ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។46 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។47នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។48 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ49 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។50កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
ដីសមូហភាព
(English) Though there are multiple forms of communal property, the rights associated with indigenous communal property are subject to significant legal and socio-economic issues. Indigenous communities are culturally very different from the rest of Cambodia, and the law provides them with the opportunity to obtain ...
ជំងឺរាតត្បាត
ជំងឺរាតត្បាត គឺជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលជាលទ្ធផលនៃការចម្លងពីមនុស្សទៅមនុស្ស។ អត្ថបទវេជ្ជសាស្ត្រជាច្រើនមិនកំណត់អត្ថន័យនៃពាក្យ "ជំងឺរាតត្បាត" នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈ ...
ការវាយយកថ្ម
ការវាយយកថ្មខ្នាតតូច សម្រាប់ផលិតសម្ភារសំណង់ ជាផ្នែកមួួយដ៏សំខាន់នៃការរុករករ៉ែតាមបែបឧស្សាហកម្មនៅកម្ពុជា។ ដីឥដ្ឋសម្រាប់ផលិតកម្មដុំឥដ្ឋ និងក្បឿង ក៏ដូចជាក្រួស និងខ្សាច់ត្រូវបានរកឃើញនៅទីតាំងជាច្រើនកន្លែង។ នៅក្រោមច្បាប់ស្តីអំពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ មានអាជ្ញាប័ណ្ណរុករករ៉ែចំនួនប្រាំមួយប្រភេទ ហើយអាជ្ញាប័ណ្ណមួយប្រភេទក្នុងចំណោមនោះគឺជាអាជ្ញាប័ណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មនេះតែម្តង។ ...
ការបោះឆ្នោត
សន្លឹកឆ្នោត នៅប្រទេសកម្ពុជា។ រូបថត ថតដោយ ដានីញែល លីតថលវូត កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0សវតានៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧០មក ប្រទេសកម្ពុជា បានជួបប្រទះនឹងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ អស់រយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ។ នៅឆ្នាំ១៩៩១ ភាគីនៅក្នុងជម្លោះបានឈានដល់ការចុះកិច្ចព្រមព្រៀង ...
ដំណាំជីវឥន្ធនៈ
ដំណាំជីវឥន្ធនៈមានសក្តានុពលគួរឱ្យកត់សម្គាល់ ក្នុងការរួមចំណែកដល់តម្រូវការថាមពលនាពេលអនាគតនៅទូទាំងពិភពលោក។ ដីកសិកម្មបានផ្តល់ឱ្យនូវជម្រើសក្នុងការដាំដុះដំណាំជីវឥន្ធនៈជំនួសផលិតកម្មអាហារដែលមានលក្ខណៈសាមញ្ញ ...
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១១ ស្តីពីការ “ធ្វើឱ្យទីក្រុង និងទីកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈ បរិយាប័ន្ន សុវត្ថិភាព ធន់ និងមានចីរភាព” មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូន កន្លែងសាធារណៈ ...
គោលនយោបាយ និងការគ្រប់គ្រងការនេសាទ
ការនេសាទត្រីនៅខេត្តសៀមរាប។ រូបភាព ថតដោយ Brian Hoffman, ១២ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។ការគ្រប់គ្រងវិស័យជលផលនៅកម្ពុជា ត្រូវបានបែងចែកចេញជាកម្រិតរដ្ឋាភិបាលថ្នាក់កណ្តាល និងថ្នាក់ខេត្ត។ នៅថ្នាក់កណ្តាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងលើវិស័យជលផល។ ក្នុងក្រសួងនេះ រដ្ឋបាលជលផល ទទួលខុសត្រូវលើការស្រាវជ្រាវ តាក់តែងច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យជលផល និងមានអំណាចធ្វើអធិការកិច្ច។322ក្របខណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩ បានកំណត់ចេញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៖ “ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីចូលរួមចំណែកដល់ការធានាសន្តិសុខស្បៀងរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីបង្កើន ...
ទន្លេ និងបឹង
រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។354 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...
ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)
ចាប់ផ្ដើមពីឆ្នាំ ២០០១ មក កិច្ចដំណើរការបានចាប់ផ្តើមលើការជំរុញការបង្កើតផ្សារភាគហ៊ុនកម្ពុជា (CSE ឬ CSX) ដើម្បីជាមធ្យោបាយគាំទ្រទៅដល់ប្រព័ន្ធសេដ្ឋកិច្ចក្នុងដំណើរការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ ទីផ្សារភាគហ៊ុនបានជួយសម្រួលទៅដល់ដំណើរការទិញ និង ...
