សេចក្ដី​ប្រកាស​រួម​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

នៅ​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​ទំនាក់ទំនង​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​បំពេញ​ ទស្សនកិច្ច​ផ្លូវការ​ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ពី​ថ្ងៃ​ទី​១៤​ ដល់​ ១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣​ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម​ លី​ ឈាង​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ក្នុង​ឱកាស​ទស្សនកិច្ច​នេះ​ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​មាន​ជំនួប​ជាមួយ​ឯកឧត្តម​ ស៊ី​ ជី​ន​ពីង​ ប្រធានាធិបតី​ចិន​ ដោយ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​យ៉ាង​ស៊ីជម្រៅ​លើ​ការ​កសាង​សហគមន៍​វាសនា​រួម​ កម្ពុជា​-​ចិន​ ក្នុង​យុគសម័យ​ថ្មី​ និង​ពិភាក្សា​គ្នា​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ​ ដែល​ជា​ផលប្រយោជន៍​រួម​ ជា​ការ​កំណត់​ទិស​ដៅ​សម្រាប់​អនាគត​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​។​

ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ

ទាញយក៖ pdf