ចំនួនក្រុមប្រឹក្សាកើន ៨១៩ រូបខណៈការបោះឆ្នោតធ្វើនៅខែឧសភា
សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកើនចំនួន ៨១៩ រូបបន្ថែមទៀតសម្រាប់អាណត្តិទី ៣ ខណៈការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៦ ខែឧសភាឆ្នាំ ២០១៩។ នេះបើតាមអនុក្រឹត្យកាលពីថ្ងៃទី២៥ ខែមករា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានកាលពីម្សិលមិញ។ ...
ម៉ិច ដារ៉ា
https://bit.ly/2DDWLJS
ប្រតិបត្តិករកម្ចី នឹងដោះស្រាយបញ្ហាតាមករណី សម្រាប់អ្នករងគ្រោះ ដោយទឹកជំនន់
អ្នកតំណាងមកពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ប្រតិបត្តិករក្នុងឧស្សាហកម្មនេះកំពុងឃ្លាំមើលយ៉ាងដិតដល់លើទំហំនៃផលប៉ះពាល់ដោយសារទឹកជំនន់ទន្លេមេគង្គនៅរដូវនេះដោយថ្លែងថា ពួកគេមានបំណងផ្ដល់ដំណោះស្រាយសមស្រប ដើម្បីកាត់បន្ថយបន្ទុករបស់ជនរងគ្រោះ។ ...
ហ៊ គីមសាយ
https://bit.ly/2BPgNCb
CCJ ថា ព័ត៌មានមិនពិត (Fake News) កំពុងតែមានការរីករាលដាលខ្លាំង
ក្លឹបអ្នកកាសែតកម្ពុជា បានអះអាងថា «ព័ត៌មានមិនពិត ឬព័ត៌មានក្លែង (Fake News)» កំពុងតែរីករាលដាលខ្លាំងឡើង នៅលើបណ្ដាញសង្គម ខណៈដែល គ.ជ.ប បានបង្កើតក្រុមតាមដានព័ត៌មានមិនពិតនេះ ដែលអាចនឹងមានការផ្ទុះឡើងកាន់តែខ្លាំង នៅក្នុងការ ...
វ៉ន ដារ៉ា
https://bit.ly/2LFCmWd
អាជ្ញាធរចាត់វិធានការ បញ្ចប់ការទន្ទ្រានយកដីលើភ្នំដោះក្រមុំ
ក្រោយពីមានការអះអាងថា ដីនៅលើភ្នំដោះក្រមុំត្រូវបានគេបន្តរំលោភយកជាកម្មសិទ្ធិផ្ទាល់ខ្លួន អាជ្ញាធរបញ្ជាក់ពីម្សិលមិញថា សកម្មភាពទន្រ្ទានយកដីលើភ្នំដោះក្រមុំពីសំណាក់ប្រជាពលរដ្ឋនោះត្រូវបានចាត់វិធានការបញ្ចប់រួចរាល់ហើយ។ អភិបាលក្រុងសែនមនោ ...
ខន សាវិ
https://bit.ly/300hKiV
អ្នកកាសែតសរសេរសៀវភៅពីមូលហេតុបាត់ដីកម្ពុជាក្រោម
ប្រវត្តិ និងមូលហេតុនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ឬដែនដីកូសាំងស៊ីនទៅវៀតណាមនឹងត្រូវលាតត្រដាងក្នុងសៀវភៅ «សត្រូវមិត្តភក្តិឯងៈ ផែនដី និងផែនទីកម្ពុជា-វៀតណាម (១៦២៣-២០១៥)» ដែលចងក្រងឡើងដោយលោក ឆាយ សុផល អ្នកកាសែតខ្មែរជើងចាស់ក្នុងគោលបំណងឲ្យអ្នកអានបានយល់ពីប្រវត្តិសាស្ត្រនៃជម្លោះកម្ពុជា វៀតណាម ចាកផុតពីការ ...
តាំង វីដា
http://bit.ly/1RY0YGz
អាជីវកម្មក្រុមហ៊ុននៅតែបន្តទោះបីមានការចាប់ខ្លួនលោក ប៊ុណ្ណា
ការចាប់ខ្លួនលោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាក្រោមចោទប្រកាន់ពីការចេញមូលប្បទានបត្រគ្មានប្រាក់មិនត្រូវបានគេមើលឃើញថាមានផលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុននោះទេ។ នេះបើតាមតំណាងរបស់អចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប។ ...
