អង្គនីតិប្រតិបត្តិ

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ហឺមេន វេន រ៉ុមពុយ (នៅកណ្តាលពីឆ្វេង) និងលោកជំទាវ ជីទ្រុយ វេន រ៉ុមពុយ (ឆ្វេង) នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ហ៊ុន សែន (នៅកណ្តាលពីស្តាំ) និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន (ស្តាំ) នៅវិមានសន្តិភាព ប្រទេសកម្ពុជា។ រូបភាព ថតដោយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប កាលនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ហឺមេន វេន រ៉ុមពុយ (នៅកណ្តាលពីឆ្វេង) និងលោកជំទាវ ជីទ្រុយ វេន រ៉ុមពុយ (ឆ្វេង) នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ហ៊ុន សែន (នៅកណ្តាលពីស្តាំ) និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន (ស្តាំ) នៅវិមានសន្តិភាព ប្រទេសកម្ពុជា។ រូបភាព ថតដោយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប កាលនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ តំណាង​ឲ្យ​អង្គ​នីតិប្រតិបត្តិ​ នៃ​រដ្ឋាភិបាល​។​ ស្ថាប័ននេះ ទទួលខុសត្រូវអនុវត្តច្បាប់ និងដឹកនាំកិច្ចការ ទូទៅរបស់រដ្ឋ ស្របតាមកម្មវិធីនយោបាយ អនុម័តយល់ព្រមដោយ សភា (រដ្ឋសភា និងព្រឹទ្ធសភា)។1​ ការបែងចែកអំណាចដាច់ដោយឡែកពីគ្នា ជាអំណាចនីតិប្រតិបត្តិ អំណាចនីតិប្បញ្ញត្តិ និង អំណាចតុលាការ ត្រូវបានប្បញ្ញត្តិ ក្នុងមាត្រា ៥១ ថ្មី នៃរដ្ឋធម្មនុញ្ញ។

គណៈរដ្ឋមន្រ្តី គឺជាស្ថាប័នគោល នៅក្នុងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា។ នាយករដ្ឋមន្រ្តី ត្រូវតែជាតំណាងរាស្រ្តក្នុងរដ្ឋសភា ខណៈដែលសមាជិកដទៃទៀតរបស់គណៈរដ្ឋមន្រ្តី អាចនឹងត្រូវបានជ្រើសរើសមកពីចំណោមសមាជិកនៃគណបក្សនយោបាយ ដែលមិន មែនជាសមាជិករដ្ឋសភា។​2 សមាជិក​ នៃ​គណៈរដ្ឋមន្ត្រី​ គឺ​បណ្តា​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​ឋានៈ​ស្មើនឹង​រដ្ឋលេខាធិការ​ ឬ​ខ្ពស់​ជាង​នេះ​ ដូច​ជា​ រដ្ឋមន្ត្រី​ ទេស​រដ្ឋមន្ត្រី​ ឧបនាយករដ្ឋមន្ត្រី​ និង​នាយក​រដ្ឋមន្ត្រី​ ជាដើម​។​3

​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ និង​នាយក​រដ្ឋមន្ត្រី​ ទទួលខុសត្រូវ​រួម​គ្នា​នៅ​ចំពោះ​មុខ​រដ្ឋសភា​ អំពី​គោលនយោបាយ​ទូទៅ​ និង​ការ​បំពេញ​កិច្ចការរដ្ឋ​ របស់​រាជរដ្ឋាភិបាល​។​4   តាម​រយៈ​លិខិត​ជា​លាយលក្ខណ៍អក្សរ​ ប្រធាន​ សមាជិក​ ឬ​គណៈកម្មការ​ពិសេស​ នៃ​រដ្ឋសភា​ អាច​ចោទ​ជា​សំណួរ​ទៅ​កាន់​សមាជិក​ នៃ​គណៈរដ្ឋមន្ត្រី​ ឬ​នាយក​រដ្ឋមន្ត្រី​។​ ចម្លើយ​ឆ្លើយ​តប​ អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្ទាល់មាត់​ ឬ​លាយលក្ខណ៍អក្សរ​ ហើយ​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​ ៧​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​លិខិត​ចោទសួរ​នោះ​។​5   ញត្តិ​ស្តីបន្ទោស​ អាច​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ ដោយ​តំណាងរាស្ត្រ​ ៣០​រូប​ យ៉ាងតិច​ និង​ ត្រូវ​អនុម័ត​ដោយ​សំឡេង​ឆ្នោត​ភាគច្រើន​ដាច់ខាត​ នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​ ដែល​អាច​នាំ​ឲ្យ​មានការ​ទំលាក់​សមាជិក​គណៈរដ្ឋមន្ត្រី​ ឬ​គណៈរដ្ឋមន្ត្រី​ទាំង​ពូ​ល​ពី​តំណែង​ ។6​     

