អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “ដីសមូហភាពជនជាតិដើមភាគតិចដែលបានចុះបញ្ជី”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “ដីសមូហភាពជនជាតិដើមភាគតិចដែលបានចុះបញ្ជី” ដោយបន្ថែមទិន្នន័យផែនទីចំនួន០២ក្នុងខេត្តរតនគិរី។ សំណុំទិន្នន័យនេះមានផ្ទុកព័ត៌មានស្តីពីកម្មសិទ្ធិដីធ្លីនៃសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជី និងចេញប័ណ្ណដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២០ និងអនុក្រឹត្យក្នុងឆ្នាំ២០២៣។ កម្មសិទ្ធិសមូហភាពនេះ ត្រូវបានផ្តល់ជូនសហគមន៍ជនជាតិដើមភាគតិចគ្រឹង ទំពួន មិល ក្រោល ព្រៅ ចារាយ កាវ៉ែត និងព្នង ដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង និង ក្រចេះ។
សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី “ដីសមូហភាពជនជាតិដើមភាគតិចដែលបានចុះបញ្ជី”។