ទំនាក់ទំនងអន្តរជាតិ
(English) Cambodia has strong diplomatic links with many countries. Its warmest relationship with a superpower is with the People's Republic of China. The most important economic ties are with China, the United States of America, Thailand and Vietnam. Cambodia is a member of the UN, ...
ថ្មគ្រួសនិងចុណ្ណីសិលា
ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ចាប់តាំងពីឆ្នាំ ២០១០មក វិស័យឧស្សាហកម្មរ៉ែក្នុងប្រទេសកម្ពុជា មានកំណើនក្នុងផលិតកម្មកម្ទេចថ្មខ្សាច់ និងក្រួសដែលជាការឆ្លើយតបទៅនឹងកំណើនការអភិវឌ្ឍយ៉ាងសម្បើមលើវិស័យសំណង់ក្នុងស្រុក។ ក្នុងឆ្នាំ ២០១៥ នេះ វិនិយោគទុនដែល ...
ពលកម្ម
កម្មករកាត់ដេរ កំពុងតម្រង់ជួររង់ចាំទទួលអាហារ។ រូបភាព ថតដោយ អង្គការ ពលកម្មអន្តរជាតិ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាចូលរួមកម្លាំងពលកម្ម និងកម្រិតនៃការបំពេញការងារដោយខ្លួនឯងខ្ពស់ ខណៈពេលដែលអត្រានៃអ្នកអត់ការងារធ្វើនៃប្រទេសនេះមានកម្រិតទាប កត្តាទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការពឹងផ្អែករបស់ប្រទេសនេះទៅលើវិស័យកសិកម្ម ដើម្បីទ្រទ្រង់ដល់ជីវភាពនៅក្នុងគ្រួសារ និងដើម្បីជួយទ្រទ្រង់វិសាលភាពនៃវិស័យសេដ្ឋកិច្ច។ ប្រជាជនកម្ពុជាជាច្រើនកំពុងងាកទៅរកការងារមិនត្រូវការជំនាញនានានៅក្នុងទីក្រុង នេះដោយសារការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម ដែលជាវិស័យមួយអាចផ្តល់ប្រាក់ឈ្នួលខ្ពស់ និងមិនសូវជាប្រឈម ...
ស្ពាន់
ការរុករករ៉ែស្ពាន់ ត្រូវបានប្រមូលផ្តុំនៅខេត្តព្រះវិហារ ដែលឋិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនរុករកដែលមានសកម្មភាពច្រើនជាងគេ គឺក្រុមហ៊ុន Geopacific Resources ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ក្រុមហ៊ុននេះមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ។ ក្រុមហ៊ុន Geopacific Resources កំពុងធ្វើការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានមូលដ្ឋាននៅកម្ពុជាទៅលើគម្រោងគូសា។ គូសា ជាគម្រោងរុករកមួយនៅលើផ្ទៃដីទំហំ ១៥៨គីឡូម៉្រែតការេ នៅក្នុងតំបន់ប្រាសាទព្រះវិហារដែលបានចាប់ផ្តើមការរុករកក្នុងឆ្នាំ២០១៣។ ...
កសិកម្ម និង ការនេសាទ
កសិករកំពុងធ្វើការនៅវាលស្រែ ខេត្តកណ្តាល នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ ILO/ ខឹម សុវណ្ណារ៉ា, ១២ កក្កដា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0វិស័យកសិកម្ម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនាពេលបច្ចុប្បន្ននេះ វិស័យនេះផ្ដល់នូវជីវភាពរស់នៅដល់ប្រជាជនក្នុងទំហំសមាមាត្រតូចជាងពីពេលអតីតកាល។ ការសិក្សាមួយពីក្រសួងកសិកម្ម ដែលបានចេញផ្សាយ ...
ពាណិជ្ជកម្ម
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃើរី និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែននៅក្នុងកិច្ចប្រជុំទ្វេភាគី។ រូបភាព ដោយ ស្ថានទូតអាមេរិកនៅភ្នំពេញ, ថតនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0។ប្រទេសកម្ពុជា ...
ទំនិញ ការកែច្នៃ និងផលិតផលកសិកម្ម
កសិករប្រមូលផលពោតពីកសិដ្ឋានរបស់ពួកគេ នៅកម្ពុជា។ រូបភាព ថតដោយ ធនាគារពិភពលោក/ឆ សុគន្ធា, ១៧ កក្កដា ២០១៣។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ទំនិញ និងផលិតផលកសិកម្មសំខាន់ៗ មានស្រូវអង្ករ កៅស៊ូ ពោត បន្លែ ផ្លែឈើ និងដំឡូងមី។ នៅឆ្នាំ ២០១៥ ជាង៩០ភាគរយនៃការនាំចេញកសិផលនៃប្រទេកម្ពុជា ត្រូវបានរំពឹងទុកថា ជាផលិតផលមិន ទាន់កែច្នៃ។222កំណើនផលិតកម្មកសិកម្ម ...
តំបន់សមុទ្រ និងឆ្នេរ
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ262 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។263ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...
គ្រោះមហន្តរាយ
គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។303 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។304ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។305 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។306ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...
ថាមពល
ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...
ការធ្វើរបាយការណ៍គម្របព្រៃឈើ
(English) Forest cover is the area of land covered by tree canopy. Measuring and reporting this can show the different types of forest that exist and the areas of each, and how these areas change over time. ...