នាយក​រដ្ឋមន្ត្រី​ ដឹកនាំ​គ្រប់​កិច្ចការ​ទាំងអស់​របស់​គណៈរដ្ឋមន្ត្រី​ និង​បញ្ជា​ចាត់ចែង​រាល់​សកម្មភាព​របស់​គណៈរដ្ឋមន្ត្រី​ លើ​គ្រប់​វិស័យ​។7​ លើកលែងតែ​ប្រធាន​ស្ថាប័នរដ្ឋ​ ជា​ធម្មតា​ សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​ប្រគល់​ភារកិច្ច​ និង​ការ​ទទួលខុសត្រូវ​ ដោយ​សេចក្តីសម្រេច​របស់​នាយក​រដ្ឋមន្ត្រី​។​8 ប្រធាន​ស្ថាប័ន​ សំដៅ​ទៅ​សមាជិក​នៃ​គណៈរដ្ឋមន្ត្រី​ណា​ ដែល​ដឹកនាំ​ និង​គ្រប់គ្រង​ ក្រសួង​ ឬ​រដ្ឋលេខាធិការដ្ឋាន9

​រាល់​កិច្ចការ​ទាំងអស់​របស់​អង្គ​នីតិប្រតិបត្តិ​នេះ​ ត្រូវ​សម្រេច​ដោយ​កិច្ចប្រជុំ​ពេញអង្គ​ ឬ​ប្រជុំ​ធំ​ នៃ​គណៈរដ្ឋមន្ត្រី​។10​  កិច្ចប្រជុំ​ផ្សេង​ទៀត​របស់​គណៈរដ្ឋមន្ត្រី​ ដូច​ជា​កិច្ចប្រជុំ​អន្តរក្រសួង​ និង​កិច្ចប្រជុំ​ការងារ​ មិន​តម្រូវ​ចាំបាច់​ឲ្យ​ធ្វើ​នៅ​ក្រោម​អធិបតីភាព​នៃ​នាយក​រដ្ឋមន្ត្រី​ទេ​ និង​អាច​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ តាម​ការ​ផ្ទេរសិទ្ធិ​ ប៉ុន្តែ​មិន​អាច​សម្រេច​ កិច្ចការ​ក្នុង​នាម​គណៈរដ្ឋមន្ត្រី​បាន​ទេ​។​11  កោះ​ប្រជុំ​ដោយ​នាយក​រដ្ឋមន្ត្រី​ គណៈរដ្ឋមន្ត្រី​ជួប​ប្រជុំ​គ្នា​រៀល​រាល់​ស​ប្តា​ហ៍​ ហើយ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ ត្រូវ​បញ្ជូន​ទៅ​ព្រះមហាក្សត្រ​ ដែល​ជា​ប្រមុខរដ្ឋ។​12   ក្រោយ​ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​ និង​រដ្ឋលេខាធិការ​ ទីស្តីការគណៈរដ្ឋមន្ត្រី​ ទទួលខុសត្រូវ​ជួយ​ដល់​កិច្ចប្រជុំ​ និង​កិច្ចការ​ផ្សេង​ទៀត​ នៃ​គណៈ​រដ្ឋ​ម​ន្រី្ត​។​