ចេង សុខហ័ង
http://bit.ly/1UaetbC
អតីតរដ្ឋមន្ត្រីដែលសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពអំពាវនាវឲ្យដាក់ទណ្ឌកម្ម
លោក ហ្ការ៉េត អេវិន អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃសុក្រថា សហគមន៍អន្តរជាតិគួរតែដាក់”សម្ពាធអតិបរមា”ទៅលើរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានការណ៍សិទ្ធិមនុស្សប្រទេស នេះ រួមទាំងការអាចដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់។ ...
Ben Paviour
http://www.cambodiadailykhmer.com/33337
អាជីវករលក់ត្រីយកខេងត្រីរៀបជារបាំងបិទច្រកព្រំដែនប៉ោយប៉ែត
យោងតាមអាជ្ញាធរក្រុងប៉ោយប៉ែតបានឱ្យដឹងថា អាជ្ញាធរថៃបានដកការដំឡើងភាស៊ីរហូតដល់៦០០ភាគរយលើអាជីវករលក់ត្រីកម្ពុជាចេញវិញហើយកាលពីម្សិលមិញ បន្ទាប់ពីអ្នកអូសរទេះដែលពោរពេញទៅដោយកំហឹងបានយកខេងត្រីនៅលើរទេះរៀបជារបាំងបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីម្សិលមិញដើម្បីជាការតវ៉ា។ ...
ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/36650
ប្រធានអង្គការលីកាដូលើកឡើងថា ច្បាប់សញ្ជាតិជះឥទ្ធិពល លើសេចក្តីសម្រេចរបស់ គ.ជ.ប.
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូដែលកាលពីថ្ងៃអង្គារ បានច្រានចោលការជ្រើសតាំងលោកស្រីជាសមាជិកគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតនោះបានមានប្រសាសន៍កាលពីថ្ងៃពុធថា ការហាមឃាត់មិនឲ្យមានសញ្ជាតិពីរនៅក្នុងស្ថាប័ននោះ ធ្វើឲ្យលោកស្រី ...
អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/23943/
អ្នកនេសាទត្រុូវបានហាមឃាត់មិនឱ្យចូលរួមវេទិកាបូមខ្សាច់
កាលពីថ្ងៃអង្គារ នគរបាលក្នុងខេត្តកោះកុង បានហាមឃាត់ប្រជានេសាទចំនួន៥០នាក់ មិនឱ្យចូលរួមវេទិកាសាធារណៈ ស្តីអំពីប្រតិបត្ដិការបូមខ្សាច់ដ៏ចម្រូងចម្រាស់មួយ ដោយអះអាងថាអ្នកស្រុកទាំងនេះមិនបានរស់នៅជិតល្មមទៅនឹង កន្លែងដែលក្រុមហ៊ុននេះកំពុងប្រតិបត្ដិការឡើយ ដូច្នេះហើយពួកគាត់មិនចាំបាច់ចូលរួមក្នុងវេទិកានេះទេ។ ...
អូន ភាព
https://www.cambodiadaily.com/news/fishermen-kept-from-sand-dredging-forum-90760/
(English) Parking rules kicked to kerb
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
Khouth Sophak Chakrya
http://www.phnompenhpost.com/national/parking-rules-kicked-kerb
លោក ហ៊ុន សែន ឲ្យមន្ត្រីតាមដានសង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានព្រមានដល់មន្ត្រីរាជរដ្ឋាភិបាលឲ្យតាមដាន និងត្រៀមខ្លួនដើម្បីគេចចេញពីវិបត្តិនៃសង្គ្រាមពាណិជ្ជកម្មដែលអាចនឹងទទួលឥទ្ធិពលពីនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានដាក់ចេញគោលនយោបាយសម្រាប់ការដំឡើងពន្ធគយលើការនាំចូល ...
បែន សុខហ៊ាន
https://bit.ly/2EfFJyt
សេចក្តីជូនដំណឹង ស្តីពីការពន្យាការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពន្យារការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញ អនុលោមតាមប្រកាស ដែលចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ ...
