បម្រាមបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅម៉ាឡេស៊ីត្រូវបានដកចេញ៦ខែមុន
រដ្ឋាភិបាលបានដកចេញបម្រាមឆ្នាំ២០១១ លើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមករា នេះបើយោងតាមសារាចរដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដោយផ្ទុយនឹងការបដិសេធរាប់ខែមកនេះរបស់រដ្ឋាភិបាល។ ...
ហ្សមប៊រ ភីធឺរ៍ និង ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/37743
កម្រិតទឹកទន្លេហក់ឡើងខ្លាំងនៅភូមិក្នុងតំបន់ទំនប់សេសាន ខណៈប្រជាពលរដ្ឋមិនព្រមចាកចេញ
ក្រុមសង្គ្រោះរួមជាមួយកាណូត និងគ្រឿងឧបភោគបរិភោគត្រូវបានបញ្ជូនទៅកាន់ភូមិចំនួនពីរស្ថិតក្នុងខេត្តស្ទឹងត្រែង កន្លែងដែលប្រជាពលរដ្ឋមិនព្រមចាកចេញទៅណា បើទោះបីជាគេរំពឹងទុកថាទឹកនឹងជន់លិច នៅពេលទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសនេះថ្វើតេស្តសាកល្បងក្តី។ ...
អូន ភាព
https://www.cambodiadaily.com/news/waters-rising-in-sesan-dam-villages-as-holdouts-sit-tight-132614/
កំណើននៃការនាំចេញរបស់កម្ពុជាទៅជប៉ុនឆមាសទី១បានថយចុះ
កំណើននៃការនាំចេញរបស់កម្ពុជាទៅប្រទេសជប៉ុនបានថយចុះគួរឳ្យកត់សម្គាល់នៅឆមាសទី១ឆ្នាំនេះ ដោយមានអត្រាកំណើនប្រចាំឆមាសតែ៤,៥ភាគរយជាអត្រាកំណើនទាបជាងគេគិតចាប់ពីឆ្នាំ២០០៩មក។ នេះបើតាមទិន្នន័យពាណិជ្ជកម្មពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ...
ហ៊ គីមសាយ
http://bit.ly/2wycOm1
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ផ្តើមរៀបចំបេក្ខជនឈរតំណាងរាស្ត្រ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន( GDP) ដែលថ្នាក់ដឹកនាំមួយចំនួនកើតចេញពីអតីតថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល បានអះអាងកាលពីម្សិលមិញថានឹងដាក់តំណាងឈរឈ្មោះទូទាំងប្រទេស ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះឆ្នោតជាតិនាខែកក្កដាឆ្នាំ ២០១៨ ខាងមុខនេះក្រោយពីគណបក្ស ...
បែន សុខហ៊ាន
http://bit.ly/2B6oy4I
អាជីវកម្មនៅកម្ពុជា ប្រឈមកង្វះការទទួលបានមូលនិធិ
ខណៈអាជីវកម្មបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីទិដ្ឋភាពដ៏រស់រវើកមួយ អាជីវកម្មជាច្រើនដែលព្យាយាមចាប់យកធនធានហិរញ្ញវត្ថុសម្រាប់កំណើន មានការលំបាកក្នុងការទទួលបានមូលធន។ នេះបើយោងតាមការសិក្សាថ្មីមួយដោយមូលនិធិ Dutch Good Growth Fund (DGGF) ដែលបានបញ្ជាក់ពីបញ្ហាប្រឈមសំខាន់ៗ ដែលសហគ្រាស ...
Robin Spiess
http://bit.ly/2BekVtX
ចិនត្រៀមខ្លួនរួចជាសម្រេចសម្រាប់កិច្ចសហការធនធានទឹកជាមួយបណ្តាប្រទេសទន្លេមេគង្គ
លោកនាយករដ្ឋមន្ត្រីចិន លី គឺឈាំង ថ្លែងនៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរ នៅភ្នំពេញ ថាប្រទេសចិនបានពង្រឹងភាពជឿទុកចិត្តផ្នែកនយោបាយជាមួយប្រទេសទាំងប្រាំនៅតាមទន្លេមេគង្គ-ឡានឆាង ព្រមទាំងមានកិច្ចសហការក្នុងផ្នែក ធនធានទឹក គ្រោះរាំងស្ងួត និងការការពារទឹក ...
