តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1173 កំណត់ត្រារកឃើញសម្រាប់ "홍콩명품MONTBLANC 몽블랑시계 vvs2.top 명품 이미테이션사이트 2023 명품가방 인기 순위 커먼 프로젝트 신발 홍콩 명품 ozoE"

អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា

ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណៈប្លែកពីគេ ប៉ុន្តែក៏មានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវផងដែរ។46ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។47 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ...

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​៖​ កម្ពុជា​ស្វែងរក​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ហ្វី​លី​ពី​ន​

​កាលពី​ថ្ងៃ​ទី​១​ ដល់​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ កន្លង​ទៅ​ ក្នុង​គោលបំណង​ពង្រីក​ទីផ្សារ​ស្រូវ​អង្ករ​ គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ ដឹកនាំ​ដោយ​លោក​ជំទាវ​ គឹ​ម​ ស្រី​រ័​ត្ន​ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ឯកឧត្តម​ ចាន់​ សុខ​ទី​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក ...

ក្រសួងពាណិជ្ជកម្ម​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៣​ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ របៀបវារៈ​ចំនួន ...

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល

ទាញយក៖ pdf

វេទិកាអន្តរជាតិស្តីអំពីអភិបាលកិច្ចអ៊ីនធឺណិត (IGF) លើកទី ១៧

វេទិកា​អន្តរជាតិ​ស្តី​ពី​អភិបាលកិច្ច​អ៊ីនធឺណិត​លើក​ទី​ ១៧​ (IGF)​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​អេ​ត្យូ​ពី​ ដោយ​មានការ​គាំទ្រ​ពី​គណៈកម្មការ​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ទ្វីបអាហ្វ្រិក​ (UN​ ECA)​និង​ នាយកដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច​ និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ (UN​ DESA)​ហើយ​បាន ...

ពិធី​សម្ពោធ​កម្មវិធី​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​នៅ​ខេត្តព្រះវិហារ​

​នៅ​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣​ បើកទូលាយគំនិត​ផ្តួចផ្តើមការអភិវឌ្ឍ​បណ្ណាល័យ​​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​បណ្ណាល័យ​អ្នក​ប្រយុទ្ធ​នៅ​ខេត្តព្រះវិហារ​។​ បណ្ណាល័យ​មា​នទី​តាំងនៅ​ភូមិ​ហ្ម​សែត​នេះ​ បាន​ប្រើ​ពេល​ ៥​ឆ្នាំ​សម្រាប់​ការ ...

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យស្តីអំពី ”​បែងចែក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច​​”

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យស្តីអំពី “បែងចែក​សម្រាប់​សម្បទាន​ដី​សង្គមកិច្ច​​” ដោយបន្ថែមទិន្នន័យស្រទាប់ផែនទីចំនួន១ទីតាំងចេញពី អនុក្រឹត្យលេខ ១២៤ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ទិន្នន័យ​នេះ​បង្ហាញ​ព័ត៌មាន​អំពី​សម្បទាន​ដី​ដែល​អនុវត្ត​ដោយ​គម្រោងការ​បែងចែក​ដី​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ និង​សេដ្ឋកិច្ច​ (LASED)​ ដំណាក់កាលទី៣ ដំណាក់កាល​ទី​ ២​ ដែល​គ្របដណ្តប់​លើ​គម្រោង​ LASED​ ដំណាក់កាល​ទី​ ១​ និង​គម្រោង​របស់​អង្គការ​ជីវិត​ថ្លៃថ្នូរ​ រួម​បញ្ចូល ...

អង្គការសង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (SCW)

​អំពីភាពជាដៃគូ​​អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និង​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ​(​SCW​) ​បាន​បង្កើត​ភាព​ជា​ដៃគូ​រួមគ្នា​មួយ​នៅក្នុង​ខែតុលា​ឆ្នាំ​២០១២ ​ដើម្បី​ផលិត​កម្រង​ផែនទី​កម្ពុជាឆ្នាំ​២០១៣​។ វាជាផលិតផល​បន្ត​ពី​កម្រង​ផែនទីឆ្នាំ២០០៦ របស់​ SCW កម្រង​ផែនទីឆ្នាំ​២០១៣​នេះត្រូវបាន​ធ្វើបច្ចុប្បន្នភាព​ដើម្បី​ឆ្លើយតប​ទៅ​នឹងបម្រែបម្រួល​យ៉ាង​ឆាប់រហ័សនៃសេដ្ឋកិច្ចសង្គម និង​ទិដ្ឋភាពបរិស្ថាន ...

សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​ក្រុង​ ស្រុក​ ខណ្ឌ​គោលដៅ​ នៃ​ការ​ផ្តល់​សេវា​ (​រដ្ឋបាល​ឃុំ​ រដ្ឋបាល​សង្កាត់​ សាលា​បឋម​សិក្សា​ និង​ការ​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព​)​ និង​ផែនការ​អនុវត្ត​គណនេយ្យ​ភាព​សង្គម​ ដំណាក់កាល​ទី​២​ នៅ​ថ្នាក់​រដ្ឋបាល​ក្រុង​ រដ្ឋបាល​ស្រុក​ និង​រដ្ឋបាល​ខណ្ឌ​នៃ​រាជធានី​ ខេត្ត​

នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​.​ជ​.​អ​.​ប​)​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​ក្រុង​ ស្រុក ...

