ផលិតកម្មថាមពលដែលមិនកើតឡើងវិញ

Diesel generator. Photo by Hiroo Yamagata, taken on 10 November 2009. Licensed under Creative Commons Attribution-ShareAlike 2.0 Generic.

ម៉ាស៊ីនភ្លើងម៉ាស៊ូត។ រូបភាព ថតដោយ Hiroo Yamagata, ១០ វិច្ឆិកា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0

ថាមពលមិនកើតឡើងវិញ មានប្រភពពីផូស៊ីលឥន្ធនៈ ដូចជាធ្យូងថ្ម ម៉ាស៊ូត ប្រេងនិងឧស្ម័ន។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៦​ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ពួក​គេ​បាន​ផ្តល់​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្នុងស្រុក​ច្រើន​ ហើយ​ថាមពល​អគ្គិសនី​ដែល​បាន​មក​ពី​ធ្យូងថ្ម​កើន​ពី​ ២៨​ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៤​ ដល់​ ៤៧​ ភាគរយ​ នៅ​ក្នុង​ឆ្នាំ​ ២០១៥​។​1 ​របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ រោងចក្រ​អគ្គិសនី​ដើ​ត​ដោយ​ធ្យូងថ្ម​របស់​ក្រុមហ៊ុន​ CIIDG​ គឺជា​អ្នក​ផ្ត​ត់​ផ្គង់​ក្នុងស្រុក​ដ៏​ធំ​តែ​មួយ​គត់​នៅ​ប្រទេស​កម្ពុជា​។2

ប្រេងឥន្ធនៈទាំងនេះ នៅតែជាប្រភពសំខាន់នៃការបង្កើតអគ្គិសនី អស់រយៈកាលជាច្រើនឆ្នាំ។ សេចក្តីអធិប្បាយខាងក្រោមនេះ លេចឡើងនៅក្នុង ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨៖

“ដើម្បីបំពេញតាមតម្រូវការអគ្គិសនីនៅទូទាំងប្រទេស ក្រសួងរ៉ែ និងថាមពល នឹងលើកកម្ពស់ការរុករកប្រភពថាមពល ដូចជាឧស្ម័នធម្មជាតិ និងធ្យូងថ្ម សម្រាប់ការផលិតអគ្គិសនីនេះ។3

ធ្យូងថ្ម

យោងតាម អាជ្ញាធរអគ្គិសនីកម្ពុជា ថាមពលអគ្គិសនីដែលបានពីរោងចក្រធ្យូងថ្មនៅកម្ពុជា បានកើនឡើងដល់ ៨០.៤៤ ភាគ​រយ មានន័យថាពីឆ្នាំ២០១៣ដល់២០១៤ ថាមពលនេះបានកើនឡើងពី ១៦៨.៧៥ លានគីឡូវ៉ាត់ម៉ោង ដល់ ៨៦៣.០២ លានគីឡូវ៉ាត់ម៉ោង។4 ការកើនឡើងផលិតកម្មថាមពលនេះ គឺដោយសារតែប្រតិបត្ដិការពេញលេញនៃរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មទំហំ២៧០MW របស់ក្រុមហ៊ុនខេមបូឌា អែណើជី លីមីតធីត និងប្រតិបត្ដិការដំណាក់កាលលើកដំបូង នៃរោងចក្រអគ្គិសនី​ដើរដោយធ្យូងថ្ម របស់ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power Co. Ltd.5

រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលកំពុងដំណើរការ រួមមាន៖

  • រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ១៣MW នៅខេត្តកណ្តាល៖ គម្រោងនេះត្រូវបានវិនិយោគដោយ ក្រុមហ៊ុន សុវណ្ណភូមិ ខូអិលធីឌី ក្នុងឆ្នាំ២០០៨ និងមានសមត្ថភាពតម្លើង ១៣MW។6

  • រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ១០០MW នៅខេត្តព្រះសីហនុ៖ គម្រោងនេះត្រូវបានដំណើរការដោយ ក្រុមហ៊ុន ខេមបូឌា អែណើជី លីមីតធីត។ ដំណាក់កាលទីមួយ បានបើកដំណើរការនៅឆ្នាំ២០១៤។7

  • រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ ២៧០MW​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​៖​ គម្រោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយ​ ក្រុមហ៊ុន​ CIIDG​ Erdos​ Hongjun​ Electric​ Power​ Co.​ Ltd។ 8 ​បន្ថែម​ពី​នេះ​ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ ១៣៥MW​ នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៧​។9

រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលកំពុងសាងសង់ មានដូចជា៖10

  • ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ ១៥០MW​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​៖​ គម្រោង​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​ Cambodia​ Energy​ Ltd​។​ ​រោងចក្រ​នេះ​នឹង​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ Toshiba​ ក្រុមហ៊ុន​ដំបូង​របស់​ជប៉ុន​ដែល​នឹង​សាងសង់​រោងចក្រ​ថាមពល​នៅ​ប្រទេស​កម្ពុជា​។​11 រោងចក្រ​នេះ​ នឹង​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៩​។​12