ក្រុមប្រឹក្សាជាតិគណនេយ្យ
ប្តឹងគ្នាទៅតុលាការ ករណីលួចលក់ដីសហគមន៍
ដីព្រៃអាស្រ័យផលប្រមាណជាង ៨០ហិកតា នៅសហគមន៍ជនជាតិដើមភាគតិចព្នងក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីត្រូវបានគេលួចលក់បង្កឲ្យកើតជម្លោះប្តឹងគ្នាទៅតុលាការរវាងពលរដ្ឋ មន្ត្រីអាជ្ញាធរ និងអ្នកទិញដី។ឈើគ្រឿងផ្ទះ និងដើមឈើរបស់ជនជាតិព្នង ...
ផាក់ ស៊ាងលី
http://bit.ly/2FB1UEO
ប្រទេសកូរ៉េខាងត្បូងបដិសេធការស្នើឲ្យរដ្ឋាភិបាលបញ្ឈប់កូដកម្ម
កាលពីម្សិលមិញ លោក គីម ហាន ស៊ូ (Kim Han-soo)ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា បានបដិសេធថាមិនបានសុំឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ឈប់កូដកម្មមួយនៅឯរោងចក្រកាត់ដេរ ជារបស់ជនជាតិកូរ៉េខាងត្បូង ...
ហ្សមប៊រ ភីធឺរ៍ និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/15129/
រឹបអូសបានមងនេសាទច្រើនជាងមួយតោន
អាជ្ញាធរនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃពុធបានរឹបអូសមងសំណាញ់នេសាទតូចៗ បង្គោលឫស្សី និងកូនត្រីតូចៗ ជាងមួយតោន ក្នុងអំឡុងការបង្ក្រាបលើការនេសាទខុសច្បាប់ ក្នុងបឹងកាពិត នេះបើយោងតាមអាជ្ញាធរ។ ...
ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50526429/crackdown-nets-more-than-one-tonne-of-fish/
គណបក្សប្រជាជនជំរុញឲ្យអនុម័តច្បាប់បោះឆ្នោតឃុំសង្កាត់ថ្មី
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍កាលពីថ្ងៃពុធថា សភាជាតិនឹងបោះឆ្នោតលើច្បាប់វិសោធនកម្មដែលគ្រប់គ្រងការបោះឆ្នោត ឃុំសង្កាត់នៅថ្ងៃទី២០ខែតុលា បើទោះជាគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ មិនបង្កើតបានការព្រមព្រៀង ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/27877/
សវនាការសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងកម្ពុជា ត្រូវព្យួរដោយគ្មានពេលកំណត់
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទក្លែងបន្លំ និងញុះញង់លើសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង ហុង សុខហួរ សាលាដំបូងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានព្យួរសវនាការដោយគ្មានពេលកំណត់ ដោយធ្វើការផ្អាកជាថ្មីម្តងទៀតកាលពីថ្ងៃពុធនេះ បន្ទាប់ពី ...
ម៉ម មុនីរតន៍
http://www.rfa.org/english/news/cambodia/postponed-10072015155917.html
រថក្រោះជាច្រើនគ្រឿងត្រូវបានដឹកកាត់តាមរាជធានីភ្នំពេញដើម្បីយកទៅធ្វើការជួសជុល
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិល មិញថា រថក្រោះ១០គ្រឿងត្រូវបានដឹកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងរាជធានីភ្នំពេញកាលពីយប់ថ្ងៃអាទិត្យដើម្បីយកទៅជួសជុល ប៉ុន្តែលោកមិនបាននិយាយថា យកទៅទីណានោះឡើយ។ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/33221
គណបក្សសង្គ្រោះជាតិថា អាចនឹងមានមហាបាតុកម្ម បន្ទាប់ពីលោក កឹម សុខា ត្រូវបានផ្តន្ទាទោស
កាលពីម្សិលមិញ ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្រពិចារណាធ្វើមហាបាតុកម្ម បន្ទាប់ពីការផ្តន្ទាទោសលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគារ ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលបានព្រមានថា អ្នកដែលព្យាយាមធ្វើតាមការអំពាវនាវនោះនឹង “ប្រឈមផលវិបាកធ្ងន់ធ្ងរ”។ ...
ឃួន ណារិម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/34221