​សព្វ​ថ្ងៃនេះ​ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​កំពុង​បំពេញភារកិច្ច​ សម្រាប់​អាណត្តិ​ទី​៥​ ចាប់ពី​ឆ្នាំ​២០១៣​ ដល់​ឆ្នាំ​២០១៨​។​ បើ​ទោះបី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​ មាន​សភាព​ចម្រូងចម្រាស​ និង​ការ​ធ្វើ​ពហិការ​ដោយ​សមាជិក​របស់​គណបក្សប្រឆាំង​ ពី​ការ​ចូលរួម​នៅ​ក្នុង​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​  ក៏​រាជរដ្ឋាភិបាល​ថ្មី​បាន​ចូល​ស្បថ​ និង​ទទួល​បានការ​តែង​តែង​ពី​ព្រះមហាក្សត្រ​ សម្រាប់​អាណត្តិ​ថ្មី​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៣​។​13 រដ្ឋាភិបាល​ថ្មី​នេះ​ បាន​ដាក់​ចេញ​នូវ​ គោលនយោបាយ​ជាតិ​ ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​តម្រង់​ទិស​ការ​គ្រប់គ្រង​រដ្ឋបាល​ វិស័យ​អាទិភាព​ និង​មធ្យោបាយ​អនុវត្ត​គោលនយោបាយ​ផ្សេងៗ​ នៅ​ចំពោះ​មុខ​រដ្ឋសភា​ ដែល​ជា​អង្គភាព​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​។14​  នៅ​ដើម​នីតិកាល​ទី​៥​នេះ​ កំណែទម្រង់​ស្ថាប័ន​ និង​ច្បាប់​មួយ​ចំនួន​ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​រដ្ឋាភិបាល​ជាតិ​ និង​រដ្ឋាភិបាល​មូលដ្ឋាន​។​

គណៈកម្មការ​ពិសេស​នៃ​រដ្ឋសភា​ត្រូវ​បាន​បង្កើន​ចំនួន​ ពី​៩​គណៈកម្មការ​ ទៅ​១០​គណៈកម្មការ​ ក្នុង​នោះ​ គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​នីមួយៗ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដឹកនាំ​៥​គណៈកម្មការ​ពិសេស​។​15  ជាមួយ​គ្នា​នេះ​ ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ផ្សេង​ពី​គណបក្សកាន់អំណាច​ ដែល​មាន​អាសនៈ​ស្មើនឹង​ ២៥​ ភាគរយ​ យ៉ាងតិច​ នៃ​អាសនៈ​សរុប​ ១២៣​ នៅ​ក្នុង​រដ្ឋសភា​ អាច​ឈរឈ្មោះ​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​ ដែល​មាន​ឋានៈ​ស្មើនឹង​នាយក​រដ្ឋមន្ត្រី​និង​ជា​ដៃគូរ​សន្ទនា​ជាមួយ​គណបក្សកាន់អំណាច​។​16  រដ្ឋធម្មនុញ្ញ​ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ដើម្បី​បន្ថែម​ជំពូក​ថ្មី​មួយ​ស្តី​ពី​ស្ថាប័ន​បោះ​ឆ្នោត17​   ដោយ​បើកផ្លូវ​សម្រាប់​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​18  ច្បាប់​ថ្មី​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ក៏​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ជំនួស​ច្បាប់​ចាស់​ឆ្នាំ​១៩៩៧​ ផង​ដែរ​។19​   

នៅ​ថ្នាក់​ក្រោម​ជាតិ​ រដ្ឋបាល​របស់​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ និង​ឃុំ​/​សង្កាត់​ នឹង​ទទួល​បាន​ស្វ័​យ​ត​ភាព​កាន់តែ​ច្រើន​ពី​ក្រសួង​ស្ថាប័ន​ជាតិ​។​ ទាំងនេះ​ មាន​ន័យ​ថា​ វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ នៅ​ក្រោម​ក្រប​ខណ្ឌ​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ នឹង​ទទួល​បានការ​ពង្រីក​វិសាលភាព​។​ ក៏​ប៉ុន្តែ​ មាត្រា​ ២៨​ថ្មី​ នៃ​ ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្តិ​ទៅ​ នៃ​គណៈរដ្ឋមន្ត្រី​ នៅ​តែ​ជា​បទ​ប្បញ្ញត្តិ​ភ្យួ​រ​ ពីព្រោះ​មាត្រា​នេះ​ ត្រូវការ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ឲ្យ​រដ្ឋបាល​ដែនដី​។​20

