សេចក្តីណែនាំ ស្តីពី ការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីណែនាំ ពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ។ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើសយកផ្លូវសំខាន់ៗចំនួន ១១ ខ្សែ ធ្វើជាអាទិភាពគំរូ សម្រាប់អនុវត្តវិធានការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីឱ្យសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ សូមបងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ច ចូលរួមអនុវត្តន៍តាមសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
រដ្ឋបាលរាជធានីភ្នំពេញ