ប្រទេស​កូរ៉េខាងត្បូង​បដិសេធ​ការស្នើឲ្យ​រដ្ឋាភិបាល​បញ្ឈប់​​កូដកម្ម

កាល​​ពីម្សិលមិញ ​លោក គីម ហាន ស៊ូ (Kim Han-soo)ឯកអគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​ប្រទេស​កម្ពុជា បាន​បដិសេធ​​ថាមិនបាន​​សុំឲ្យ​​ក្រសួងការ​ងារ​​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បញ្ឈប់​​កូដ​​កម្ម​​​មួយ​នៅឯ​រោង​ចក្រ​កាត់​ដេរ​ ​ជា​​របស់​​​ជនជាតិ​កូរ៉េ​​ខាង​ត្បូង​​​កាលពីសប្ដាហ៍​មុន​​ទេ ក៏​ប៉ុន្តែ​​​បាន​លើកឡើងថា​ ជម្លោះ​​នេះបានធ្វើ​ឲ្យ​​ការវិនិយោគ​​មាន​ទឹកប្រាក់​​៤០​លាន​​​ដុល្លារ​​​​ពី​ក្រុម​​ហ៊ុន​​ធំ ត្រូវ​ផ្អាក​។ កាលពីថ្ងៃអាទិត្យ​ លោក ហេង សួ ​​អ្នកនាំពាក្យរបស់ក្រសួង​ការងារ​​បានមាន​ប្រសាសន៍​ថា ឯក​អគ្គ​រដ្ឋទូត​រូបនេះ​​បាន​ជួប​ជាមួយលោក អុិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​កាលពីថ្ងៃ​​ពុធសប្តាហ៍មុន ដោយស្នើឲ្យ​រដ្ឋាភិបាល​ “ធ្វើអន្តរាគមន៍​” ក្នុង​កូដកម្ម​មួយនៅឯ​រោងចក្រ​កាត់​ដេរ Cambo Handsome ក្នុងរាជ​ធានី​ភ្នំពេញ។ លោក ហេង សួ ​បានមានប្រសាសន៍ថា “​ពួកគេ​​​ចង់​ឲ្យក្រសួង​​​អនុវត្តតាម​​ច្បាប់​…​ដើម្បី​​បញ្ជា​ពួកគេ[និយោជិតរោងចក្រ] ឲ្យ​វិលត្រឡប់ទៅធ្វើការ​វិញ​”។​ ...

ហ្សមប៊រ ភីធឺរ៍ និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/15129/