ការរុករករ៉ែតាមបែបឧស្សាហកម្ម
មិនមានការជីកយករ៉ែក្នុងទ្រង់ទ្រាយជាលក្ខណៈឧស្សាហកម្មខ្នាតធំបានអនុវត្តនៅក្នុងប្រទេសកម្ពុជានៅឡើយទេ បើទោះបីជាអាជ្ញាប័ណ្ណរុករករ៉ែជាច្រើនត្រូវបានផ្តល់ចេញ និងមានក្រុមហ៊ុនរ៉ែមួយចំនួនបានរាយការណ៍ ពីការរកឃើញរ៉ែដ៏ជោគជ័យ រួមមានរ៉ែមាសជាដើមក៏ដោយ។ នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនមកពីប្រទេសចិន កូរ៉េ វៀតណាម អូស្ត្រាលីនិងនៅកន្លែងផ្សេងទៀត បាននឹងកំពុងរុករករ៉ែ។ ក្រុមហ៊ុនមួយចំនួនបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក យ៉ាងណាមិញ ដោយសារច្បាប់ប្រទេសកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនរ៉ែបរទេសទាំងស្រុង ទទួលបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនមួយចំនួនធ្វើការរុករកជាលក្ខណៈឯករាជ្យ។ ...
សុខភាពមាតា និងទារក
ចំនួនម្តាយដែលស្លាប់នៅក្នុងអំឡុងពេលសម្រាលបុត្របានកាត់បន្ថយជិតពាក់កណ្តាលក្នុងរយៈពេលជាងបួនឆ្នាំមកនេះ ពីចំនួន ១៨២ នាក់ នៅឆ្នាំ ២០១១ មកនៅត្រឹម ១០០ នាក់ នៅឆ្នាំ ២០១៥។428 ការស្លាប់ក្នុងចំនោមកុមារក៏បានធ្លាក់ចុះផងដែរ បើទោះជាចំនួននេះនៅតែ ...
ការឃ្លាំមើលតុលាការ
ការគោរពសម្រាប់គុណតម្លៃខ្ពស់ គឺជាគន្លឹះនៃភាពជឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងតុលាការ។464 គុណតម្លៃអន្តរជាតិដែលត្រូវបានទទួលស្គាល់សម្រាប់ចៅក្រមទាំងអស់ រួមមាន ភាពឯករាជ្យ និងភាពមិនលំអៀង ភាពស្មោះត្រង់ សមភាពនៃការឱ្យតម្លៃ ...
អស្សាមិករណ៍
(English) The Constitution of the Kingdom of Cambodia and the Land Law of 2001 both guarantee an individual’s right to property protection. Though part of the Government’s policy framework since 2002, not until 2010 did a legal framework exist to govern the process by which ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីជំនួយផ្នែកច្បាប់
គោលនយោបាយសាធារណៈ គឺជាប្រព័ន្ធនៃច្បាប់ វិធានការប្បញ្ញត្តិ និងផែនការសកម្មភាពដែលបានអនុវត្តដោយរដ្ឋាភិបាល ដើម្បីធានាថាមុខងាររបស់ខ្លួនត្រូវបានអនុវត្តតាមការរំពឹងទុក និងសង្គតភាព។496 គោលនយោបាយទាំងនេះជាទូទៅគូសបញ្ជាក់ពីគោលការណ៍ណែនាំនៃ ...
ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា
មាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា រដ្ឋាភិបាលត្រូវផ្តល់ការអប់រំកម្រិតបឋម និងមធ្យមសិក្សាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ហើយម្នាក់ៗត្រូវបន្តការសិក្សាជាមូលដ្ឋានយ៉ាងហោចណាស់ឲ្យបានរយៈពេល ៩ ឆ្នាំ។ ការអប់រំគឺជាក្បាលម៉ាស៊ីន ...
ការវិនិយោគ
ប្រទេសកម្ពុជាបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមអូសបន្លាយ និងអស្ថិរភាពជាច្រើនឆ្នាំ។ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីមានការផ្លាស់ប្តូររបស់ប្រទេសទៅជាសេដ្ឋកិច្ចទីផ្សារសេរី ដែលក្នុងនោះកម្ពុជា ...
រដ្ឋាភិបាលថ្នាក់ជាតិ
(English) Cambodia is a constitutional monarchy. According to the 1993 Constitution, although he is the head of state, the king has very limited powers compared to the prime minister, the head of the government. Unlike the 1947 Constitution, power does not come from the king ...
ជីវៈចម្រុះ
ជីវៈចម្រុះ សំដៅដល់សារពាង្គកាយខុសគ្នានៅក្នុងប្រភេទតែមួយ ឬប្រភេទផ្សេងគ្នា និងបណ្តាសារពាង្គកាយរស់នៃគ្រប់លំដាប់ថ្នាក់ និងប្រភពទាំងអស់ រួមទាំងប្រព័ន្ធអេកូឡូស៊ីដែនដីគោក ដែនសមុទ្រ ដែនទឹកសាប និងបណ្តាទំនាក់ទំនងអេកូឡូស៊ី ដែលនៅក្នុងនោះមាន ...