ការដឹកជញ្ជូនប្រេង
បើទោះបីជាមានរបកកំហើញប្រេងនៅលើដីគោកនិងដែនសមុទ្រក្នុងប្រទេសក៏ដោយ កម្ពុជាមិនអាចផលិតប្រេងបានឡើយ និងបាននាំចូលប្រេងពីប្រទេសវៀតណាម ថៃនិងសិង្ហបុរី។ សមាគមរថយន្តដឹកជញ្ជូនកម្ពុជា (CAMTA) គ្រប់គ្រងជាង៧០ភាគរយនៃការដឹកជញ្ជូនប្រេងទូទាំងប្រទេស។ ...
សំណង់
គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។28ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។29ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។30ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។31កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...
Imported from Manual Input
Imported from Manual Input ...
ការងារ
សេចក្ដីប្រកាសដេញថ្លៃលើការផ្គត់ផ្គង់ Server និង Software Licenses អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី ជាមជ្<24;មណ្ឌលដែលធ្វើការនៅលើបណ្តាញអ៊ីនធឺណិតដោយប្រមូលផ្តុំទិន្នន័យដែលមានជាសាធារណៈ និងដោយមិនគិតថ្លៃ អូឌីស៊ីផ្តល់ព័ត៌មានត្រឹមត្រូវនិងថ្មីបំផុតដល់សាធារណៈជន ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា នៅប្រទេសកម្ពុជា។ រូបភាព ដោយ ស្តេហ្វេន ម៉ាកក្រាត កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។54 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។55 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ...
ចូលរួមសន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើកទី៤៣ ជាមួយអង្គការអូឌីស៊ី
កាលពីឆ្នាំមុន អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួម និងដឹកនាំកិច្ចពិភាក្សាមួយស្តីពី “ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រក្នុងប្រទេសតំបន់មេគង្គ“ នៅក្នុងសន្និសីទសមាគមអន្តរជាតិដើម្បីវាយតម្លៃហេតុប៉ះពាល់ប្រចាំឆ្នាំលើក ...
ODC និង ODM បានសហការគ្នាលើវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យ ដើម្បីបង្កើនការស្រាវជ្រាវផ្អែកលើភស្តុតាង និងការសរសេររឿង ឬអត្ថបទដែលប្រើប្រាស់ទិន្នន័យនៅក្នុងប្រទេសកម្ពុជា
អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (ODC) និង Open Development Mekong (ODM) បានសហការរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យជាលើកដំបូងស្តីពីការវិនិយោគបរទេសដល់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវនៅកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងបង្កើន ...
អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកឆ្នាំ ២០២០
អង្គការសហប្រជាជាតិបានប្រកាសថ្ងៃទី៩ ខែសីហា ជាទិវាអន្តរជាតិរបស់ជនជាតិដើមភាគតិចនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍និងសកម្មភាពនានាត្រូវបានរៀបចំឡើងនៅជុំវិញពិភពលោក ដើម្បីអបអរជនជាតិដើមភាគតិច វប្បធម៌ជំនឿ និងប្រពៃណីរបស់ពួក ...
រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន
អ្នកជំងឺចុះ<24;្មោះ ក្នុងអំឡុងពេលពិនិត្យព្យាបាលនៅមណ្ឌលសុខភាពវៀន។ រូបថត ថតដោយសហគមន៍សុខភាពភ្នែក នៅឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋមិនអាចំបែកបាន។ រដ្ឋបាលគ្រប់គ្រង នៅគ្រប់លំដាប់ថ្នាក់ និងនៅគ្រប់វិស័យ ជាទូទៅ គឺស្ថិតនៅក្រោមដំបូលតែមួយនៃរដ្ឋាភិបាលជាតិ ។ រដ្ឋបាលមូលដ្ឋាន មិនមានស្វ័យភាពដាច់ខាតពីរដ្ឋាភិបាលជាតិទេ។ ឧទាហរណ៍ ខណៈដែល ...
ផលិតកម្មអគ្គិសនី
នៅកម្ពុជា តម្រូវការអគ្គីសនី ត្រូវបានព្យាករថា នឹងកើនឡើងប្រមាណ ១៧.៩ ភាគរយ ជារៀងរាល់ឆ្នាំ ពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០២០។83 យោងតាមជំរឿនប្រជាជនឆ្នាំ ២០០៨ ប្រជាជន ៨០ ភាគរយ រស់នៅតំបន់ជនបទ។84 ប្រជាជនសរុបទូទាំងប្រទេស កើនឡើងដល់ ១៥.៥ លាននាក់ នៅឆ្នាំ២០១៤។85បង្គោលខ្សែភ្លើង។ រូបភាព ថតដោយ Michael Coghlan, ១០ មករា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0។ទីក្រុងភ្នំពេញ ដែលជារាជធានីរបស់ប្រទេសកម្ពុជា មានប្រជាជនប្រើប្រាស់ថាមពលអគ្គីសនីប្រមាណ ៩០ ភាគរយ នៃការប្រើប្រាស់ទូទាំងប្រទេស។ ការពង្រីកបណ្តាញចែកចាយទៅតំបន់ជនបទ ដែលមានប្រជាជនកម្ពុជាប្រមាណ ៨០ ភាគរយ កំពុងរស់នៅ នៅមានកម្រិតនៅឡើយ។86 នៅឆ្នាំ ២០១៣ មានប្រជាជនជនបទ ...
វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ជំនាញឌីជីថល និងវិទ្យាសាស្ត្រកុំព្យូទ័រ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងបណ្តាញអង្គការប្រើប្រាស់បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D Network) គឺជាដៃគូក្នុងស្រុកនៅកម្ពុជា ក្នុងការអនុវត្តកម្មវិធី ASEAN Digital Innovation ដែលត្រូវបានគាំទ្រដោយ អង្គការមូលនិធិអាស៊ាន (ASEAN Foundation) និងក្រុមហ៊ុន ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រ។ បន្ទាប់ពីបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។ ...
ជីវៈចម្រុះ
ជីវៈចម្រុះ សំដៅដល់សារពាង្គកាយខុសគ្នានៅក្នុងប្រភេទតែមួយ ឬប្រភេទផ្សេងគ្នា និងបណ្តាសារពាង្គកាយរស់នៃគ្រប់លំដាប់ថ្នាក់ និងប្រភពទាំងអស់ រួមទាំងប្រព័ន្ធអេកូឡូស៊ីដែនដីគោក ដែនសមុទ្រ ដែនទឹកសាប និងបណ្តាទំនាក់ទំនងអេកូឡូស៊ី ដែលនៅក្នុងនោះមាន ...
ក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន និងលោកស្រី ជូលី <24;ុង នៅក្នុងពិធីសម្ពោធសាលារៀងនរ៉ាយអាខាដេមី នៅប្រទេសកម្ពុជា។ រូបភាព ថតដោយស្ថានទូតសហរដ្ឋអាមេរិចប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។148 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។149 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួង ...
បរិស្ថាន និងធនធានធម្មជាតិ
ប្រហែលបីភាគបួននៃប្រជាជនកម្ពុជាពឹងផ្អែកលើកសិកម្ម ទិន្នផលព្រៃឈើ និងនេសាទដើម្បីចិញ្ចឹមជីវិត។ ដូច្នេះ ការថែរក្សាបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិមានសារៈសំខាន់ណាស់។ ការបាត់បង់ព្រៃឈើនៅកម្ពុជាមានទ្រង់ទ្រាយធំ។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៥ កម្ពុជាបាត់បង់គម្របព្រៃឈើបឋម៦%ក្នុងមួយឆ្នាំ។ ប្រសិនបើអត្រាបាត់បង់ព្រៃឈើនៅតែបន្តដូចអត្រាកាលពីឆ្នាំ ២០០០ ដល់២០០៥ទៀត កម្ពុជានឹងបាត់បង់ព្រៃឈើ ២.៧ លានហិចតាបន្ថែមទៀតនៅឆ្នាំ២០២០។ [...] ...
ប្រព័ន្ធរដ្ឋាភិបាល
ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា បានទទួលមរតកនៃប្រព័ន្ធច្បាប់ និងនយោបាយ និងរដ្ឋបាលសាធារណៈ ពីប្រទេសបារាំង។ព្រះរាជាណាចក្រមួយនេះ ស្ថិតនៅក្រោយអាណាព្យាបាលបារាំងនៅឆ្នាំ១៨៦៣ និងត្រូវដាក់ឲ្យស្ថិតនៅក្រោមអាណានិគមនិយមបារាំង នៅឆ្នាំ១៨៨៤។ នៅទី ៩ ខែវិច្ឆិកា ...
ទំនប់វារីអគ្គិសនី
នៅក្នុងឆ្នាំ ២០០៣ ការវាយតម្លៃវិស័យវារីអគ្គិសនីថ្នាក់ជាតិ ត្រូវបានធ្វើឡើងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល (បច្ចុប្បន្នជា ក្រសួងរ៉ែ និងថាមពល) និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC)។ របាយការណ៍នេះ បានកំណត់ទីតាំងដែលមានសក្តានុពលចំនួន ៦០កន្លែង សម្រាប់ការអភិវឌ្ឍថាមពល ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។ពាណិជ្ជកម្មអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុង ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ
ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រ<24;មចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។301 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។302 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។303 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។304 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។305 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។306 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។307កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។308 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...