ទោះយ៉ាងណា ធ្យូងថ្មបម្រុងនៅកម្ពុជា មិនទាន់បានទាញយកជាលក្ខណៈពាណិជ្ជកម្មនៅឡើយទេ ដូច្នេះហើយកម្ពុជាពឹងផ្អែកលើការនាំចូលការផ្គត់ផ្គង់ធ្យូងថ្ម។ តួយ៉ាង រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម នៅខេត្តព្រះសីហនុ បាននាំចូលធ្យូងថ្មពីប្រទេសឥណ្ឌូនេស៊ី ជាដើម។13

ម៉ាស៊ូត

អង្គការអន្តរជាតិនៃថាមពលកើតឡើងវិញ និងភាពជាដៃគូនៃប្រសិទ្ធភាពថាមពល (ហៅកាត់ថា REEEP) ធ្វើការប៉ាន់ប្រមាណ​ថា នៅកម្ពុជាមានបណ្តាញម៉ាស៊ូតខ្នាតតូចចំនួនប្រមាណ២០០។ ជាញឹកញាប់ បណ្តាញទាំងនោះប្រឈមនឹងការចំណាយលើផលិតកម្មខ្ពស់ ដោយសារតែម៉ាស៊ីនឥន្ធនៈដើរដោយហ្វូស៊ីលមិនសូវមានប្រសិទ្ធភាពនិងរចនាសម្ព័ន្ធប្រព័ន្ធ​ចែក​ចាយ​នៅមានកម្រិត។14

រដ្ឋាភិបាលបានមើលឃើញពីតួនាទីរបស់ម៉ាស៊ីនម៉ាស៊ូតខ្នាតធំ ដែលអាចផលិតថាមពលអគ្គិសនីនៅកម្ពុជា។ នៅឆ្នាំ២០១២ ប្រសាសន៍របស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ត្រូវបានចុះនៅក្នុងhttps://www.phnompenhpost.com/national/sustainable-energy-cambodia-plans-target-2030ថា៖

“យើងលើកទឹកចិត្តដល់ក្រុមហ៊ុនអគ្គិសនីធំៗ ដូចជាក្រុមហ៊ុនម៉ាស៊ីនម៉ាស៊ូតធំៗ ក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី​និងធ្យូងថ្មជាដើម ក្នុងគោលបំណងដើម្បីកាត់បន្ថយតម្លៃអគ្គិសនី ដែលផលិតដោយម៉ាស៊ីនទ្រង់ទ្រាយតូចនៅតាមតំបន់ជនបទ។”15

ប្រេង និងឧស្ម័ន

ប្រេង និងឧស្ម័ន ត្រូវបានរកឃើញនៅលើទឹកដីកម្ពុជា ប៉ុន្តែការទាញយកជាលក្ខណៈពាណិជ្ជកម្ម មិនទាន់មានការចាប់ផ្តើមនៅឡើយទេ។ រាល់តម្រូវការផលិតផលប្រេងក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវបាននាំចូល។ ការប្រើប្រាស់ផលិតផលប្រេងចម្រាញ់ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤៧,៤៩០ បារ៉ែលក្នុងមួយថ្ងៃ។16;17

សម្រាប់ការរុករកប្រេង និងឧស្ម័ន ក្នុងនោះមានប្លុកចំនួន៦នៅឈូងសមុទ្រ ហើយប្លុកចំនួន១៩នៅដីគោក និងប្លុកចំនួន៤ នៅក្នុងតំបន់ត្រួតស៊ីគ្នាដែលមានជម្លោះជាមួយប្រទេសថៃ។ ផែនទីប្លុកប្រេង និងឧស្ម័ន អាចរកបាននៅទីនេះ

ប្រទេសកម្ពុជា មិនទាន់មានរោងចក្រចម្រាញ់ប្រេង ដែលមានលទ្ធភាពក្នុងការកែច្នៃប្រេង និងឧស្ម័ននៅឡើយ បើទោះបីជានៅដើមឆ្នាំ២០១៥នេះ ក្រុមហ៊ុនប្រេងកាតកម្ពុជា បានបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេងរបស់ខ្លួនដែលមានតម្លៃ ២.៣ ពាន់​លាន​ដុល្លារអាមេរិក គ្រោងនឹងសាងសង់លើផ្ទដី ៣៦៥ ហិកតា នៅក្នុងខេត្តកំពត និងព្រះសីហនុ ស្ថិតនៅក្នុងដំណាក់កាលនៃការសាងសង់ក៏ដោយ។18

