តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

78 Topicsរកឃើញសម្រាប់ "인도카마그라 구입방법 카마그라.com 카마그라 정품카마그라 제네릭가격 인도정품카마그라 처방가격 ToA"

វិស័យឧស្សាហកម្ម

វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ (​លើកលែង​ ឧស្សាហកម្ម​និស្សា​រណកម្ម​ និង​ការ​រុករក​រ៉ែ​)​ ភាគច្រើន​សំដៅលើ​ វិស័យ​កាត់ដេរ​ កសិកម្ម​ សំណង់​ និង​ទេសចរណ៍​។​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​ទិស​ដៅ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ឲ្យ​ក្លាយទៅជា​ប្រទេស​ ដែល​មាន​ ប្រាក់​ចំណូល​មធ្យម​ក្នុង​ឆ្នាំ​២០៣០​ និង​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​ ដូច​បាន​កំណត់​ក្នុង​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​។​ ទិស​ដៅ​នេះ​ បញ្ជាក់​ពី​តួនាទី​នៃ​វិស័យ​ឧស្សាហកម្ម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ ចំពោះ​កំណើន​នា​ពេល​អនាគត​។ ...

ការកម្រិតពន្ធអាករ

ឡានដឹកទំនិញធនធ្ងន់នៅលើកំណាត់ផ្លូវមួយនៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបភាព ថតដោយ Phalinn Ool កាលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​រាយការណ៍​ពី​ចំណូល​ពន្ធ​នា​ ៩០០​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៣​ និង​ ១.០៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០១៤​ ដែល​មាន​កំណើន​ ១៧.៧​ ភាគរយ​។19​ លើស​ពី​នេះ​ សម្រាប់​រយៈពេល​ ៩​ខែ​ដំបូង​ នៃ ...

មីក្រូហិរញ្ញវត្ថុ

ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​វាយប្រហារ​​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​សកលលោក​ ​​និង​កម្ពុជា​ ​​​ដោយ​បន្ត​រាលដាល​​ដល់​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ​។​ ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​បន្ត​ផ្តល់​សេវា​ដល់​អតិថិជន​ ដែល​អាច​មើលឃើញ ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ

ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រឈមចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។106 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។107 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។108 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។109 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។110 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។111 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។112កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោម​អាជ្ញា​បណ្ណ​ CC BY-ND 2.0​។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។​113 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...

ប្រជាជន និងជំរឿន

table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយ​នឹង​អត្រា​កំណើន​ ១.៤៦ ភាគរយ ​ក្នុង​មួយ​ឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជន​សរុប​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​​មានចំនួន ១៤.៦៨ លាន​នាក់ ក្នុង​ឆ្នាំ​២០១៣។162 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជន​សរុប​មានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។163 ជំរឿន​ប្រជានជនផ្លូវការចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៨។ស្ថិតិ​សំខាន់ៗ​មួយ​ចំនួន៖164ប្រជាជន៧៨ ភាគរយ រស់​នៅ​ទី​ជនបទ។ប្រជាជន២/៣​ ស្ថិត​ក្នុងវ័យ​ប្រកប​ការងារ(១៥-៦៤ឆ្នាំ) ប្រហែល​២៩ ភាគរយ ...

​តំបន់​សមុទ្រ និង​ឆ្នេរ​

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ192 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។193ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...

ការនាំចេញ/នីហរណ

នាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្រ្តីកម្ពុជាដទៃទៀតបានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។បន្ទាប់​ពី​ដំណើរការ​សេដ្ឋកិច្ច​រឹង​មាំ​អស់​រយៈពេល​ពីរ​ទសវត្សរ៍​ ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០១៥​ ហើយ​បាន​កំណត់​ទិស​ដៅ​នៃ​ការ​ឈាន​ទៅ​ក្លាយជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ ...

ក្រសួង​កិច្ចការ​នារី​

ក្រសួងកិច្ចការនារី។ រូបថតពី គេហទំព័រហ្វេសប៊ុករបស់ក្រសួង ថតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦។​ការ​បង្កើត​ទ្បើ​ង​​យោង​តាម​ ព្រះរាជក្រឹត្យ​លេខ​ ន​ស​/​រកម​/០១៩៩/២២​ ក្រសួង​កិច្ចការ​នារី​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​១៩៩៦​។​ ក៏​ប៉ុន្តែ​ ក្រសួង​កិច្ចការ​នារី​បាន​ក្លាយជា​ក្រសួង​កិច្ចការ​នារី​ និង​អតីត​យុទ្ធ​ជន ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យសុខាភិបាល

ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ដែល​ផ្តល់​លទ្ធភាព​ទទួល​បាន​សេវាកម្ម​ស្មើភាព​គ្នា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ធានា​បាន​នូវ​សុខុមាលភាព​របស់​ប្រជាជន​ក្នុង​ប្រទេស​មួយ​។​ ទាំង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខិតខំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​របស់​ពួក ...

អង្គនីតិប្រតិបត្តិ

(English) The Royal Government of Cambodia (RGC) represents the executive wing of government. It is responsible for implementing laws and directing general affairs of the state in accordance with policy programs and state planning approved by parliament (the National Assembly and Senate). ...