ការចិញ្ចឹមត្រី និងជលវប្បកម្ម
អ្នកនេសាទត្រីកំពុងរៀបចំទ្រុងត្រី។ រូបភាព ថតដោយ O. Joffre/WorldFish, ៣ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។វារីវប្បកម្មមានប្រមាណ ៧ ភាគរយ នៃផលិតកម្មត្រីសរុបនៅកម្ពុជា។ ប្រព័ន្ធវារីវប្បកម្មទឹកសាប រួមមាន បែរ និងទ្រុង ស្រះខ្នាតធំ ស្រះចិញ្ចឹមត្រីតាមគ្រួសារ ស្រះផ្តល់ជម្រកត្រីក្នុងសហគមន៍ (CFR) និងកសិដ្ឋានចិញ្ចឹមត្រីក្នុងស្រែ។ ស្រះចិញ្ចឹមផ្តល់ជម្រកត្រីក្នុងសហគមន៍ គឺជាទម្រង់មួយនៃការបង្កើនបរិមាណត្រី ឬវិធានការអភិរក្សត្រី ដែលមានគោលបំណងបង្កើនផលិតភាពជលផលតាមវាលស្រែ ដោយបង្កើតជម្រកត្រីក្នុងរដូវប្រាំងសម្រាប់មេពូជ ...
គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម
វិស័យកសិកម្មនៅកម្ពុជាបានស្រូបយកកម្លាំងពលកម្មប្រមាណ ៥៦ភាគរយក្នុងឆ្នាំ២០១០។ វិសាលភាពនៃវិស័យមួយ សំដៅលើគោលនយោបាយដែលត្រូវបានបង្កើតឡើងមានឥទ្ធិពលដ៏គួរឱ្យកត់សម្គាល់ដល់ប្រទេសទាំងមូល។ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្មត្រូវបានស្ថិតក្រោមបន្ទុករបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។ ក្រសួងទទួលបន្ទុកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធនិងស្ថាប័នរដ្ឋនានា ដែលក្នុងនោះ វិស័យកសិកម្មមានការប្រទាក់អាស្រ័យជាមួយវិស័យផ្សេងៗទៀតរួមមាន វិស័យឧស្សាហកម្ម ដឹកជញ្ជូននិងពាណិជ្ជកម្ម ។ គោលនយោបាយត្រូវបានផ្តោតទៅលើការបង្កើនជំនាញនិងចំណេះដឹងពាក់ព័ន្ធ, ផលិតកម្ម, ពិពិធកម្ម, សមត្ថភាពក្នុងការកែច្នៃ, ការស្តុកទុក, ការចែកចាយ និងការស្វែងរកទីផ្សារ។ ...
ផលិតកម្មថាមពលដែលមិនកើតឡើងវិញ
(English) Non-renewable energy sources are chiefly fossil fuels such as coal, diesel, oil and gas. They provide most of Cambodia’s locally-produced electrical supply – in 2011 diesel and heavy fuel oil generators provided 89% of local electricity generation. ...
ទឹកក្រោមដី
ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។356សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។357 លទ្ធផល ...
ផលិតកម្មផ្នែកកសិកម្ម
វាលស្រែនៅជនបទនៃប្រទេសកម្ពុជា។ រូបភាព ថតដោយ fmpgoh, កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០០៩។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ផលិតផលកសិកម្មបានចូលរួមចំណែក ៣៥% នៃផលិតផលក្នុងស្រុកសរុប និង៥៦%នៃការផ្តល់ការងារក្នុងទីផ្សារការងារសរុប។395 ផលិតផលចំបងក្នុងវិស័យនេះរួមមាន ស្រូវអង្ករ កៅស៊ូ ពោត បន្លែ គ្រាប់ស្វាយចន្ទី និងដំឡូងមី។ ការនាំចេញផលិតផលកសិកម្មមិនទាន់កែច្នៃ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន៩០%នៃការនាំចេញផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០១៥។ 396ផលិតកម្មកសិកម្មមានកំណើន ៨.៧% ក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១២ ដោយសារការកើនឡើងនៃផលិតកម្មគ្រាប់ធនជាតិ ដែលភាគច្រើនកើនចេញមកពីផលិតកម្មស្រូវអង្ករ (កំណើនប្រចាំឆ្នាំ៩%) ពោត (២០%) ដំឡូងមី (៥១%) អំពៅ (២២%) និងបន្លែ (១០%)។ កំណើននេះបានថមថយគួរឱ្យកត់សម្គាល់នៅឆ្នាំបន្តបន្ទាប់ទៀត។397កំណើនទិន្នផលជាមធ្យមលើកសិផលគ្រប់ប្រភេទក្នុងចន្លោះឆ្នាំ២០០៤-២០១៤ មានប្រមាណ៤ %។ នេះជាលទ្ធផលនៃការ ទទួលយកបច្ចេកទេសដាំដុះកាន់តែប្រសើរ កំណើនប្រព័ន្ធធារាសាស្ត្រ ...
គម្របព្រៃឈើ
គម្របព្រៃឈើ នៃប្រទេសកម្ពុជា បានថយចុះយ៉ាងគំហុកនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃសរុបចំនួន ១៣.១លានហិកតា ប៉ុន្តែ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៨.៧ លានហិកតា។ ជាលើកទី១ នៅក្នុងអំឡុងពេល ៤១ឆ្នាំ ដែល ភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤%) មានទំហំធំជាងភាគរយនៃគម្របព្រៃឈើ (៤៧.៧%)។[ ...
វិនិយោគិនបរទេស
អ្វីដែលអ្នកគួរដឹងអំពីប្រទេសកម្ពុជាមុនពេលវិនិយោគកន្លងមកប្រទេសកម្ពុជាបានទទួលការវិនិយោគផ្ទាល់ពីបរទេសជាច្រើន ដែលប្រសើរជាងការព្យាករណ៍ចំនួនបីដង ហើយទទួលបានពិន្ទុ ៣,៦ ដែលបានក្លាយជាប្រទេសកំពូលទាំង ...