសិទ្ធិភាព និងសុវត្ថិភាពក្នុងការងារ៖ របៀបដែលខ្ញុំភ្ជាប់ទំនាក់ទំនងទៅក្រុមការងារនៃ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ក្នុងអំឡុងពេលធ្វើការពីចម្ងាយ
![](https://opendevelopmentcambodia.net/wp-content/uploads/2020/12/desk-working-from-home_source-Redbull-150x150.jpg)
វាជារឿងពិបាកក្នុងការសម្រេចកិច្ចការនានា ក្នុងអំឡុងពេលគ្រាលំបាក នៅពេលដែលយើងមើលទៅហាក់បីដូចជារស់នៅក្នុងពិភពលោកមួយដែលរវល់។ ពាក់ព័ន្ធគ្នានេះដែរ ការធ្វើការងារពីចម្ងាយវាបានផ្លាស់ប្តូរទម្លាប់នៃការអនុវត្តមួយ ...
ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2022/01/FIM_Cover-150x150.png)
ទំព័រព័ត៌មានទិន្នន័យនេះត្រូវបានចេញផ្សាយលើកដំបូង៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២តើការវិនិយោគបរទេសគឺជាអ្វី?ការវិនិយោគបរទេស គឺសំដៅទៅលើការវិនិយោគដោយជនបរទេសនៅក្នុងប្រទេសមួយផ្សេងទៀត ហើយអនុញ្ញាត ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/10/24881274083_952178b795_o-150x150.jpg)
ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រឈមចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។174 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។175 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។176 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។177 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។178 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។179 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។180កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។181 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...
សេវាសុខភាព និងមណ្ឌលសុខភាព
![](https://opendevelopmentcambodia.net/wp-content/uploads/2015/10/8758052647_2041ac4913_k-150x150.jpg)
“សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជម្ងឺ និងព្យាបាលជម្ងឺ។ ប្រជារាស្ត្រក្រីក្រ ត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃ នៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ពពសាធារណៈ។ រដ្ឋរៀបចំឲ្យមានគិលានដ្ឋាន ...
ប្រជាជន និងជំរឿន
table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយនឹងអត្រាកំណើន ១.៤៦ ភាគរយ ក្នុងមួយឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤.៦៨ លាននាក់ ក្នុងឆ្នាំ២០១៣។260 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបមានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។261 ជំរឿនប្រជានជនផ្លូវការចុងក្រោយធ្វើឡើងនៅឆ្នាំ២០០៨។ស្ថិតិសំខាន់ៗមួយចំនួន៖262ប្រជាជន៧៨ ភាគរយ រស់នៅទីជនបទ។ប្រជាជន២/៣ ស្ថិតក្នុងវ័យប្រកបការងារ(១៥-៦៤ឆ្នាំ) ប្រហែល២៩ ភាគរយ ...
តំបន់សមុទ្រ និងឆ្នេរ
![](https://opendevelopmentcambodia.net/wp-content/uploads/2016/07/Axel-Drainville_Sihanoukville_May92011_Licensed-by-CC-BY-NC-2.0_Flickr-150x150.jpg)
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ290 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។291ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...
ការនាំចេញ/នីហរណ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/08/Prime-Minister-of-Cambodia-was-at-Aid-for-Trade-Global-Review-2019-150x150.jpg)
នាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្រ្តីកម្ពុជាដទៃទៀតបានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។បន្ទាប់ពីដំណើរការសេដ្ឋកិច្ចរឹងមាំអស់រយៈពេលពីរទសវត្សរ៍ ប្រទេសកម្ពុជាបានផ្លាស់ប្តូរទៅជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់ទិសដៅនៃការឈានទៅក្លាយជាក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ...
បង្កើនអំណាចដលកម្ពុជាតាមរយៈបញ្ញាសិប្បនិម្មិត និងទិន្នន័យ៖ ការយល់ឃើញចេញពីសន្និសីទស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយផ្តោតលើមនុស្ស នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រលើកទី ៨៥ (COSTI-85)
![](https://opendevelopmentcambodia.net/wp-content/uploads/2024/07/owen-blog-3-150x150.jpg)
នៅថ្ងៃច័ន្ទ ទី៣ ខែមិថុនា ឆ្នាំ ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី បានចូលរួមសន្និសីទពេលរសៀលមួយ ក្រោមចំណងជើង “ការបង្កើតបរិយាកាសសមស្របសម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយផ្តោតលើមនុស្សនៅក្នុង ...
ការចូលរួមរបស់សង្គមស៊ីវិលក្នុងកិច្ចពិភាក្សាស្តីពីសេចក្តីព្រាងច្បាប់ភូមិបាលដើម្បីការការពារសិទ្ធិដីធ្លី
![](https://opendevelopmentcambodia.net/wp-content/uploads/2024/07/IMG_0254-150x150.jpg)
រដ្ឋាភិបាលកម្ពុជាបានតាក់តែងច្បាប់ភូមិបាលថ្មីទាំងស្រុង (សេចក្តីព្រាងច្បាប់) ជាង២០ឆ្នាំបន្ទាប់ពីការប្រកាសឱ្យប្រើច្បាប់ភូមិបាលឆ្នាំ២០០១។ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមពីសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច អង្គការទិន្នន័យ ...
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៃជំងឺកូវីដ-១៩ មកលើប្រទេសកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2020/09/25424630121_e28b264fae_c-150x150.jpg)
ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងប្រទេសចិននៅចុងឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាវាជាការព្រួយបារម្ភជាអន្តរជាតិ ...