មជ្ឈត្តការផ្នែកការងារ

ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅពេលសវនាការ នៅប្រទេសកម្ពុជា។ រូបភាព ថតដោយអង្គការពលកម្ម​​អន្តរជាតិ (ប្រចាំអាស៊ី-ប៉ាស៊ីហ្វិច)​ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ការងារ​ ឆ្នាំ​១៩៩៧​។​ បើ​ទោះជា​យ៉ាងនេះ​ក្តី​ ក្រុមប្រឹក្សា​នេះ​ ទើបតែ​បើកទ្វារ​ទទួល​ផ្តល់​សេវា​ជូន​និយោជក​ និ​យោ​ជិ​ក​ កម្មករ​ និង​សហជីព​ នៅ​ខែឧសភា​ ឆ្នាំ​២០០៣​ ប៉ុណ្ណោះ​។​ មាត្រា​ ៣១៧​ នៃ ...

ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)

ចាប់ផ្ដើម​ពី​ឆ្នាំ​ ២០០១​ មក​ កិច្ច​ដំណើរការ​បាន​ចាប់ផ្តើម​លើ​ការ​ជំរុញ​ការ​បង្កើត​ផ្សារភាគហ៊ុន​កម្ពុជា​ (CSE​ ឬ​ ​CSX)​ ដើម្បី​ជា​មធ្យោបាយ​គាំទ្រ​ទៅ​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​។​ ទីផ្សារ​ភាគហ៊ុន​បាន​ជួយ​សម្រួល​ទៅ​ដល់​ដំណើរការ​ទិញ​ និង ...

ល្ហុងខ្វង

ល្ហុងខ្វង​ភាគច្រើន​ត្រូវ​បាន​ដាំ​ដុះ​នៅ​តំបន់​ភ្នំ​នៃ​ភាគ​ខាងជើង​ និង​ភាគ​កណ្តាល​ នៃ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​តំបន់​ដាំ​ដុះ​នោះ​ទេ​។​ វា​អាច​រកបាន​នៅ​ខេត្តបាត់ដំបង​ ពោធិ៍សាត់​ កំពង់ស្ពឺ​ ព្រះ​សីហ​នុ​ កណ្តាល​ ព្រៃវែង​ កំពត​ កែប​ សៀមរាប ...

ការឃ្លាំមើលតុលាការ

​ការ​គោរព​សម្រាប់​គុណ​តម្លៃ​ខ្ពស់​ គឺជា​គន្លឹះ​នៃ​ភាព​ជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តុលាការ​។​471​ គុណ​តម្លៃ​អន្តរជាតិ​ដែល​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ចៅក្រម​ទាំងអស់​ រួម​មាន​ ភាព​ឯករាជ្យ​ និង​ភាព​មិន​លំអៀង​ ភាព​ស្មោះត្រង់​ សមភាព​នៃ​ការ​ឱ្យ​តម្លៃ ...

ទីភ្នាក់ងារមិនមែនរដ្ឋាភិបាលសម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

​ប្រទេស​កម្ពុជា​មាន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​អន្តរជាតិ​ និង​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​ ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​ ការ​ស្តារ​នីតិសម្បទា​ និង​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ ព្រមទាំង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។​​យោង​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ...

សង្គមស៊ីវិល

កម្មវិធី​ផ្សព្វផ្សាយ​គម្រោង​ស្តី​ពី​ “​ការ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ តាម​រយៈ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​” នៅខេត្តស្វាយរៀង ប្រទេសកម្ពុជា។ រូបភាព ដោយ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0។​សង្គម​ស៊ី​វិល​ តំណាង​ឱ្យ​ចំនាប់អារម្មណ៍​នានា​ដែល​ផុស​ចេញពី​ពលរដ្ឋ​ ដែល​ជា​ផ្នែក​មួយ​នៃ​សង្គម​ មិន​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ ឬ ...

ពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ ច​ន​ ឃើ​រី​ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​។​ រូបភាព​ ដោយ​ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​,​ ថត​នៅ​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៦​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-ND 2.0​។​ប្រទេស​កម្ពុជា ...

ដីធ្លី

ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។649 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។650នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។651 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ652 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។653កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​គេ​រស់​ក្នុង​តំបន់​ទី​ជនបទ​ និង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​តែ​មួយ​មុខ​ ...

គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ

ចំណងជើង​ពេញ​របស់​គោលដៅ​ទី​១៦​ គឺ​ “​លើកកម្ពស់​សង្គម​ដែល​មាន​សន្តិភាព​ និង​ប្រកបដោយ​បរិ​យា​ប័ន្ន​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ផ្តល់​នូវ​ការ​ទទួល​បាន​យុត្តិធម៌​សម្រាប់​ប្រជាជន​គ្រប់​រូប​ នឹង​ កសាង​ស្ថាប័ន​ដែល​មាន​ប្រសិទ្ធភាព​ គណនេយ្យ​ភាព​ និង​បរិ​យា​ប័ន្ន ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល​ឆ្នាំ​ ២០១៩​។​ រូបភាព​ ដោយ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO),​ ថត​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-SA 2.0។​ពាណិជ្ជកម្ម​អន្តរជាតិ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3gLaR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!