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

ទាញយក៖ pdf

វិស័យធនាគារ និងឧស្សាហកម្មហិរញ្ញវត្ថុរបស់កម្ពុជា រក្សាបាននូវស្ថិរភាពល្អនៅក្នុងឆមាសទី១ ជាមួយនឹងប្រាក់កម្ចីឆ្នើមដែលកើនឡើងដល់ ៥៨.៦ ពាន់លានដុល្លារ

របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបន្តទទួលបានកំណើនប្រកបដោយស្ថិរភាពល្អទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទី១នៃឆ្នាំ២០២៣។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://rb.gy/775rs

​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​របាយការណ៍​ឆ្នាំ​២០២២​ ស្តី​ពី​ការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០២៣​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​អា​ដ​ហុ​ក​)​ និង​មជ្ឈមណ្ឌល​សាមគ្គីភាព​ បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំ​សម្រាប់​ឆ្នាំ​២០២២ ...

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​

ទាញយក៖ pdf

ពិធី​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​គម្រោង​សហប្រតិបត្តិការ​សម្រាប់​គម្រោង​បង្កើត​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​ទីប្រជុំជន​

​ថ្ងៃ​ទី​ ១២​ ខែ​ មក​រា​ ឆ្នាំ​២០២៣,​ នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ន​វា​និវត្តន៍​ មាន​ប្រារ​ព្វ​ពិធី​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​ស្តី​ពី​ គម្រោង​បង្កើត​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​ទីប្រជុំជន​ ក្រោម​អធិបតីភាព​ ឯ​.​ឧ​ អ៊ុំ​ សុ ...

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) ប្រចាំនៅកម្ពុជា​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ចិន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​ពេញលេញ​ ចំពោះ​អធិបតេយ្យ​ មាគ៌ា​អភិវឌ្ឍ​ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​

​នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ វ៉ាង​ យី​ សមាជិក​ការិយាល័យ​នយោបាយ​ និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការបរទេស​ នៃ​គណៈ​កម្ម​ធិ​ការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ និង​ជា ...

ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​ និង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២៣​ ក្រុម​អ្នកនាំពាក្យ​ខុ​ន្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​រវាង​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ម៉ា​រី​យា​ ដែល ...

ខុ​ន្ទ​កាល័យ​នាយក​រដ្ឋមន្ត្រី​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​៣​ រវាង​កម្ពុជា​ និង​ ស្វី​ស​

នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ឯកឧត្តម​បណ្ឌិត​ ​ចែម​ ​វីឌ្យ៉ា​ ​រដ្ឋ​លេខា​ធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ជា​សហ​ប្រធាន​ដឹកនាំ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​កម្ពុជា​-​ស្វី​ស​លើក​ទី​៣​ ជាមួយ​ ឯកឧត្តម​ ហែ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​ពិភាក្សា​រវាង​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ជាមួយនឹង​ក្រសួង​ព័ត៌មាន​

​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៣​ នៅ​វិមាន​រដ្ឋសភា​ គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ជាមួយនឹង​ក្រសួង​ព័ត៌មាន​ និង​សហការី​ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ស្វែង​យល់​ពី​ “​កិច្ចការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​”​ ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធិ​ភាព ...

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​ លើ​ការ​ប្រកាស​សាលក្រម​ លោក​ កឹ​ម​ សុខា​

​នៅ​ថ្ងៃ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣​ ស្ថានទូត​អា​មេ​រិ​ក​នៅ​ភ្នំពេញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​លើ​ការ​ប្រកាស​សាលក្រម​ លោក​ កឹ​ម​ សុខា​។​ សហរដ្ឋអាមេរិក​មានការ​រំខាន​ចិត្តជា​ខ្លាំង​ ដោយ​ការ​ដាក់ទោស​ដោយ​តុលាការ​ ទៅ​លើ​លោក​ កឹ​ម​ សុខា​ ដែល ...

ស្ថានទូតអាមេរិកនៅកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​លើ​ការ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​

ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ និង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ (​ក​.​វ​.​វ​.​ស​.)​ បាន​ចុះហត្ថលេខា​លើ​ “​អនុស្សរណៈ​លើ​ការ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)

ទាញយក៖ pdf

ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង

កម្មវិធីប្រមូលផលរបស់ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ ស.រ.អា. កំពុងជួយកសិករកម្ពុជា។ រូបភាព ដោយទីភ្នាក់ងារ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ ស.រ.អា.​ បានថតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​គួរ​ឱ្យ​កត់សម្គាល់​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ភាព​ក្រីក្រ​ និង​សន្តិសុខ​ស្បៀង​នៅ​តែ​ជា​បញ្ហា​ប្រឈម​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​ថា​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ...

វេ​ង​ សៀង​ហៃ​

​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​​វេ​ង​ សៀង​ហៃ​ ចូលរួម​បម្រើ​ការ​ងារឱ្យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្នុង​ឆ្នាំ​ ២០២៣​ ក្នុង​តំណែង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​ ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ប្រតិបត្តិការ​ និង​ផ្នែក​បច្ចេកទេស​ដល់​នាយក​ប្រតិបត្តិ​/ ...

សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ប្រតិបត្តិ​ធុរកិច្ច​នាំ​ចូល​ ផ្គត់ផ្គង់​ និង​ចែកចាយ​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​

នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៣​ និយ័ត​ករ​ទូរគមនាគមន៍​ (​ន​.​ទ​.​ក​)​ បាន​ចេញ​សេចក្តីជូនដំណឹង​ដើម្បី​ជម្រាប​ជូន​សាធារណជន​ និង​បណ្តា​ក្រុមហ៊ុន​ដែល​បាន​និង​កំពុង​ប្រតិបត្តិ​ធុរកិច្ច​នាំ​ចូល​ ផ្គត់ផ្គង់​ និង​ចែកចាយ​គ្រឿង​សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ...

និយ័ត​ករ​ទូរគមនាគមន៍​ (​ន​.​ទ​.​ក​)

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hNTFA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!