បានធ្វើបច្ចុប្បន្នភាព៖ ២៨ កុម្ភៈ ២០១៧

ទាក់ទងនឹងផលិតកម្មថាមពលដែលមិនកើតឡើងវិញ

ឯកសារយោង

  1. 1. Matthieu​ de​ Gaudemar,​ “កំណើនថាមពលក្នុងស្រុកនឹងកាត់បន្ថយការពឹងផ្អែកលើការនាំចូល”,​ កាសែតភ្នំពេញប៉ុស្តិ៍,​ ចុះថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៦។ http://www.phnompenhpost.com/business/domestic-energy-boost-reduces-reliance-imports
  2. 2. Kali​ Kotoski,​ “រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មសាកល្បងដំណើរការម៉ាស៊ីនផលិតថាមពលថ្មី”,​ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ៣១ ខែ មករា​ ឆ្នាំ ២០១៧។ http://www.phnompenhpost.com/business/coal-fired-plant-tests-new-power-generator
  3. 3. រាជរដ្ឋាភិបាល​កម្ពុជា​.​ “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤-២០១៨.”​ ភ្នំពេញ​,​ ២០១៤.​ ទំព័រ​ ១៥៧។
  4. 4. អាជ្ញាធរអគ្គិសនីកម្ពុជា. ២០១៥. របាយការណ៍ប្រចាំឆ្នាំស្តីពីវិស័យថាមពលឆ្នាំ២០១៤. ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា.
  5. 5. ដូចលេខយោងខាងលើ
  6. 6. UNFCCC. “សំណុំបែបបទឯកសាររចនាគម្រោង (CDM PDD) – Version 03”. ដកស្រង់ ៥ កក្កដា ២០១៤. http://bit.ly/1RrIUIE.
  7. 7. អាជ្ញាធរអគ្គិសនីកម្ពុជា. ២០១៥. របាយការណ៍ប្រចាំឆ្នាំស្តីពីវិស័យថាមពលឆ្នាំ២០១៤. ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា.
  8. 8. ដូចឯកសារយោងខាងដើម។
  9. 9. Kali​ Kotoski,​ “រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មសាកល្បងដំណើរការម៉ាស៊ីនផលិតថាមពលថ្មី”,​ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ៣១ ខែ មករា​ ឆ្នាំ ២០១៧។ http://www.phnompenhpost.com/business/coal-fired-plant-tests-new-power-generator
  10. 10. ដូចលេខយោងខាងលើ
  11. 11. ម៉ៃ គុណមករា. “ក្រុម​ហ៊ុន Toshiba​​ សាងសង់​រោងចក្រ​ថាមពល​​ធ្យូងថ្ម​នៅ​ខេត្ត​ព្រះ​សីហនុ​”, កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ២៨ ខែកម្ភៈ ឆ្នាំ ២០១៧។ http://bit.ly/2m0l6Bb
  12. 12. ជា វណ្ណៈ. “គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​វិនិយោគ​អគ្គិសនី​ចំនួន​ពីរ​កន្លែង”, កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧។ https://opendevelopmentcambodia.net/km/news/cabinet-approves-power-projects/
  13. 13. ហ៊ គឹមសាយ និង Eddie Morton. “រោងចក្រ​ថាមពល​ធ្យូងថ្ម​ដាក់​ឲ្យ​ដំណើរការ​.”កាសែតភ្នំពេញប៉ុស្តិ៍, ២៦ កុម្ភះ ២០១៤. ដកស្រង់ ៥ សីហា ២០១៤។ http://bit.ly/1X77DPX
  14. 14. “ការបង្កើនថាមពលកើតឡើងវិញនៅក្នុងគម្រោងអគ្គិសនីជនបទឯកជនក្នុងប្រទេសកម្ពុជា.” អង្គការអន្តរជាតិនៃថាមពលកើតឡើងវិញ និងភាពជាដៃគូនៃប្រសិទ្ធភាពថាមពល (ហៅកាត់ថា REEEP). ដកស្រង់ ២២ កក្កដា ២០១៥. http://www.reeep.org/projects/boosting-re-privately-led-rural-electrification-projects-cambodia.
  15. 15. វង្ស សុខេង. “និរន្តរភាពថាមពលនៅកម្ពុជា ត្រូវបានដៅនៅឆ្នាំ២០៣០.” កាសែតភ្នំពេញប៉ុស្តិ៍, ១៤ ធ្នូ ២០១២. ដកស្រង់ ២២ កក្កដា ២០១៥. https://www.phnompenhpost.com/national/sustainable-energy-cambodia-plans-target-2030
  16. 16. “កំណត់ត្រាការពិតនៅលើពិភពលោក.” ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល. ដកស្រង់ ២២ កក្កដា ២០១៥. https://www.cia.gov/library/publications/the-world-factbook/geos/cb.html.
  17. 17. “ការនាំចូលប្រេងនៅកម្ពុជាបានកើនឡើង១០ភាគរយក្នុងត្រីមាសទី១.” The Cambodia Herald, ២០ ឧសភា ២០១៤. ដកស្រង់ ២២ កក្កដា ២០១៥. http://thecambodiaherald.com/cambodia/cambodias-oil-imports-up-10-pct-in-q1-6530.
  18. 18. ចាន់ មុយហុង. “គម្រោង​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​តែ​បន្ត.” កាសែតភ្នំពេញប៉ុស្តិ៍, ៣ មេសា ២០១៥. ដកស្រង់ ២២ កក្កដា ២០១៥. http://bit.ly/1NFI2sL.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

X9GYt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!