Zhang Yue
http://www.chinadaily.com.cn/a/201801/11/WS5a5727eba3102c394518e98a.html
សាលាក្រុងបញ្ជូនមនុស្សរាប់រយនាក់ឱ្យចូលបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលសង្គមកិច្ច
អ្នកសុំទាន និងអ្នកគ្មានផ្ទះសម្បែងជាង ១.៧០០ នាក់ត្រូវបានប្រមូលចេញពីផ្លូវនានាក្នុងរាជធានីភ្នំពេញ ហើយត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គមកិច្ចកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សាលារាជធានីដែលបានចេញផ្សាយកាលពីម្សិលមិញ អាជ្ញាធរបានប្រមូល ...
សែន ដាវីត
http://www.khmertimeskh.com/50106908/city-hall-sends-hundreds-rehab-social-affairs-centres/
បុរស ២ នាក់ត្រូវបានឃាត់ខ្លួនអប់រំ ក្រោយលួចដាំកញ្ឆាបន្លំនៅក្នុងផើងផ្កា
បុរស ២ នាក់ត្រូវបាននគរបាលក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ចាប់ឃាត់ខ្លួនមកអប់រំជាច្រើនម៉ោង ក្រោយពីពួកគាត់បានលួចលាក់ដាំកញ្ឆាក្នុងផើងលាយឡំជាមួយផើងផ្កាចម្រុះពណ៌ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ ...
ឃុត សុភចរិយា
http://bit.ly/2CjlKxO
អ្នកឃ្លាំមើល៖ អវត្តមានរបស់បក្សប្រឆាំង នឹងធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតថយចុះ
អ្នកជំនាញការបោះឆ្នោត និងអ្នកឃ្លាំមើលសង្គមព្យាករថា អវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតប្រជែងដ៏ស្រួចស្រាល់ជាមួយគណបក្សប្រជាជនអាចនឹងធ្វើឲ្យចំនួនអ្នកទៅបោះឆ្នោតជាតិនាខែកក្កដាខាងមុខធ្លាក់ចុះ បើទោះបីជាបច្ចុប្បន្នមេដឹកនាំគណបក្សកាន់អំណាច បានប្រឹងប្រែងចុះ ...
បែន សុខហ៊ាន
http://bit.ly/2FQhYmc
ក្រុមហ៊ុនចិនគ្រោងទិញទ្រព្យនៅកម្ពុជា $៤៩លាន
យោងតាមឯកសារដាក់ទៅកាន់ផ្សារហ៊ុន ក្រុមហ៊ុន Guangzhou Yuetai Group ដែលចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងស៊ាងហៃ បានប្រកាសកាលពីម្សិលមិញថា ខ្លូននឹងទិញទ្រព្យសកម្មតម្លៃ៤៩,២លានដុល្លារនៅ ...
Post Staff
http://bit.ly/2hy5pMM
ដំរីមួយក្បាលត្រូវចរន្តអគ្គិសនីឆក់ងាប់ពេលត្រដុសនឹងបង្គោលភ្លើង
យោងតាមអាជ្ញាធរខេត្តបានឲ្យដឹងថា សត្វដំរីអាស៊ីមួយក្បាលត្រូវខ្សែភ្លើងដែលមាន ចរន្តខ្លាំងឆក់ងាប់កាលពីព្រឹកម្សិលមិញ នៅក្នុងភូមិមួយក្នុងខេត្តព្រះសីហនុ ដែលមានសត្វដំរីឆ្លងកាត់ជាញឹកញាប់។ ...
អ៊ួច សូនី និង Danielle Keeton-olsen
http://www.cambodiadailykhmer.com/36933
គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក កែម ឡី មានវត្តមាននៅក្នុងការបោះឆ្នោត
បន្ទាប់ពីបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ បានអង្គុយនៅក្នុងទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញសម្រាប់សមាជមុនការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ពួកគេបានអោនគោរពបិតាស្ថាបនិកនៅក្នុងការ ...