ទាក់ទងនឹងអង្គនីតិប្រតិបត្តិ

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ច្បាប់ស្តីពីការរៀបចំនិងកាប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី (ឆ្នាំ១៩៩៤ វិសោធនកម្មឆ្នាំ២០១៣), មាត្រា១ និងមាត្រា៣។ ទាញយកបានពី រដ្ឋសភា. “បញ្ជីច្បាប់៖ ច្បាប់នៅនីតិកាលទី១.”។ ចូលអាននៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៥, http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=198
  2. 2. ដូចខាងដើម កំណត់ចំណាំទី១ មាត្រា១ និងមាត្រា៥។
  3. 3. ដូចខាងដើម មាត្រា៤។
  4. 4. ដូចខាងដើម មាត្រា៨។
  5. 5. រដ្ឋធម្មនុញ្ញ មាត្រា ៩៦ និងមាត្រា៩៧។
  6. 6. ដូចខាងដើម មាត្រា៩៨។
  7. 7. ដូចខាងដើម មាត្រា៩។
  8. 8. ដូចខាងដើម មាត្រា១៩ និង មាត្រា២០។
  9. 9. ដូចខាងដើម មាត្រា២១ និង មាត្រា២២។
  10. 10. ដូចខាងដើម មាត្រា១០។
  11. 11. ដូចខាងដើម មាត្រា១១។
  12. 12. រដ្ឋធម្មនុញ្ញ មាត្រា ១២៣ថ្មី។
  13. 13. ព្រះរាជក្រឹត្យលេខ នស/រកម/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣។ អាចទាញយកបានពី គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់បក្រោមជាតិ. “ក្របខណ្ឌច្បាប់៖ ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៥”។ ចូលអាននៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៥, http://lb.ncdd.gov.kh/Share/Doc%20in%20Library-3/REGULATION/2013-ListGovermentMembers-Ministries.pdf
  14. 14. សម្រាប់សេចក្តីសង្ខេបស្តីពីសន្ទរកថារបស់នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ហ៊ុន សែន ស្តីពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភា អាចទាញយកពី កម្ពុជាទស្សនថ្មី. “សម័យ ប្រជុំលើកទី១ នៃរដ្ឋសភា.” ខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន. ចេញផ្សាយលេខ ១៨៦ ខែកញ្ញា ឆ្នាំ២០១៣។ ចូលអាននៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥, http://cnv.org.kh/wp-content/uploads/2013/12/cnv_186_sep_13.pdf
  15. 15. បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា សម្រាប់នីតិកាលទី៥ ប្រការ៦ថ្មី (ពីរ)។ អាចទាញយកបានពី រដ្ឋសភា. “បញ្ជី ច្បាប់៖ ច្បាប់នៅនីតិកាលទី៥”។ ចូលអាននៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥, http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=461
  16. 16. ដូចខាងដើម ប្រការ៤៨ថ្មី (បី)។
  17. 17. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៧៦ និងបណ្តាមាត្រានៃជំពូក១៥ថ្មី រហូតដល់ជំពូក១៦ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៤។ អាចទាញយកបានពី រដ្ឋសភា. “បញ្ជីច្បាប់៖ ច្បាប់នៅនីតិកាលទី៥”។ ចូលអាននៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥, http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=462
  18. 18. ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០២ ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៥។ អាចទាញយកបានពី រដ្ឋសភា. “បញ្ជីច្បាប់៖ ច្បាប់នៅនីតិកាលទី៥”។ ចូលអាននៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥, http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=481
  19. 19. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវបានប្រកាសត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៥។ អាចទាញយកបានពី រដ្ឋសភា. “បញ្ជីច្បាប់៖ ច្បាប់នៅនីតិកាលទី៥”។ ចូលអាននៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥, http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=482
  20. 20. ច្បាប់ស្តីពីការរៀបចំ និងកាប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី (វិសោធនកម្មឆ្នាំ២០១៣) ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៣/០១២ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៣។ ទាញយកបានពី រដ្ឋសភា. “បញ្ជីច្បាប់៖ ច្បាប់នៅនីតិកាលទី៤.”។ ចូលអាននៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥, http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=427
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

tF6gJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!