George Wright និង សេក ឧត្តម
https://www.cambodiadaily.com/news/kem-ley-lives-grassroots-democracy-party-elections-130233/
អង្គការអាមេរិករៀបចំឲ្យម្ចាស់ឆ្នោតដេញដោលបេក្ខជនឃុំសង្កាត់នៅបាត់ដំបង
បេក្ខជន ឬតំណាងគណបក្សនយោបាយមួយចំនួន បានចូលរួមពិភាក្សានៅវត្តសុវណ្ណបុប្ផា ហៅវត្តតាមិម ស្ថិតនៅក្នុងឃុំវត្តតាមិម ក្នុងខេត្តបាត់ដំបង ដោយបានឆ្លើយនឹងសំណួរពលរដ្ឋម្ចាស់ឆ្នោតដោយផ្ទាល់ នៅថ្ងៃច័ន្ទនេះ ដែលត្រូវជាថ្ងៃទីបីនៃការឃោសនារក ...
ព្រះមហាក្សត្រយាងចេញមុនច្បាប់គណបក្សបញ្ជូនចូលរាជវាំង
ច្បាប់ស្តីពីគណបក្សនយោបាយដែលមានលក្ខណៈចម្រូងចម្រាសនឹងត្រូវពិនិត្យចុងក្រោយនៅថ្ងៃអង្គារស្អែកនេះ ដោយក្រុមប្រឹក្សាធម្មនុញ្ញ ហើយនឹងត្រូវបញ្ជូនទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាចូលជាធរមាន ដើម្បីប្រើប្រាស់នាពេលឆាប់ៗនេះ ខណៈដែលព្រះមហាក្សត្រ នរោត្តម សីហមុនី អវត្តមានពីប្រទេស។ ...
មាស សុខជា
http://bit.ly/2vAaeMK
សេចក្តីណែនាំ ស្តីពី ការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីណែនាំ ពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ។ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើស ...
រដ្ឋបាលរាជធានីភ្នំពេញ
មន្ត្រីថា គ្មានប្រភេទពូជ GMO នៅកម្ពុជា
ខណៈប្រភេទគ្រាប់ពូជដំណាំកសិកម្ម Genetically Modified ឬ (GMO) ត្រូវបានប្រើប្រាស់ក្នុងបណ្ដាប្រទេសជិតខាង អ្នកជំនាញកម្ពុជាក្នុងឧស្សាហកម្មនេះបារម្ភពីការលំហូរចូលគ្រាប់ពូជប្រភេទនេះមកកម្ពុជាដែលអាចធ្វើឲ្យខូចដល់វិស័យនេះ។ ...
ចេង សុខហ័ង
http://bit.ly/2xPJPva
ធនាគារពិភពលោកថា កម្ពុជាត្រូវការបន្ថែម ដើម្បីបញ្ចប់ភាពក្រីក្រ
កម្ពុជា អាចកាត់បន្ថយកម្រិតភាពក្រីក្រខ្លាំងបំផុតរបស់ខ្លួនមកនៅត្រឹមមួយខ្ទង់ ប៉ុន្តែទន្ទឹមនឹងនោះអត្រាប្រជាជនថ្នាក់កណ្ដាលស្ទើរតែមិនមាន ហើយប្រហែលជាពាក់កណ្ដាលនៃប្រជាជននៅតែងាយទទួលរងគ្រោះខ្លាំងពីវិបត្តិសេដ្ឋកិច្ច។ នេះបើតាមរបាយការណ៍ធនាគារពិភពលោកដែល ...
Robin Spiess
http://bit.ly/2AXNFH2
ព្រៃកោងកាងកំពុងរងការបំផ្លាញដោយបូមខ្សាច់ដាក់
មន្រ្តីអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលបានអះអាងថាឧកញ៉ាមួយរូបអាចនៅពីក្រោយខ្នងនៃការលួចបូមខ្សាច់ចាក់លុបតំបន់ជម្រលមច្ជា និងព្រៃកោងកាងយ៉ាងហោចណាស់ចំនួន២ហិកតាដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម។ ...
ផាក់ ស៊ាងលី
http://bit.ly/2CNTGDG
រដ្ឋាភិបាលឯកភាព សំណើព្រលានយន្តហោះថ្មី
រដ្ឋាភិបាលកម្ពុជាបានយល់ព្រមលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកមួយ ដោយអនុញ្ញាតឲ្យសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាល និងដែលត្រូវបានបញ្ជាក់ដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីពីថ្ងៃម្សិលមិញ ...
ហ៊ គីមសាយ
http://bit.ly/2B0Wvju